ក្រុមហ៊ុនយក្សតូយ៉ូតា បោះទុនវិនិយោគជិត២ពាន់លានដុល្លារ

ក្រុមហ៊ុនយក្សតូយ៉ូតា បោះទុនវិនិយោគជិត២ពាន់លានដុល្លារ បង្កើតរោងចក្រយានយន្ដអគ្គិសនីនៅឥណ្ឌូនេស៊ី


ក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota Motor Corp មានផែនការនឹងវិនិយោគជិត២ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅរយៈពេល៥ឆ្នាំខាងមុខនេះ ក្នុងការបង្កើតរោងចក្រផលិតយានយន្ដអគ្គិសនី។ នេះបើតាមអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី។
ក្រុមហ៊ុនយក្សតូយ៉ូតា បោះទុនវិនិយោគជិត២ពាន់លានដុល្លារ បង្កើតរោងចក្រយានយន្ដអគ្គិសនីនៅឥណ្ឌូនេស៊ី

ការបោះទុនដ៏សម្បើមរបស់តូយ៉ូតា ក្នុងការផលិតយានយន្ដអគ្គិសនីនេះ គឺធ្វើឡើងស្របទៅតាមនិន្នាការពិភពលោក ដែលក្រុមហ៊ុនរថយន្ដអន្តរជាតិធំៗរួមមាន BMW, Ford និងHonda ជាដើមសុទ្ធតែបាននិងកំពុងមានផែនការផលិតថយន្ដប្រភេទនេះដូចគ្នាដែរ ដើម្បីប្រកួតប្រជែងលើទីផ្សារ ចំពេលដែលតម្រូវការក៏កំពុងមានការកើនឡើងកាន់តែច្រើន។

ប្រទេសឥណ្ឌូនេស៊ី កំពុង​ក្លាយជា​មេដែក​ដ៏សំខាន់​មួយ ទាក់ទាញការវិនិយោគ​ធំៗជាច្រើនពាក់ព័ន្ធនឹង​ការផលិតរថយន្ដអគ្គិសនី ក៏ដូចជាថ្ម​អាគុយរថយន្ដ​ផងដែរ ដ្បិតប្រទេសនេះ មានវត្ថុធាតុដើម​ច្រើន​សម្រាប់​ការផលិតផលិតផលទាំងនេះ។ ប្រទេស​តំបន់​អាស៊ីអាគ្នេយមួយនេះ ក៏មានគោលដៅ ក្លាយជា​មជ្ឈមណ្ឌលសកល​សម្រាប់​ការ​​ផលិត​ និងនាំចេញយានយន្ដអគ្គិសនីផងដែរ ព្រោះប្រទេសនេះ សម្បូរទៅដោយថ្មនីកែល សម្រាប់​ផលិត​អាគុយលីចូម​ប្រើប្រាស់​ក្នុងយានយន្ដអគ្គិសនី។

ក្រៅតែពីតូយ៉ូតា ក្រុមហ៊ុន​លំដាប់ពិភពលោកមួយចំនួនទៀត ក៏បាន​ប្រកាស​ពីការវិនិយោគ​ធំៗ​របស់ពួកគេ​នៅឥណ្ឌូនេស៊ីដែរ ដូចជា ក្រុមហ៊ុន​ Hyundai Motor និងក្រុមហ៊ុន LG Energy Solutions របស់កូរ៉េខាងត្បូងជាដើម។

ក្រៅពីនេះ ក្រុមហ៊ុន​ជប៉ុនដ៏ធំមួយទៀត គឺ Mitsubishi ក៏មានផែនការ​នឹងវិនិយោគជាង ៦៧០លានដុល្លារ​នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី​នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ដើម្បីផលិត​រថយន្ដកូនកាត់ប្រើសាំងផង និងអាគុយផង (Hybrid) និងការផលិតអាគុយ​យានយន្ដ​អគ្គិសនីជាដើមុំ

មន្ត្រីជាន់ខ្ពស់​នៃក្រសួងសេដ្ឋកិច្ច​ឥណ្ឌូនេស៊ី អះអាងថា ក្រុមហ៊ុន​ តូយ៉ូតា ក៏ធ្លាប់បាន​វិនិយោគប្រមាណជាង ៩០០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នមានប្រជាជន​២៧០លាននាក់ មានគោលដៅ នឹងលក់​តែរថយន្ដ និងម៉ូតូ​អគ្គិសនីប៉ុណ្ណោះ ​នៅត្រឹមឆ្នាំ២០៥០ ដោយលែងឲ្យមានការលក់​រថយន្ដ​ប្រើប្រេងឥន្ធនៈតទៅទៀតហើយ ព្រោះដើម្បីកាត់បន្ថយ​ការបំភាយសារធាតុកាបូនចូលទៅក្នុងបរិយាកាស។ នៅឆ្នាំ២០៣០ ឥណ្ឌូនេស៊ី មានគោលដៅ នឹង​បង្កើតឲ្យបាន​ម៉ូតូអគ្គិសនីប្រើប្រាស់ក្នុងស្រុក ១៣លានគ្រឿង និងរថយន្ដអគ្គិសនី ២លាន២សែនគ្រឿង​៕




អត្ថបទបន្ទាប់


ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបានការនាំចេញខ្ពស់ ចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថាមពល

ព័ត៌មាន
តម្លៃអាហារ និងថាមពលឡើងខ្ពស់ជាប្រវត្តិសាស្ត្រកំពុងតែជំរុញឱ្យមានការនាំចេញកើនឡើងយ៉ាងលឿននៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលសម្បូរទំនិញមួយចំនួន ប…

សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែងរកកិច្ចសហការបន្ថែម

ព័ត៌មាន
នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ជំនួបដៃគូ” នៅសណ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ