ផលិតផលនាំចេញចំណីអាហារទៅទីផ្សារអាមេរិក

កម្ពុជាកំពុងពង្រឹងនីតិវិធី និងបែបបទ ដើម្បីពង្រីកការនាំចេញផលិតផលចំណីអាហារទៅទីផ្សារអាមេរិក


កម្ពុជាកំពុងសម្រួចទិសដៅក្នុងការនាំយកផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗ សភាពាណិជ្ជកម្មកម្ពុជាក្រោមការសហការជាមួយអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំទីក្រុងឡុងប៊ិចនៃសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាស្តីពី«នីតិវិធីនិងបែបបទនៃការនាំចេញផលិតផល ចំណីអាហារ និងទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» ។
កម្ពុជាកំពុងពង្រឹងនីតិវិធីនិងបែបបទនាំចេញផលិតផលចំណីអាហារទៅទីផ្សារអាមេរិក
ដោយ

ក្នុងគោលបំណងពង្រឹង និងពង្រីកធុរកិច្ចរបស់ធុរជននៃប្រទេសទាំងពីរ ក៏ដូចជាពង្រើកទីផ្សារនាំចេញផលិតផលចំណីអាហាររបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការសិក្ខាសាលាស្តីពី «នីតិវិធី និងបែបបទនៃការនាំចេញផលិផលចំណីអាហារ និងទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» គឺដើម្បីពង្រើកនូវទីផ្សារនាំចេញទំនិញរបស់កម្ពុជា ជាពិសេសផលិតផលចំណីអាហារទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមរយៈសិក្ខាសាលាក្រោមកិច្ចសហការរវាងសភាពាណិច្ចកម្មកម្ពុជា ជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិចនៃសហរដ្ឋអាមេរិកនេះ អ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សាគ្នា និងផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវនានាសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង ការជជែកពិភាក្សាគ្នានេះ គឺធ្វើយ៉ាងណាស្វែងរកនូវចំណុចសំខាន់ណាមួយ ដែលជាតម្រូវការបន្ថែមរបស់ទីផ្សារអាមេរិក សម្រាប់មុខទំនិញកម្ពុជាសំដៅជួយជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនេះ នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ សភាពាណិជ្ជកម្មកម្ពុជា និងអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំទីក្រុងឡុងប៊ិចនៃសហរដ្ឋអាមេរិក នឹងសហការគ្នារៀបចំពិព័ណ៌ពាណិជ្ជកម្មមួយនៅទីក្រុងឡុងប៊ិច ដើម្បីដាក់បង្ហាញនូវផលិតផលរបស់កម្ពុជានៅទីនោះ។
បើតាមការវាយតម្លៃរបស់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ដ្បិតការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅប៉ុន្មានខែចុងក្រោយនេះមានការថយចុះបន្តិតមែន តែអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា ពិសេសផលិតផលវាយនភណ្ឌកាត់ដេរ ផលិតផលធ្វើដំណើរ គ្រឿងបង្គំអគ្គិសនី និងកង់ជាដើម។ ក្រៅពីផលិតផលទាំងនេះ អ្នកឧកញ៉ា លឹម ហេង កត់សម្គាល់ឃើញថា ការនាំចេញផលិតផលចំណីអាហារ និងផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជាទៅទីផ្សារអាមេរិកក៏មានស្ថានភាពល្អប្រសើរផងដែរមកទល់ពេលនេះ។

សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងកម្ពុជាជាមួយសហរដ្ឋអាមរិកនៅរយៈ៧ខែដើមឆ្នាំ២០២៣ សម្រេចបានជាង ៥ពាន់៣រយលានដុល្លារ ថយចុះ ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទំហំជាង៥ពាន់១រយលានដុល្លារ ថយចុះប្រមាណ ៩% រីឯការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញមានទំហំជាង ១៤១លានដុល្លារ ថយចុះ២៨% បើធៀបនឹងរយៈពេលដូចគ្នា៕




អត្ថបទបន្ទាប់


ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅ៨ខែឆ្នាំនេះ

ព័ត៌មាន
យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០កន្លែង ក្នុងចំណោមជាង១ពាន់ស្ថានីយ-ដេប៉ូត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រា…

ឥណ្ឌូនេស៊ីនឹងបើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ តើអ្វីគុណសម្បត្តិ និងគុណវិបត្តិរបស់គម្រោងនេះ?

ព័ត៌មាន
ខ្សែរថភ្លើងអគ្គិសនីល្បឿនលឿនតម្លៃជាង ៧ពាន់លានដុល្លារ ដែលធ្វើដំណើររវាងទីក្រុងធំបំផុតទាំង២របស់ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ