អនុក្រឹត្យ​លេខ​៥៧ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ-១៩

ការបញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌៖ អនុក្រឹត្យ​លេខ៥៧ ដែលមាន​ចែង​អំពី​បម្រាម​គោចរ​ ពុំទាន់អនុវត្តនៅពេលនេះទេ!


រាជរដ្ឋាភិបាលកម្ពុជានៅមុននេះបន្តិច តាមរយៈគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែនបានចេញអនុក្រឹត្យថ្មីមួយទៀតហើយ គឺអនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីការទប់ស្កាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងវិធានការទាំងនោះ មានមាត្រាមួយដែលនិយាយពីការបម្រាមគោចរ ហាមការឃាត់ការធ្វើដំណើរពីម៉ោង៨យប់ ដល់៥ភ្លឺ ប៉ុន្តែ វិធានការរដ្ឋបាលទាំងនេះ មិនទាន់អនុវត្តនៅពេលនេះ នៅឡើយទេ ។
រូបតំណាង
ដោយ

ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អនុក្រឹត្យ​លេខ៥៧ នេះ ជាអនុក្រឹត្យ​គោល ហើយ​រាល់​វិធានការរដ្ឋបាល​ទាំងអស់​ដែល​មានចែង​នៅក្នុង​អនុក្រឹត្យ​លេខ​៥៧ នេះ ពុំទាន់​អនុវត្ត​នៅពេលនេះ នោះទេ ។ ការអនុវត្ត​វិធានការ​រដ្ឋបាលទាំងនេះ នឹងត្រូវ​ចេញ​សេចក្ដីសម្រេច​ពី​អាជ្ញាធរ​រាជធានី​ខេត្ត ។ 

ឯកឧត្ដម គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ការ​អនុវត្ត [វិធានការនៅក្នុងអនុក្រឹត្យ​លេខ៥៧នេះ] គឺ​នៅពេលណា​ដែលមាន​សេចក្ដីសម្រេចពី​គណៈអភិបាល​រាជ​ធានី​ខេត្ត ថាតើ​ពួកគាត់​ជ្រើសរើស​យក​វិធានការរដ្ឋបាលណា​មួយ នៅក្នុង​អនុក្រឹត្យ​នេះ យកមកប្រើសម្រាប់​ភូមិសាស្ត្រ​របស់គាត់» ។

នៅក្នុងនោះ​មាត្រា៨​ នៃអនុក្រឹត្យនេះ​បានចែង​ពីបម្រាម​គោចរ​ខ្លះ ​ដោយមិន​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ ក្នុង​ចន្លោះម៉ោង​៨យប់​ ដល់ម៉ោង​៥ទៀប​ភ្លឺនោះទេ ​បើគ្មាន​​ការអនុញ្ញាត​ពីអាជ្ញាធរ​។ ​ប៉ុន្តែអាច​អនុញ្ញាត​បាន ​នៅក្នុង​ករណីមួយ​ចំនួន​ ដូចជា​ មានបញ្ហា​សុខភាព​ ដែលត្រូវ​ទៅមន្ទីរពេទ្យ​ជាប្រញាប់​, មានភាព​ចាំបាច់និ​ងប​ន្ទាន់ក្នុង​គ្រួសារ,​ ដឹកជញ្ជូនទំនិញ​, ទៅបំពេញកាតព្វ​កិច្ច ​ដែលបម្រើ​ផលប្រយោជន៍​សាធារណៈ​, ទៅកន្លែង​ការងារ​ ឬកន្លែង​អាជីវកម្ម​។

ដោយឡែក​ មាត្រា៤​ នៃអនុក្រឹត្យ​នេះ ក៏បាន​ចែងដែរ​ថា ការ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ អាចត្រូវ​បានហាម​ឃាត់ដោយ​លើកលែង​តែក្នុងករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ។ ​ករណីចាំ​បាច់ ​ដែលត្រូវ​អនុញាត​ឲ្យចេញ​ពីលំនៅ​ឋាន ​មានដូចជា​ ទៅទិញ​របស់​បរិភោគ​, ទៅមន្ទីរពេទ្យ,​ ទៅឱសថស្ថាន​, ទៅបំពេញ​ការងារ​, ទៅប្រកប​អាជីវកម្ម,​ ទៅធ្វើតេស្ត​រកវីរុស​កូវីដ-១៩​, ទៅចាក់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ​-១៩​។

ករណី​ចាំបាច់​ផ្សេងទៀត ​ដែលត្រូវ​អនុញាត​ឲ្យចេញពីលំ​នៅឋានដែរ​នោះ គឺ ទៅធ្វើ​សកម្មភាពកីឡាជា​លក្ខណៈបុគ្គល​ ក្នុង​រង្វង់ភូ​មិសាស្រ្ត​ឃុំ-សង្កាត់​ ដែល​ខ្លួនរ​ស់នៅ,​ ទៅជួប​នគរបាល ឬ​តុលាការ តា​មកា​រកោះហៅ,​ ចេញ​ទៅដោយសា​រសមា​ជិកគ្រួ​សារ ​កំពុងមាន​ជំងឺធ្ងន់​ធ្ងរ​ និងសង្គ្រោះប​ន្ទាន់ ឬករណីសមាជិ​កគ្រួសា​រទទួល​មរណ​ភាព។ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ

ព័ត៌មាន
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនា…

ចិននិងកូរ៉េខាងជើងនឹងបើកការរកស៊ីជាមួយគ្នាឡើងវិញចំពេលមានភាពតានតឹងខ្លាំងជាមួយអាមេរិក

ព័ត៌មាន
ប្រទេសចិន និងកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការភ្ជាប់ពាណិជ្ជកម្មនឹងគ្នាឡើងវិញ ក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយផ្អាកដោះដូរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ