វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩គ្រោងបើកដំណើរការឆាប់ៗក្នុងឆ្នាំ២០២៤ នេះ


ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗរហូតដល់ទៅ៩ កំពុងត្រៀមខ្លួនបើកដំណើរការឆាប់ៗក្នុងឆ្នាំ២០២៤ នេះ ខណៈដែលឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។
វិស័យអាកាសចរណ៍
ដោយ

រដ្ឋាភិបាលថៃ បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានរហូតដល់ទៅ៤០លាននាក់ក្នុងឆ្នាំ២០២៤ នេះ បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសចំនួន២៧លាននាក់ដែលខ្លួនទទួលបានក្នុងឆ្នាំ២០២៣ កន្លងទៅ។

ជាមួយការជឿជាក់ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ នឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីការដាំក្បាលចុះខ្លាំងដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ រដ្ឋាភិបាលថៃ បានចាត់វិធានការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ និងបើកច្រកព្រំដែនអន្តរជាតិឡើងវិញ។ ហើយដើម្បីទាញយកសក្កានុពលនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ថៃ ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរហូតដល់ទៅ៩ក្នុងប្រទេសនេះនឹងបើកដំណើរការឆាប់ៗក្នុងឆ្នាំ២០២៤ នេះ។

ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានរួមមានក្រុមហ៊ុន អេស៊ាន អ៊ែរ៉ូស្ពេស សឺវីស (Asian Aerospace Service), ក្រុមហ៊ុន ស្យាម ស៊ីផ្លេន (Siam Seaplane), ក្រុមហ៊ុន រៀលី ឃូលអ៊ែរ (Really Cool Air), ក្រុមហ៊ុន អាវែនទី អ៊ែរ សាធ័រ (Avanti Air Sarter), ក្រុមហ៊ុន លែនដាច (Landarch), ក្រុមហ៊ុន បាងកក ហេលីកុបទ័រ សឺវីស (Bangkok Helicopter Services), ក្រុមហ៊ុន ប៉ាត់តាយ៉ា អ៊ែរវ៉េ (Pattaya Airway), ក្រុមហ៊ុន អេស៊ា អាត្លង់ទិក អ៊ែរឡាញ (Asia Atlantic Airlines) និងក្រុមហ៊ុន ភី៨០ អ៊ែរ (P80 Air)។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង៩នេះ ត្រូវបានគេរំពឹងថា នឹងបន្ថែមសមត្ថភាពដល់ទីផ្សារអាកាសចរណ៍ថៃ ហើយនឹងជួយជំរុញវិស័យទេសចរណ៍។ មួយចំនួនក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំងនេះ ក៏ប្រហែលជាដំណើរការជើងហោះហើរអន្តរជាតិផងដែរ។

រដ្ឋាភិបាលថៃ កំពុងផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនេះបើកដំណើរការទៅបានដោយរលូន ខណៈខ្លួនរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះនឹងជួយបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ។ នៅក្នុងឆ្នាំ២០២៣ អ្នកដំណើរតាមផ្លូវអាកាសប្រមាណ១០០លាននាក់បានឆ្លងកាត់អាកាសយានដ្ឋានថៃ ហើយនៅឆ្នាំ២០២៤ នេះថៃរំពឹងថា នឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសយ៉ាងតិច១៣០លាននាក់៕

ដោយ៖ សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិប្បកម្មផលិតទឹកម្នាស់និងស្រាម្នាស់មួយនៅខេត្តស្ទឹងត្រែង ត្រូវការទុន៥០ម៉ឺនដុល្លារពង្រីកផលិតភាព បំពេញតម្រូវការទីផ្សារ

ព័ត៌មាន
ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំដ៏ធំមួយនៅខេត្តស្ទ…

លោក ស៊ី ជីនភីង បើកទំព័រឆ្នាំថ្មីជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចចិន កំពុងមានបញ្ហា

ព័ត៌មាន
នៅក្នុងអំឡុងថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២៤ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានទទួលស្គាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ