គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីថៃទៅចិន ត្រូវពន្លឿនការសាងសង់!

ថៃពន្លឿនគម្រោងសាងសង់រថភ្លើងល្បឿលឿនថៃ-ចិនដំណាក់កាលទី២ ដែលតម្លៃសរុបជាង៨ពាន់លានដុល្លារ


រដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ដំណាក់កាលទីពីរនៃផ្លូវរថភ្លើងល្បឿនលឿនពីប្រទេសថៃទៅចិន ដែលតភ្ជាប់ពីក្រុងនគររាជសីមាទៅខេត្តណងខៃ ហើយនិងផ្លូវរថភ្លើងមួយខ្សែទៀតដែលតភ្ជាប់ពីក្រុងខុនកេនទៅខេត្តណងខៃ ដែលមានតម្លៃសរុបជាង ៨ពាន់៦រយលានដុល្លារ។ ការពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិននេះ គឺមានគោលបំណងក្នុងការកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនដែលមានដល់ទៅជាង១៣% នៃGDP របស់ប្រទេសថៃ ក្នុងឆ្នាំ២០២១ ឲ្យមានមកនៅត្រឹម ១១%នៃGDPនៅឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ថៃពន្លឿនគម្រោងសាងសង់រថភ្លើងល្បឿលឿនថៃ-ចិនដំណាក់កាលទី២ ដែលតម្លៃសរុបជាង៨ពាន់លានដុល្លារ

យោងតាមលោក ដានុឆា ពេជ្យឆាយ៉ាណាន (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC)បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍភស្តុភារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីថៃ លោក សុប៉ាថាណាប៉ុង (Supattanapong Punmeechaow) នៅថ្ងៃទី ១០ តុលា កិច្ចប្រជុំបានព្រមព្រៀងគ្នាលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួនពីរខ្សែ ដែលចាំបាច់ត្រូវពន្លឿនការសាងសង់ឲ្យបានឆាប់ ដើម្បីជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។ លោក ដានុឆាបន្តថា ក្រសួងដឹកជញ្ជូនថៃ ទំនងជានឹងស្នើទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តគម្រោងសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ។

ដំណាក់កាលទីពីរនៃគម្រោងរថភ្លើងល្បឿនលឿនពីប្រទេសថៃទៅចិននេះ លាតសន្ធឹងប្រវែង ៣៥៦គីឡូម៉ែត្រពីក្រុងនគររាជសីមាទៅខេត្តណងខៃមានតម្លៃជាង ៧ពាន់៨រយលានដុល្លារ និងមួយខ្សែទៀតប្រវែង ១៦៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងខុនកេនទៅខេត្តណងខៃដែលជាប់ព្រំដែនប្រទេសឡាវ មានតម្លៃជាង ៧៧៧ លានដុល្លារ។

គួរជម្រាបថា ផ្លូវរថភ្លើងពីក្រុងខុនកេន និងក្រុងនគររាជសីមាទៅខេត្តណងខៃ គឺជាផ្លូវរថភ្លើងដែលភ្ជាប់ប្រទេសថៃទៅនឹងឡាវ និងបន្តពីឡាវ ទៅដល់ក្រុង គួនមីងប្រទេសចិន។ ហើយកាសាងសង់ដំណាក់កាលទីពីរនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ប្រហែល៣-៤ឆ្នាំ បន្ទាប់ពីដំណាក់កាលទី១ ឬនៅចន្លោះឆ្នាំ២០២៩-២០៣០។ ដំណាក់កាលទីមួយនៃគម្រោងនេះ គឺនឹងត្រូវការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីបាងកកទៅក្រុងនគររាជសីមា ។

យោងតាមលោក Danucha អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានបញ្ជាក់ថា សម្រាប់ដំណាក់កាលទីពីរនេះ ក្រសួងដឹកជញ្ជូនថៃបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឡាវ លើការវិនិយោគរួមគ្នាសម្រាប់ការសាងសង់ស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដើម្បីសម្រួលដល់រថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីក្រុងណងខៃប្រទេសថៃទៅនិងទីក្រុងវៀងចន្ទន៍ប្រទេសឡាវផងដែរ៕




អត្ថបទបន្ទាប់


អង្គការ FAO, WFP និងរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធស្បៀង ដើម្បីលើកកម្ពស់ភាពធន់នឹងវិបត្តិនានា

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រារព្ធទិវាស្បៀងអ…

ហេតុអ្វីក្រុមអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ដស្នើរដ្ឋឲ្យជួយកាត់បន្ថយពន្ធលើរថយន្ដប្រភេទកូនកាត់ (Hybrid)?

ព័ត៌មាន
ចំពេលដែល ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិថាមពល និងការប្រែប្រួលអាកាសធាតុក្រុមអ្នកជំនាញក្នុងវិស័យយានយន្តនៅកម្ពុជាបានលើកទឹកចិត្តឲ្យរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ