ជំនួញក្នុងវិស័យសុខាភិបាល

លីហួរ គ្រុប សហការជាមួយ មជ្ឈមណ្ឌល ស៊ីងហ្គាពួរ មេឌីខល សេ​នធ័រ ផ្តល់សេវាថែទាំសុខភាព ដល់បុគ្គលិកខ្លួនជាង២ពាន់នាក់


លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group និងជាប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខន សិនធ័រ បានចាប់ដៃគ្នាសហការជាមួយ លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ដើម្បីក្លាយជាដៃគូក្នុងការផ្តល់អត្ថប្រយោជន៏សុខភាពដល់បុគ្គលិកក្រុមហ៊ុន លី ហួរ គ្រុបប្រមាណ២.០០០នាក់ ក្នុងការទទួលបានការថែទាំសុខភាពពីក្រុមហ៊ុន ស៊ីងហ្គាពួរ មេឌីខល សេនធ័រ។
ឧកញ៉ាធំពីររូបនៅស្រុកខ្មែរ ចាប់ដៃគ្នាសហការលើជំនួញសុខាភិបាល

នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណ​យោគយល់​គ្នា​នោះ​ដែរ លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន លី ហួរ គ្រុប បាន​ថ្លែង​ថា បន្ទាប់​ពី​ការ​អនុស្សរណៈ​នេះ​ទៅ បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​នានា ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​លី​ហួរ គ្រុប គ្រប់​កម្រិត នឹង​ទទួល​បានការ​ថែទាំ​សុខភាព​ជា​ប្រចាំ ពី​មជ្ឈមណ្ឌល​ថែរក្សា​សុខភាព​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ​នេះ​។

លោក​ឧកញ៉ា លី ហួរ បាន​បញ្ជាក់​ថា​៖« ក្រុមហ៊ុន​ចំណាយ​ប្រចាំឆ្នាំ មិន​តិច​ជាង​៣០​ម៉ឺន​ដុល្លារ​ទេ សម្រាប់​បុគ្គលិក​២​ពាន់​នាក់​នេះ អ​ញ្ចឹ​ង​យើង​អត់​មាន​ប្រកាន់​ថា បុគ្គលិក​ថ្នាក់​ណា ឋានៈ​ណា គឺ​អត់​ទេ តាំងពី​ថ្នាក់លើ​រហូត​ដល់​ថ្នាក់​ក្រោម ត្រូវ​បាន​ឆែក​សុខភាព​ទាំងអស់​»​។

ចំពោះ​មូលហេតុ​ដែល​លោក​ឧកញ៉ា​ជ្រើសរើស​មជ្ឈមណ្ឌល​ថែរក្សា​សុខភាព ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ​របស់​ឧកញ៉ា សៀ ឫ​ទ្ធី ជា​ដៃគូ ត្រូវ​បាន​លោក​អះអាង​ថា មជ្ឈមណ្ឌល​នេះ​មាន​ស្តង់ដា​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​មន្ទីរពេទ្យ​ធំ​ៗ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ជា​ប្រទេស​មួយ​ល្បីល្បាញ​លើ​ផ្នែក​វេជ្ជសាស្ត្រ​សុខាភិបាល​នេះ​។

ចំណែក លោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មណ្ឌល​វេជ្ជសាស្ត្រ ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខន សិន​ធ័​រវិ​ញ បាន​ឲ្យ​ដឹង​ដែរ​ថា មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​គោលដៅ​ចម្បង​ក្នុង​ការ​ផ្ដល់​នូវ​បទដ្ឋាន វេជ្ជសាស្ត្រ​ប្រកបដោយ​ឧត្តមភាព​របស់​ប្រទេស​សិង្ហ​បុរី​ជូន​ដល់​ប្រជាជន​កម្ពុជា​។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី បាន​បញ្ជាក់​ថា​៖« ចំពោះ​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខន សិន​ធ័​រ គឺជា​ការ​សហការ​រវាង WorldBridge Group ជាមួយនឹង​ដៃគូ​របស់​យើង​នៅ​ឯ​ប្រទេស​សិង្ហ​បុរី ហើយ​ការ​បោះទុន គឺ​ចែក​ចេញ​ជា​៣​វគ្គ ដោយ​គ្រាន់តែ​វគ្គ​ដំបូង យើង​បោះទុន​រហូត​ដល​ទៅ​៥​លាន​ដុល្លារ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ហ្គា​ពួរ មេ​ឌី​ខន សិន​ធ័​រ​នេះ សម្រាប់​ជា​កន្លែង​ត្រួតពិនិត្យ និង​ព្យាបាល ហើយនឹង​នៅ​មាន​បន្តបន្ទាប់​ទៀត ព្រោះថា​គោលដៅ​យើង យើង​ចង់​ឲ្យ​វិស័យ​សុខាភិបាល​នេះ មាន​ស្តង់ដា​អាច ចូល​ទៅ​ដូច​ប្រទេស​ជិតខាង​យើង​បាន​»​។

បើ​តាម​លោក​ឧកញ៉ា សៀ ឫ​ទ្ធី មជ្ឈមណ្ឌល​ថែរក្សា​សុខភាព ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ​នេះ ក៏​ដើម្បី​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ឲ្យ​បានជា​អតិបរមា ខណៈ​ដែល​នៅ​អំឡុង​ពេល កូ​វី​ដ​-១៩​នេះ ពលរដ្ឋ​ដែល​ទៅ​ស្វែង រក​ការ​ពិនិត្យ សុខភាព នៅ​មជ្ឈមណ្ឌល​នេះ មានការ​កើនឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ៖ តម្រូវការប្រាក់រៀលបន្តកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានបន្តកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ ដែលកំណើនតម្…

ធនាគារពិភពលោកព្យាករថា កម្ពុជានឹងមានសេដ្ឋកិច្ច -២% ខណៈដែលភាពក្រីក្រអាចនឹងកើនឡើង

ព័ត៌មាន
បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានចេញ របាយការណ៍ព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ថានឹង -៤% រួចមក ថ្មីៗនេះ ធនាគារពិភពលោក ក៏ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ