ថាមពលអគ្គិសនី

ការនាំចេញអគ្គិសនី គឺជាចន្ទល់ដ៏ធំមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ឡាវ


ប្រទេសឡាវ បានជំរុញបង្កើនពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដែលបានឈានដល់តម្លៃសរុបជាង១៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសអាស៊ានមួយនេះកំពុងផ្ដោតលើការនាំចេញអគ្គិសនីធ្វើជាចន្ទល់ដ៏ធំមួយសម្រាប់ទ្រទ្រង់ដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលអគ្គិសនី
ដោយ

តួលេខស្ដីពីទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ឡាវ ដែលបានចេញផ្សាយដោយគេហទំព័រឡាវ Lao Trade Portal បានបង្ហាញពីការកើនឡើងជាង៣%នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបានបង្ហាញថា ឡាវបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ទាំងសកម្មភាពនាំចេញ និងនាំចូលពេញមួយឆ្នាំ២០២៣។ តម្លៃនៃការនាំចេញសរុបរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះមានទំហំប្រមាណ៨ពាន់លានដុល្លារនៅឆ្នាំ២០២៣ កើនឡើងជាង៣%បើធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលកើនដល់ទំហំជាង៧ពាន់លានដុល្លារ កើនឡើង៥%បើធៀបនឹងឆ្នាំ២០២២។

អាជីវកម្មនាំចេញកំពូលទាំង៥របស់ប្រទេសឡាវនៅក្នុងឆ្នាំ២០២៣ បានគ្របដណ្ដប់ភាគច្រើនទៅលើអគ្គិសនី ដោយមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ បន្ទាប់មកមាសដុំមានតម្លៃ៧០៣លានដុល្លារ ផលិតផលក្រដាសមានតម្លៃ៤៦៧លានដុល្លារ រ៉ែមាសមានតម្លៃ៤២៥លានដុល្លារ និងរ៉ែដែកមានតម្លៃ៤១១លានដុល្លារ។ វិស័យនាំចេញទាំងនេះបានបង្ហាញពីផលិតផលចម្រុះរបស់ឡាវ ដែលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ប្រទេសឡាវក៏បាននាំចូលទំនិញមួយចំនួនផងដែរ ដោយប្រេងម៉ាស៊ូតបានក្លាយជាទំនិញនាំចូលដ៏សំខាន់បំផុតរបស់ប្រទេសនេះជាមួយតម្លៃ៩៥២លានដុល្លារ បន្ទាប់មកគ្រឿងចក្រមានតម្លៃ៦០៦លានដុល្លារ យានជំនិះ៥៨០លានដុល្លារ ដែកមានតម្លៃ៤៥១លានដុល្លារ និងប្រេងសាំងមានតម្លៃ៤២៨លានដុល្លារ។

អតិរេកពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងលើសពី១ពាន់លានដុល្លារអាមេរិកសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំ ដែលជាសូចនាករវិជ្ជមានមួយ ចំពេលមានការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ ហើយបើទោះជាមានការរាយការណ៍ពីឱនភាពពាណិជ្ជកម្មរយៈពេល១០ខែក្នុងឆ្នាំ២០២៣ក៏ដោយ ក៏ប៉ុន្តែការដាក់បញ្ចូលពាណិជ្ជកម្មអគ្គិសនីកាលពីចុងឆ្នាំ២០២៣ ធ្វើជាផលិតផលនាំចេញដ៏សំខាន់បំផុតនោះបានរក្សាតុល្យភាពពាណិជ្ជគួរជាទីពេញចិត្ត។

ដូច្នេះហើយការនាំចេញថាមពលអគ្គិសនីគឺជាចន្ទល់ដ៏ធំមួយ និងជាការកម្លាំងជំរុញអតិរេកពាណិជ្ជកម្មរបស់ឡាវ ខណៈដែលប្រទេសនេះកំពុងផ្ដោតលើតួនាទីកាន់តែខ្លាំងឡើងរបស់ខ្លួនក្នុងការផ្តល់ជម្រើសថាមពលប្រកបដោយនិរន្តរភាពនៅក្នុងតំបន់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីសិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយតារាចម្រៀងអាមេរិក ថេល័រ ស្វីហ្វ មិនឱ្យទៅសម្តែងនៅប្រទេសអាស៊ានផ្សេង?

ព័ត៌មាន
តារាចម្រៀងដ៏ល្បីល្បាញរបស់អាម៉េរិក គឺនាង ថេល័រ ស្វីហ្វ (Taylor Swift) បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសសិង្ហបុរី ដោយយល់ព្រមនឹងមិនទៅសម្តែងតន្…

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

ព័ត៌មាន
កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ បានមកវិញម្តងទៀតហើយនៅឆ្នាំនេះក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ