ស្ពានកាណាក់កាឡេ

តើស្ពានខ្សែកាបវែងបំផុតក្នុងលោក ដែលតភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុបមានលក្ខណៈពិសេសអស្ចារ្យបែបណា?


ស្ពានកាណាក់កាឡេ ១៩១៥ (1915 Canakkale Bridge) តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក ត្រូវបានប្រសិទ្ធនាមថា ជាស្ពានខ្សែកាបវែងបំផុតរបស់ពិភពលោកគិតមកទល់នឹងពេលបច្ចុប្បន្ន ហើយស្ពានដែលឆ្លងកាត់ច្រកសមុទ្រ ដាតដាណេលស៍ (Dardanelles Strait) នេះគឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សម្បើមអស្ចារ្យមួយ ព្រោះវាតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដោយក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងមមាញឹកបំផុតមួយរបស់ពិភពលោក។
ស្ពានកាណាក់កាឡេ
ដោយ

ស្ពានកាណាក់កាឡេ ១៩១៥ (1915 Çanakkale Bridge) ដែលមានប្រវែង៤,៦គីឡូម៉ែត្រស្ថិតនៅក្នុងប្រទេសតួកគី ត្រូវបានប្រសិទ្ធនាមថាជាស្ពានខ្សែកាបវែងបំផុតរបស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៤ នេះ។ ស្ពានខ្សែកាបនេះត្រូវបានតភ្ជាប់ដោយបង្គោលប៉មដ៏សំខាន់ពីរដែលមានកម្ពស់ជាង៣០០ម៉ែត្រ និងស្ថិតនៅចម្ងាយ២ពាន់២៣ម៉ែត្រពីគ្នា។

ក្នុងថ្ងៃដាក់សម្ពោធឱ្យដំណើរការស្ពាននេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីតួកគី លោក អឺដូហ្គែន (Erdogan) បានថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន AP ថា ប្រទេសតួកគី បានវ៉ាឈ្នះប្រទេសជប៉ុន ដែលមានស្ពានវែងបំផុតក្នុងពិភពលោកហើយ។

ការសាងសង់ស្ពានតម្លៃ២,៨ពាន់លានដុល្លារ នេះបានប្រើពេល៥ឆ្នាំ ដោយបញ្ចប់ជាស្ថាពរលឿនជាងការគ្រោងទុក១៨ខែ និងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនតួកគី និងកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។

ពេលនេះស្ពាននេះបានក្លាយជាផ្លូវដ៏សំខាន់តែមួយគត់នៅក្នុងប្រទេសតួកគី ដែលតភ្ជាប់ទាំងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ចេញពីរដ្ឋធានីអ៊ីស្ទែនប៊ុល ហើយការធ្វើដំណើរឆ្លងស្ពាននេះប្រើពេលតែ៦នាទីប៉ុណ្ណោះ។ ហើយដោយសារតែស្ពាននេះតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប វាបានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងមមាញឹកបំផុតមួយរបស់ពិភពលោក។

ក្រៅពីនេះ ស្ពាននេះត្រូវបានឌីហ្សាញ និងសាងសង់ឡើងយ៉ាងពិសេសដើម្បីឱ្យវាមានសមត្ថភាពអាចទប់ទល់នឹងកម្លាំងរញ្ជួយដី និងព្យុះបានយ៉ាងអស្ចារ្យ។

ស្ពាននេះតភ្ជាប់ទីក្រុងតូចមួយមានឈ្មោះថា ហ្គេលីបូលូ (Gelibolu) ដែលស្ថិតនៅខាងអឺរ៉ុប និងទីក្រុងតូចមួយទៀតមានឈ្មោះថា ឡាបសេគី (Lapseki) ដែលស្ថិតនៅខាងអាស៊ី។

មូលហេតុដែលស្ពាននេះត្រូវបានប្រសិទ្ធនាមថា ស្ពានកាណាក់កាឡេ ១៩១៥ (1915 Çanakkale Bridge) គឺដើម្បីរំឭកដល់ជ័យជម្នះដ៏ធំមួយរបស់កងទ័ពជើងទឹកនៃចក្រភពអូតូម៉ង់ (Ottoman Empire) ទៅលើកងទ័ពរបស់អង់គ្លេស នៅឆ្នាំ១៩១៥ អំឡុងសង្គ្រាមលោកលើកទី១ នៅពេលអង់គ្លេស ប៉ុនប៉ងដណ្ដើមការគ្រប់គ្រងលើច្រកសមុទ្រ ដាតដាណេលស៍ (Dardanelles Strait)៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យនៅចិន កំពុងជួបបញ្ហាសាងសង់លំនៅឋានលើសតម្រូវការពលរដ្ឋជាង១៥០លាននាក់

ព័ត៌មាន
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងជួបបញ្ហាដោយសារតែអំណាចលក់ធ្លាក់ចុះទ្វេដង ស្របពេលចំនួនប្រជាជនមាននិន្នាការថយចុះ ជាហេតុនំាឱ្យគេលើកឡើង…

គ្រាន់តែ១ខែ មានក្រុមហ៊ុនអចលនទ្រព្យវៀតណាមជាង២ពាន់ក្រុមហ៊ុនបានបញ្ឈប់ដំណើរការ

ព័ត៌មាន
វាជារឿងមួយដ៏គួរភ្ញាក់ផ្អើលសម្រាប់ប្រជាជនវៀតណាម និងវិនិយោគិនក្នុងតំបន់ ដ្បិតថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា កន្លងទៅ មានក្រុមហ៊ុនអច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ