Advertisement
Advertisement
ប្រាក់ឧបត្ថម្ភ​ជួយដោះស្រាយបញ្ហាកូវីដ-១៩

សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា បន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រពិតប្រាកដ ដើម្បីបានប្រាក់ឧបត្ថម្ភពីរដ្ឋ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣០ មិថុនានេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់សម្តេចថា នឹងចាត់ការវិធានការក្ដៅ ហើយនឹងមិនមានការលើកលែងឡើយ ចំពោះមន្ត្រីមូលដ្ឋាន ដូចជាមេភូមិ និងក្រុមប្រក្សាឃុំ/សង្កាត់ណា ដែលបន្លំឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលសាច់ញាត្តិបងប្អូន កូនក្មួយខ្លួនឯង ដែលមិនមានជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដ ក្នុងបំណងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ។
សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា ដែលបន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រីពិតប្រាកដ ដើម្បីបានប្រាក់ឧបម្ថម្ភពីរដ្ឋ
ដោយ
Advertisement

ការព្រមាន​ចាត់វិធានការក្ដៅ​ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​នាពេលនេះ គឺធ្វើឡើង​ ក្រោយពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បាន​ប្រកាសដាក់​ឲ្យ​ប្រើ​ជាផ្លូវការ​នូវ “កម្មវិធីផ្តល់សាច់​ប្រាក់ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាពក្រីក្រ និងងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃជំងឺ​កូវីដ-១៩”។ ដើម្បីធានាថា​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលកំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួលបាន​នូវជំនួយ​ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល គឺការងារ​ធ្វើបច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និងជនងាយ​រងគ្រោះ​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​នឹងជំងឺ​កូវីដ-១៩។

បើតាម​សម្តេច ហ៊ុន សែន ការងារនេះ​គឺត្រូវពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើអាជ្ញាធរ​មូលដ្ឋាន គឺមេភូមិ និងក្រុម​ប្រឹក្សាឃុំ/សង្កាត់​ ដែលត្រូវតែធ្វើ​ឲ្យ​បានច្បាស់លាស់​ និងហ្មត់ចត់បំផុត ។ 

សម្តេច សរសេរនៅលើទំព័រ​ហ្វេសប៊ុក​យ៉ាងដូច្នេះថា «ដូច្នេះដើម្បី​ធានាឲ្យ​បាន​នូវ​តម្លាភាព និងសុច្ចរិតភាព​ក្នុងការផ្តល់​​សេវាសម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំសូមចេញ​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេសចំពោះ​អ្នកអនុវត្ត​ផ្ទាល់នៅ​តាមឃុំ​សង្កាត់​ទាំងអស់ គឺត្រូវផ្តោត​ការយកចិត្តទុក​ដាក់បំពេញ​ការងារ​នេះឲ្យបាន​ត្រឹមត្រូវ និងខ្ជាប់​ខ្ជួនបំផុត គឺត្រូវចៀស​វាងដាច់​ខាតនូវការ​ឃុបឃិត​គ្នាដាក់​បញ្ចូល​សាច់ញាត្តិ​បងប្អូន​កូនក្មួយខ្លួន​ឯងដែល​មិនមែនជា​គ្រួសារក្រីក្រ​នឹងងាយ​រងគ្រោះ​ពិតប្រាក​ដ ដើម្បីទទួល​បាននូវ​ប្រាក់​ឧបត្ថម្ភនេះ»។

សម្តេច បញ្ជាក់ទៀតថា «ខ្ញុំនឹងចាត់​វិធានការណ៍​ក្តៅហើយ​នឹងមិនមាន​ការលើកលែងឡើយ ប្រសិនបើ​រកឃើញថា​នៅក្នុងភូមិ និងឃុំ/សង្កាត់​មួយណា មានករណី​មិនប្រក្រតី​នេះកើត​មានឡើង»

សូមបញ្ជាក់ថា ការផ្ដល់ជូន​សាច់ប្រាក់របស់រដ្ឋ​ទៅកាន់​ពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះព្រោះតែវិបត្តិកូវីដ-១៩នេះ គឺមាន​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិកក្នុងមួយខែ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃនឹង​ដក​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ​ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០នេះ

ព័ត៌មាន
ប្រទេស​ថៃ​នឹង​ដក​ចេញ​វិញនូវ​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះហើយ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​...

ក្រុមហ៊ុនCDL HR ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារល្អបំផុតនៅកម្ពុជា ពីស្ថាប័នកម្រិតអន្តរជាតិមួយ

ព័ត៌មាន
ថ្មីៗនេះ Global Banking and Finance Award 2020 ដែលជាស្ថាប័នលំដាប់ពិភព លោកមួយខាងផ្នែកវាយតម្លៃលើការងារហិរញ្ញវត្ថុនិងធនាគារនោះ បានផ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ