ថាមពលសូឡា

ហេតុអ្វីពលរដ្ឋ និងម្ចាស់អាជីវកម្មគួរងាកមកប្រើប្រាស់ថាមពលសូឡា?


អ្នកជំនាញផ្នែកថាមពលអគ្គិសនី បានជំរុញឱ្យពលរដ្ឋគួរងាកមកប្រើប្រាស់ថាមពលសូឡា ឬថាមពល កកើតឡើងវិញឱ្យបានកាន់តែច្រើន ព្រោះវាអាចផ្ដល់ផលចំណេញផ្នែកថវិកា និងពេលវេលា ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ខណៈនិន្នាការពិភពលោកក៏កំពុងជំរុញឱ្យមានការប្រើប្រាស់ថាមពលនេះដែរ ស្របពេលតម្លៃប្រេងខ្មៅ និងធ្យូងថ្មមានការឡើងថ្លៃ។
និន្នាការពិភពលោកជំរុញឱ្យមានការប្រើប្រាស់ថាមពលស្អាត
ដោយ

លោកបណ្ឌិត គង់ ផារិទ្ធ ប្រធានក្រុមហ៊ុន I.M.B Cambodia កត់សម្គាល់ឃើញថា និន្នាការនៃការប្រើប្រាស់សូឡា មានការកើនឡើងទាំងកម្រិតសហគមន៍ និងវិស័យសហគ្រាសមូលដ្ឋាន ព្រមទាំងកម្រិត រដ្ឋាភិបាល ត្បិតការប្រើប្រាស់ថាមពលនេះវាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដូចជាជួយសន្សំ និងចំណេញថវិកាបានច្រើន។ អ្នកជំនាញរូបនេះ បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់គួរងាកមកប្រើប្រាស់ថាមពលស្អាតឡើងវិញ ខណៈនិន្នាការពិភពលោកក៏កំពុងជំរុញឱ្យមានការប្រើប្រាស់ថាមពលនេះផងដែរ ព្រោះតម្លៃប្រេងខ្មៅ និងធ្យូងថ្មបានឡើងថ្លៃ ហើយបណ្ដាប្រទេសខ្លះក៏បានប្រកាសឈប់ប្រើប្រាស់ធ្យូងថ្មទៀតផង។

​ទាក់ទងនឹងនិន្នាការនៃការប្រើប្រាស់សូឡានៅកម្រិតសហគមន៍ ត្រូវបានលោកបណ្ឌិត គង់ ផារិទ្ធ អះអាងថា កំពុងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ខណៈបច្ចុប្បន្នក៏មានធនាគារ និងគម្រោងពីក្រៅប្រទេសចាំជួយដល់បណ្ដារោងចក្រ សហគ្រាស ដែលចង់បំពាក់ប្រព័ន្ធ សូឡា ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ឡើងវិញផងដែរ។

​ប្រធានក្រុមហ៊ុន I.M.B Cambodia បានរំពឹងថា នាពេលខាងមុខកម្ពុជានឹងលែងខ្វះអគ្គិសនីប្រើប្រាស់ទៀតហើយ ព្រោះបច្ចុប្បន្នរដ្ឋាភិបាល បានរៀបចំតបណ្ដាញខ្សែភ្លើងជិតរួចរាល់ លើកលែងតែតំបន់ធ្វើស្រែ ចម្ការ ដាច់ស្រយាលប៉ុណ្ណោះដែលពុំទាន់ទៅដល់។

សូមបញ្ជាក់ថា ប្រភពអគ្គិសនីនាពេលបច្ចុប្បន្នរបស់កម្ពុជា បានមកពីការប្រើប្រាស់ប្រេងខ្មៅ, ថាមពលកកើតឡើងវិញ, អគ្គិសនីនាំចូល, វារីអគ្គិសនី និងការប្រើប្រាស់ធ្យូងថ្ម។ តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល សមត្ថភាពប្រភពអគ្គិសនីបច្ចុប្បន្នអានុភាពសរុបនៃប្រភពអគ្គិសនី ដែលបានអភិវឌ្ឍន៍កើនឡើងពីជិត៤ពាន់មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ជាង៤ពាល់មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ឯបរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនី បានកើនឡើងពីជាង១៣ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២១ មកដល់ជាង១៥ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២២៕

អត្ថបទ ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាជនរស់នៅសិង្ហបុរីកើនឡើង៥ភាគរយ ក្រោយពលករបរទេសវិលត្រឡប់មកវិញ

ព័ត៌មាន
ស្ថិតិពលរដ្ឋរស់នៅសិង្ហបុរីមានការកើនឡើង៥ភាគរយ ប៉ុន្តែមួយចំនួនមិនមែនជាប្រជាជនសិង្ហបុរីម្ចាស់ស្រុកនោះទេ ពោលគឺជាប្រជាពលរដ្ឋបរទេសដែលបានមកបំ…

ក្រុមហ៊ុន Apple សន្យាជួសជុលកែលម្អលើបញ្ហាមួយចំនួននៅក្នុង iPhone 15

ព័ត៌មាន
ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា បាននិយាយថា ក្រុមហ៊ុននេះបានរកឃើញបញ្ហាមួយចំនួន ដែលអាចបណ្តាលឱ្យទូរសព្ទ iPho…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ