អាជីវកម្មខ្នាតតូច

ធនាគារកូរ៉េខាងត្បូង សន្យាផ្ដល់ប្រាក់១.៥ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច ចំពេលមានការជំរុញឱ្យចែករំលែកប្រាក់ចំណេញ


ធនាគារពាណិជ្ជមួយចំនួននៅប្រទេសកូរ៉េខាងត្បូង បានសន្យាផ្ដល់មូលនិធិ ចំនួនជាង១.៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច ចំពេលមានការជំរុញឱ្យចែករំលែកប្រាក់ចំណេញរបស់ពួកគេជាមួយនឹងសង្គម ហើយមូលនិធិទាំងនេះភាគច្រើនគឺជាសាច់ប្រាក់សម្រាប់បង្វិលសងអត្រាការប្រាក់ ដែលអ្នកខ្ចីប្រាក់ត្រូវទូទាត់សងម្ចាស់បំណុលរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាជីវកម្មខ្នាតតូច
ដោយ

សហព័ន្ធធនាគារកូរ៉េ (KFB) ដែលតំណាងឱ្យស្ថាប័នហិរញ្ញវត្ថុ ចំនួន២៣ រួមទាំងធនាគារ Kookmin និងធនាគារ Woori Bank ដែលមានវត្តមាននៅកម្ពុជា​ផងដែរ បាននិយាយថា កញ្ចប់ថវិកាសរុបចំនួនជាង១,២ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ជាសាច់ប្រាក់បង្វិលសងសម្រាប់ការទូទាត់ការប្រាក់ដែលអ្នកខ្ចីត្រូវសងម្ចាស់បំណុលរបស់ពួកគេ ដើម្បីជួយពួកគេទប់ទល់ការចំណាយសម្រាប់ទ្រទ្រង់ជីវិតដែលចេះតែកើនឡើង ស្របពេលអត្រាការប្រាក់កើនឡើងកាន់តែខ្ពស់។

មានការដាក់សម្ពាធកាន់តែខ្លាំងទៅលើបណ្ដាស្ថាប័នផ្តល់ប្រាក់កម្ចីក្នុងស្រុក ដែលជំរុញឱ្យពួកគេចែករំលែកប្រាក់ចំណេញរបស់ខ្លួនទៅសង្គមវិញ ដោយកាលពីឆ្នាំមុនប្រាក់ចំណេញរួមគ្នារបស់ធនាគារពាណិជ្ជធំៗបំផុតចំនួន៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានពីសកម្មភាពផ្តល់ប្រាក់កម្ចីមានចំនួនជាង២៥ពាន់លានដុល្លារ ពោលគឺបានកើនឡើងជាង២០%សម្រាប់ឆ្នាំនេះ។

បើតាមសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ម្ចាស់អាជីវកម្មខ្នាតតូចនឹងទទួលបានប្រាក់បង្វិលសងវិញដល់ចំនួន៩០%នៃការប្រាក់ដែលត្រូវបង់សម្រាប់រយៈពេលមួយឆ្នាំ ពោលគឺកើនលើស៤%នៃការប្រាក់ដែលពួកគេត្រូវបង់ទៅទៀត ខណៈដែលអ្នកខ្ចីម្នាក់អាចទទួលបានប្រាក់បង្វិលសងវិញត្រឹមតែចំនួនជាង២ពាន់ដុល្លារប៉ុណ្ណោះ ហើយបន្ទុកធនាគារកំពូលទាំង៥ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនចន្លោះពីជាង១៥០លានដុល្លារ ដល់២៣០លានដុល្លារ នៅក្នុងធនាគារនីមួយៗ។

លោក គីម ជូយុន (Kim Joo-hyun) ប្រធានគណៈកម្មាធិការសេវាហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែកត្តាមួយចំនួនរួមទាំងការកើនឡើងអត្រាការប្រាក់ផងដែរ ទោះជាអ្វីៗបានល្អប្រសើរឡើងវិញក្រោយពីជំងឺកូវីដ-១៩ ហើយក៏ដោយ ដូច្នេះហើយលោកបានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនេះនឹងជួយដល់អាជីវកម្មខ្នាតតូច។

ធនាគារកូរ៉េ បានប្រឈមការរិះគន់ថា ពួកគេទទួលបានប្រាក់ចំណូល “យ៉ាងងាយស្រួល” ពីអត្រាការប្រាក់ខ្ពស់ ខណៈដែលអាជីវកម្មខ្នាតតូច និងក្រុមអ្នកខ្ចីដែលងាយរងគ្រោះបានជួបវិបត្តិនៃការចំណាយទ្រទ្រង់ជីវិតក្នុងពេលអតិផរណាកើនខ្ពស់។

ទេសាភិបាលធនាគារ FSS គឺលោក លី បុកយុន (Lee Bokhyun) បាននិយាយកាលពីខែវិច្ឆិកាថា ប្រាក់ចំណេញប្រតិបត្តិការរបស់ធនាគារក្នុងត្រីមាសទី៣ឆ្នាំនេះ គឺមានចំនួនច្រើនជាងប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics Co., ក្រុមហ៊ុន LG Electronics Inc. និងក្រុមហ៊ុន Hyundai Motor Co. ទៅទៀត ហើយថា ប្រាក់ចំណូលការប្រាក់របស់ធនាគារត្រូវបានគេរំពឹងថានឹងកើនឡើងដល់៤៦ពាន់លានដុល្លារ នៅឆ្នាំនេះ។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង បានព្យាយាមបង្កើតកម្មវិធីយកពន្ធលើធនាគារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរងគ្រោះដោយអត្រាការប្រាក់ខ្ពស់ជាមួយនឹងចំណូលពន្ធ ដែលបានបង្កើតឡើងតាមរយៈការរួមចំណែកពីវិស័យធនាគារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេក្រុមហ៊ូធីគំរាមវាយប្រហារនាវាចម្បាំងអាម៉េរិក បើវ៉ាស៊ីនតោនកំណត់គោលដៅមកលើកងទ័ពខ្លួន

ព័ត៌មាន
មេដឹកនាំក្រុមហ៊ូធីនៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ ទី២០ បានព្រមានថា ពួកគេនឹងវាយប្រហារទៅលើនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ប្រសិនបើកងជីវពលរបស…

EU នឹងស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ចិនបានលក់ជីវឥន្ធនៈបង្ខូចតម្លៃក្នុងទីផ្សារអឺរ៉ុប

ព័ត៌មាន
សហភាពអឺរ៉ុបបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញការលក់បង្ខូចតម្លៃលើជីវឥន្ធនៈនាំចូលពីប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ