លោកពូទីនថា អ៊ុយក្រែនមិនចង់មានសន្តិភាពជាមួយរុស្សីទេ!

លោកពូទីន៖ តាំងពីដំបូងនៃសង្គ្រាម អ៊ុយក្រែនគ្មានបំណងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សីទេ


ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺអីរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពីថ្ងៃពុធ ទី២០កក្កដា បាននិយាយថា ទីក្រុងមូស្គូបានមើលឃើញថា អ៊ុយក្រែនមិនមានបំណងចង់មានសន្តិភាពជាមួយរុស្សីទេ ដោយអ៊ុយក្រែនបានបដិសេធមិនព្រមបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សីចាប់តាំងសង្គ្រាមបើកឆាកថ្ងៃដំបូងមកម្ល៉េះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកពូទីន៖ តាំងពីដំបូងនៃសង្គ្រាម អ៊ុយក្រែនគ្មានបំណងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សីទេ

លោក ពូទីន បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅ​ក្នុងការអត្ថាធិប្បាយ​តាមទូរទស្សន៍អ៊ីរ៉ង់ទៀតថា «អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមមិនបានប្រឆាំង​នឹងរុស្សីឡើយ ព្រមទាំងមានជំហរសម្របសម្រួល​រវាងរុស្ស៊ី និងអ៊ុយក្រែន ចំពោះការឈ្លានពាន​របស់ខ្លួននៅខែកុម្ភៈថែមទៀតផង»។

យ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗ​ណាមួយពីរដ្ឋាភិបាលអ៊ុយក្រែនចំ ពោះការលើកឡើងរបស់លោកពូទីននេះទេ។

គួរបញ្ជាក់បន្តិចថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូបានធ្វើឡើងនៅមីនាកន្លងទៅ ក្រោយរុស្សីធ្វើការឈ្លានពានទៅលើអ៊ុយក្រែនបានមួយរយៈខ្លី ហើយនៅពេលនោះ​ភាគីទាំងពីរ​បានសេចក្តីស្នើសុំរៀងៗខ្លួន តែមិន​មានការសម្រេចបានដំណោះស្រាយជាផ្លូវការអ្វីនោះទេ។

មែនទែនទៅ លោក Putin បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេននី (Ayatollah Ali Khamenei) ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអង្គារ គឺដើម្បីធ្វើឱ្យទំនាក់ទំនង​រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្លែមទៀត ដែលទាំងរុស្សី និងអ៊ីរ៉ង់កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសបស្ចិមលោកស្ទើរតែដកដង្ហើមមិនរួចទៅហើយ។

មួយរិញទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ លោក Putin ក៏បានជួបជាមួយប្រធានាធិបតីទួរគី លោកតាយីប អេដូហ្កាន (Tayyip Erdogan) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលរុស្សីសន្យានឹងបើកផ្លូវក្នុងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសមុទ្រខ្មៅផងដែរ។

ដោយឡែក ប្រធាន​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមានអាមេរិក​លោកចូន កើរប៊ី (John Kirby) បាននិយាយថា ការធ្វើដំណើរទៅរកាន់ប្រទេសអ៊ីរ៉ង់នោះ បានបង្ហាញពីភាពឯកោខ្លាំងមែនទែន​នៃប្រទេសរុស្ស៊ីមកទល់នឹងពេលនេះ។

លោក Kirby ក៏​បាន​បញ្ជាក់ដែរ​ថា សហរដ្ឋ​អាមេរិកក៏​កំពុង​រៀបចំ​​ផ្តល់​កញ្ចប់​សព្វាវុធ​បន្ថែមទៀត ​សម្រាប់​​អ៊ុយក្រែន ចំពេលដែលរុស្សីកំពុងធ្វើការវាយប្រហារកាន់តែខ្លាំងឡើងផងនោះ។​

មកទល់នឹងពេលនេះនៅលើសមរភូមិអ៊ុយក្រែនវិញ ចារកម្មយោធារបស់អង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតបានទទួលផលតិចតួចណាស់។ ក៏ប៉ុន្តែមន្ត្រីទូទៅរបស់អ៊ុយក្រែន​បានរាយការណ៍ពេលថ្មីៗនេះដែរថា យោធារុស្ស៊ីបានការបាញ់ស្រោច និងវាយប្រហារកាន់តែខ្លាំងឡើងនៅតំបន់ផ្សេងៗនៃប្រទេស។

ស្របពេលដែលសង្រ្គាមនៅតែអូសបន្លាយ ក្តីបារម្ភថារុស្ស៊ីអាចបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អឺរ៉ុបបាននឹងកំពុងក្លាយជាកង្វល់មួយដ៏ធំ។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបថា សហភាពអឺរ៉ុបកំពុងពិចារណាលើការកាត់បន្ថយ ១៥% នៃការប្រើប្រាស់ឧស្ម័នធម្មជាតិដោយរដ្ឋសមាជិក​របស់ខ្លួន ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ៕




អត្ថបទបន្ទាប់


តើអ៊ីរ៉ង់ អាចនឹងគាំទ្ររុស្ស៊ីអ្វីខ្លះ ក្នុងសង្គ្រាមនៅអ៊ុយក្រែន?

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានទៅដល់ប្រទេសអ៊ីរ៉ង់ ព្រមទាំងបានជួបពិភាក្សាជាមួយនឹងសមភាគី លោក អាយាតូឡា អាលី ខា…

មីយ៉ាន់ម៉ា រិះរកជំនួយពីរុស្ស៊ី ដើម្បីជំរុញការបង្កើតថាមពលនុយក្លេអ៊ែរ

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បាននិងកំពុងមានទំនាក់ទំនងកាន់តែស្អិតល្មួតឡើងជាមួយរុស្ស៊ី ដូចជាធ្វើកិច្ចសហប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ