ការជំរុញនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន

ក្រសួងកសិកម្មជំរុញការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញឲ្យមានការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារ បន្ទាប់ពីផលិតផលកសិកម្មផ្សេងៗទៀតដែលបាននាំចូលទៅចិននាពេលកន្លងមក ខណៈក្នុងមួយខែៗកម្ពុជាអាចផលិតសម្បុកត្រចៀកកាំជាង១តោន ខណៈដែលតម្លៃផលិតផលនេះក៏មានខ្ពស់ដល់ខ្ទង់ពាន់ដុល្លារក្នុងមួយគីឡូក្រាមផងដែរ។
ការចុះអនុស្សរណៈយោគយល់គ្នាមួយស្តីពី « ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន »
ដោយ

ជាក់ស្ដែង ថ្មីៗនេះ ក្រសួងកសិកម្ម ទើបតែ​បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពី « ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន » ជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ក្នុងគោលបំណង​ជួយជំរុញ​ការ​បើកទីផ្សារចិនដែលជាទីសារធំជាងគេលើពិភពលោក ឲ្យទទួលយកផលិតផលសម្បុកត្រចៀកកាំជាផ្លូវការពីកម្ពុជា​ ដែលធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ព្រមជាមួយនឹង​ការ​ឆ្លើយតបទៅតាមលក្ខខណ្ឌតម្រូវ​ភូតគាមអនាម័យ​នៃអគ្គនាយកដ្ឋានគយចិន​ផងដែរ។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី «ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឲ្យ​ទីផ្សារក្នុងស្រុក និងមានការនាំចេញ​ក្នុងបរិមាណតិចតូច និងក្រៅផ្លូវការប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមថា ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យ​ទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ដែលឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

គួរជម្រាបថា កាលពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian ហើយមជ្ឈមណ្ឌលនេះ​កំពុង​សហការ​ជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែន​ការ​​​​​​វិនិយោគ​ក្នុង​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រមូលទិញ និងកែច្នៃ​សម្បុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមាន​បំណង​ផ្តល់​កិច្ច​សហការ​ជួយ​កម្ពុជា​​ក្នុង​ការរៀបចំ​ឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្តរការី​សម្របសម្រួល​ការងារ​នេះ​​ជា​មួយរដ្ឋបាល​គយចិន (GACC)ផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោនទៅ១តោនកន្លះក្នុងមួយខែ។ ​ជាមួយគ្នានេះ សម្បុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី៧រយ ទៅ ៩រយដុល្លារ​ក្នុងមួយគីឡូក្រាម និងសម្បុក​​​​​​​​​ត្រចៀកកាំដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ពាន់៥រយ ទៅ២ពាន់ដុល្លារក្នុងមួយគីឡូក្រាម៕




អត្ថបទបន្ទាប់


តម្លៃស្បៀងអាហារធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ប៉ុន្តែអ្នកជំនាញថា និន្នាការនេះមិនស្ថិតស្ថិរឡើយ

ព័ត៌មាន
តម្លៃម្ហូបអាហារបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកក្កដា នេះបើគេធៀបនឹងតម្លៃស្បៀងអាហារកាលពីខែមិថុនា។ អាហារដែលផ្តើមធ្លាក់ថ្លៃមកវិញខ្លាំងជាងគេ …

ចិនសន្យាកាត់ពន្ធនាំចូលទំនិញពីប្រទេសក្រីក្រចំនួន១៦ រួមទាំងកម្ពុជា ដើម្បីប៉ះប៉ូវផលរំខានពាណិជ្ជកម្មដែលប្រេះស្រាំជាមួយអាមេរិក

ព័ត៌មាន
ប្រទេសចិននឹងកាត់បន្ថយពន្ធលើមុខទំនិញដែលជាប់ពន្ធស្ទើរតែទាំងអស់ ដែលនាំចូលពីប្រទេសក្រីក្របំផុតទាំង១៦របស់ពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ