ថាមពលអគ្គិសនី

កម្ពុជាលុបចោលគម្រោងថាមពលដើរដោយធ្យូងថ្ម ដោយងាកទៅសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG


កម្ពុជាបានបោះបង់ចោលគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនី៧០០មេហ្គាវ៉ាត់ (MW)ដើរដោយធ្យូងថ្មតម្លៃ១ពាន់៥រយលានដុល្លារ នៅតំបន់នឆ្នេរភាគនិរតីនៃប្រទេស ដោយងាកទៅសាងសង់រោងចក្រថាមពលអគ្គិសនី៨០០មេហ្គាវ៉ាត់ ដើរដោយឧស្ម័នរាវ LNG ជំនួសវិញ។ នេះបើយោងតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ថាមពលអគ្គិសនី
ដោយ

កម្ពុជាកំពុងគិតគូរអំពីការសាងសង់ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីនាំចូលឧស្ម័នប្រភេទនេះសម្រាប់ប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី។ ស្ថានីយឧស្ម័ន LNG ដែលត្រូវបានគ្រោងទុកនេះ ទំនងជាក្លាយជាទីផ្សារនាំចូលដំបូងរបស់កម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ខណៈប្រទេសវៀតណាម និងហ្វីលីពីន បាននាំចេញដំបូងគេក្នុងឆ្នាំនេះ។ យោងតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសវាដោយថាមពល៨០០មេហ្គាវ៉ាត់ ដើរដោយ LNG ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ២០៣០។

បើយោងតាមការចុះផ្សាយរបស់ CNA ឯកឧត្តម កែវ រតនៈ បានអះអាងថា ការសម្រេចចិត្តលុបចោលគម្រោងធ្យូងថ្ម ដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២៥ ខាងមុខនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងថាមពលស្អាត។ គួរជម្រាបថា រោងចក្រធ្យូងថ្មដែលបានគ្រោងទុកនៅបទុមសាគរ ត្រូវបានសកម្មជនបរិស្ថាន និងអ្នកស្រុកមួយចំនួនរិះគន់ថា បានទន្ទ្រានដីព្រៃដ៏ក្រាស់របស់កម្ពុជា និងដែលអាចនឹងរំខានដល់ការរស់នៅ និងបំពុលតំបន់ការពារព្រៃឈើ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជរាប់សិបប្រភេទនៅកម្ពុជា។

ជាមួយនឹងការលុបចោលគម្រោងនៅបុទុមសាគរ ដែលជាគម្រោងថាមពលធ្យូងថ្មតែមួយគត់របស់កម្ពុជា ដែលនៅសេសសល់ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ​ គឺជាគម្រោងខ្នាតតូចទំហំ២៦៥មេហ្កាវ៉ាត់ ដែលបានពន្យារពេលជាយូរមកហើយនៅក្នុងខេត្តឧត្តរមានជ័យ។

គួរជម្រាបដែរថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានមានប្រសាសន៍ថា គម្រោងថាមពលធ្យូងថ្ម បុទុមសាគរ នឹងត្រូវសាងសង់ គ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Royal Group របស់កម្ពុជា ដែលជាក្រុមហ៊ុនក្នុងស្រុកដែលមានការវិនិយោគលើទូរគមនាគមន៍ និងដឹកជញ្ជូននៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលឧស្សាហកម្មរបស់កម្ពុជាមានការធ្លាក់ចុះ តែមានស្ថិរភាព ខណៈអ្នកជំនាញរំពឹងស្ទុះឡើងនៅក្រោយ

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយ ដែលវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានទទួលនូវឥទ្ធិពលពីវិបត្តិសកល ហើយបញ្ហានេះបានធ្វើឲ្យការនាំចេញ…

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ បើទោះបីមានការរឹតត្បិតលើការនាំចូលខុសច្បាប់

ព័ត៌មាន
ជ្រូករស់នៅតាមតំបន់មួយចំនួនត្រូវបានឈ្មួញទិញក្នុងតម្លៃក្រោម៧ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយទាប ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ