Advertisement
Advertisement
កូវីដ១៩ នៅថៃ

ប្រទេសថៃនឹង​ដក​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ​ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០នេះ


ប្រទេស​ថៃ​នឹង​ដក​ចេញ​វិញនូវ​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះហើយ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​នៅក្នុងស្រុក​របស់​ប្រទេសថៃ។
ប្រទេសថៃនឹង​ដក​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ​ ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០នេះទៅ។
ដោយ
Advertisement

អាជ្ញាធរ​អាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បម្រាម​លើការហោះហើរអន្តរជាតិ​នឹងត្រូវ​ដកចេញវិញ នៅថ្ងៃពុធ សប្ដាហ៍នេះ ដោយ​មានភ្ជាប់​នូវ​លក្ខខណ្ឌមួយចំនួន។ 

យន្តហោះ និងមនុស្ស​ដែលចូលប្រទេសថៃ ត្រូវតែអនុវត្តតាម​លក្ខខណ្ឌ​ ការកំហិត​ពេលវេលា និង​វិធាន​នានា​សម្រាប់​អ្នកដែលទទួលបានការអនុញ្ញាត នៅក្រោម​ច្បាប់​អន្តោប្រវេសន៍ ច្បាប់ស្ដីពី​ជំងឺ​ឆ្លង ច្បាប់​ចរាចរណ៍ផ្លូវអាកាស និង​ក្រឹត្យ​ស្ដីពី​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន។ 

ការប្រកាស​លើក​បម្រាម​នេះ​បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃ​បាន​សម្រេចអនុញ្ញាត​ដល់​ការធ្វើ​ដំណើរពីក្រៅ​ប្រទេស​ចូលមក​ប្រទេសថៃ ក្នុងនោះរួមទាំង អ្នកដំណើរជាធុរជន និង​ជនបរទេស​និងគ្រួសារ​ដែលមាន​សៀវភៅការងារ ឬបណ្ណ​ស្នាក់នៅ នៅក្នុង​ប្រទេសថៃ ។ 

ព្រលានយន្តហោះ និង​វិស័យ​អាកាសចរណ៍​បានទទួលរងគ្រោះ​យ៉ាងខ្លាំងពី​បម្រាម​លើ​ការហោះហើរ​អន្តរជាតី​ ដែល​បាន​ដាក់ចេញ​កាលពីខែមេសា ហើយ​ក្រោយ​មក អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ថៃ​បាន​អនុញ្ញាត​ការហោះហើរ​មួយចំនួន​ឲ្យ​អាច​បន្ត​វិញបាន នៅខែ​ឧសភា ។ 

គិតចាប់ពីដើមឆ្នាំមក នាយកដ្ឋាន​អាកាសយានដ្ឋាន​ បាន​ឲ្យដឹងថា មានអ្នកធ្វើដំណើរតិចជាង ៥លាននាក់​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ដំណើរឆ្លងកាត់​ព្រលានយន្តហោះទាំង ២៨ របស់​ប្រទេសថៃ ដែលចំនួននេះ​មានការធ្លាក់ចុះ​យ៉ាងខ្លាំង បើធៀប​នឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ២០១៩ ដែលកាលនោះ មានអ្នកដំណើរប្រើប្រាស់​ព្រលានយន្តហោះ​ទាំងអស់នៅក្នុង​ប្រទេសថៃ ដល់ទៅ ៩,៣លាននាក់។ 

Advertisement

តួលេខ​ដែលបានចេញផ្សាយសម្រាប់​ពីថ្ងៃទី១ ខែ​មករា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២០នេះ បាន​បង្ហាញថា អាកាសយានដ្ឋានទាំង ២៨ របស់​ប្រទេសថៃ ទទួល​អ្នកធ្វើដំណើរបាន ៤,២លាននាក់ ដែល​ក្នុងនេះ ៥៤% ជា​ការហោះហើរ​ក្នុង​ស្រុក។ ក្នុងរយៈពេលនេះ មានជើងហោះហើរ​សរុប ១៨.៧០០ជើង ដែលបានហោះចូល និងចេញពី​អាកាសយានដ្ឋាន ដែល​ធ្លាក់ចុះចំនួន ៤៨% បើធៀបនឹងរយៈពេលដូចគ្នានៃ​ឆ្នាំ​២០១៩ ដែលមានជើងហោះហើរដល់ទៅ ៣៥.៨០០ជើង។ 

យោងតាមតួលេខដដែល សព្វថ្ងៃ អាកាសយានដ្ឋាន​ទាំងអស់​នៅក្នុង​ប្រទេសថៃ មានការហោះហើរ​តាមកាលវិភាគ ជាមធ្យម ពី ៧០ ទៅ ៨០ជើង ក្នុងមួយថ្ងៃ ខណៈដែល​កាលពីបណ្ដាឆ្នាំមុនៗ ចំនួនជើងហោះហើរ​ជាមធ្យម​ក្នុងមួយថ្ងៃៗ មាន​ចន្លោះពី ១៦០ ទៅ ១៧០ជើង៕

Advertisement



អត្ថបទបន្ទាប់


កាលានុវត្តភាពនៃវិស័យកសិកម្មនៅអំឡុងពេលកូវីដ-១៩ ជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលងាកទៅរកវិស័យកសិកម្មមួយទៀត

ព័ត៌មាន
ក្រោយពីត្រលប់មកពីប្រទេសស្តេចកសិកម្ម អ៊ីស្រាអែលមក លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យស៊ីភីអិល ដែលជាក្រុមហ៊ុនផ្តល់សេវាភ្នាក់ងារអច...

សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា បន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រពិតប្រាកដ ដើម្បីបានប្រាក់ឧបត្ថម្ភពីរដ្ឋ

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣០ មិថុនានេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់សម្តេចថា នឹងចាត់ការវិធានការក្ដៅ ហើយនឹង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ