សម្តេច ហ៊ុន សែនបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ព្រឹកមិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក
ដែលគ្រួសារនីមួយៗនឹងទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ
ដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ»។
នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា
សូមកុំមានការភន័ច្រឡំថា «ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន
ថវិកាសម្រាប់ ១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ»។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។