ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន បានប្តូរទិសដៅពីវូហានទៅប៉េកាំងវិញ


គម្រោងដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាចេញប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ គឺត្រូវបានផ្លាស់ប្តូរវិញដោយសារតែក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតខ្មែរទាំងនោះវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។
សម្តេច ហ៊ុន សែន បានប្តូរទិសដៅពីវូហានទៅប៉េកាំងវិញ(រូបភាព៖ Page Samdach Hunsen)
ដោយ

នៅ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ បាន​សរសេរ​ថា “​ដោយសារ​មិត្ត​ចិន​យល់​អំពី​ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន នៅ​ព្រឹក​ម៉ិ​ញ​នេះ ខាង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ភាគី​មិត្ត​ចិន និង​បាន​ស្វែង​យល់​អំពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​បងប្អូន​និង​កូនក្មួយ​សិស្ស​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​នឹង​សិក្សា​នៅ​ក្នុង​ទីក្រុង​វូ​ហាន ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ចិន​”​។

នៅ​ក្នុង​សំ​ណេ​រ​ដដែល​សម្តេច​បាន​បន្ថែម​ថា នៅ​រសៀល​នេះ សម្តេច​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង មុន​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​។ 

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​, សម្តេច​ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​នឹង​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ប្រសិនបើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត ប៉ុន្តែ​នៅ​ពេល​នេះ​ភាគី​មិត្ត​ចិន បាន​ឆ្លើយ​តប​វិញ​ហើយ​ថា ចិន​មិន​អាច​រៀបចំ​ដំណើរ​របស់​សម្តេច​ទៅ​កាន់​ទីក្រុង វូ​ហាន​បាន​ទេ ទើបត្រូវ​ប្តូរ​ទិស​ដៅ​ទៅ​កាន់​រាជធាន​ប៉េ​កាំ​ង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូម្បីតែ​ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅនូវែលហ្សេឡង់ ក៏រងផលប៉ះពាល់របររកស៊ី ដោយសារវីរុសកូរ៉ូណាដែរ

ព័ត៌មាន
ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅប្រទេសនូវែលហ្សេឡង់ (New Zealand) បានលើកឡើងថា របរកស៊ីរបស់ពួកគេបានបាត់បង់ភ្ញៀវជាងពាក់កណ្ដាល បន្ទាប់ពីមា…

សមាគមរោងចក្រកាត់ដេរកម្ពុជា៖ មកទល់ពេលនេះ មិនទាន់មានរោងចក្រណាមួយ អាចផលិតម៉ាស់នៅឡើយទេ

ព័ត៌មាន
ស្របពេលដែលវីរុសកូរ៉ូណាបាននិងកំពុងបន្ដរីករាលដាលឥតស្រាកស្រាន្ដ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញមុខអំពាវនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ