សេដ្ឋកិច្ចអាម៉េរិក

ប្រសិនបើកម្រិតអតិផរណាបន្តធ្លាក់ចុះ សហរដ្ឋអាម៉េរិក អាចនឹងទម្លាក់អត្រាការប្រាក់


អ្នកជំនាញការខាងសេដ្ឋកិច្ចអាម៉េរិកមួយរូបបានអះអាងថា ធនាគារកណ្តាលសហរដ្ឋអាម៉េរិកកំពុងពង្រឹងគោលជំហរក្នុងការបង្កើនលទ្ធភាព នៃការកាត់បន្ថយអត្រាការប្រាក់នាពេលខាងមុខ ប្រសិនបើ អត្រាអតិផរណាបន្តធ្លាក់ចុះ។ សារព័ត៌មានលោកខាងលិចធំៗបានលើកឡើងថា ការសម្រេចចិត្តកំពុងត្រូវបានពិចារណា ប៉ុន្តែមូលដ្ឋាននៃសេចក្តីសម្រេចចិត្តហាក់នៅមិនទាន់ទទួលការឯកភាពគ្នានៅឡើយទេ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

លោក គ្រីស្តូហ្វ័រ វាល័រ ( Christopher Waller) សមាជិកនៃក្រុមប្រឹក្សាភិបាលធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានលើកឡើងថា លទ្ធភាពនៃការទម្លាក់អត្រាការប្រាក់នៅដើមនិទាឃរដូវអាចកើតមានប្រសិនបើអត្រាអតិផរណាបន្តធ្លាក់ចុះ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានព្រមានថា បច្ចុប្បន្នអត្រាអតិផរណានៅសហរដ្ឋអាមេរិកប​ន្តស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ បើទោះបីវាបានថយចុះបន្តិចនៅមួយ រយៈចុងក្រោយក៏ដោយ។ ស្ថិតក្នុងស្ថានភាពបែបនេះ ស្របពេលសេដ្ឋកិច្ចពិភពលោកពុំទាន់មានភាពច្បាស់លាស់ផងនោះ វាអាចធ្វើឱ្យស្ថានភាពនៃការធ្លាក់ចុះអតិផរណានៅសហរដ្ឋអាមេរិកមានស្ថិរភាពមិនច្បាស់លាស់។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក​ហាក់ចាប់ផ្តើមមានស្ថានភាពល្អប្រសើរ តាំងពីធនាគារកណ្តាល បានសម្រេចដំឡើងអត្រាការប្រាក់កាលពីអំឡុងខែមីនា ឆ្នាំ២០២២។ លោក វាល័រ ត្រូវបានគេស្គាល់ថា គឺជាអ្នកដែលមានទស្សនតឹងតែងបន្តិចលើការទម្លាក់អត្រាការប្រាក់ ដោយសារតែលោកយល់ថា យន្តការដំឡើងអត្រាការប្រាក់ដែលបានដាក់ចេញ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់អតិផរណា។

លោកបានបញ្ជាក់ថា ប្រសិនបើអត្រាអតិផរណានៅតែបន្តធ្លាក់ចុះបន្តបន្ទាប់ទៀតនៅក្នុងរយៈពេល៣ទៅ៤ខែទៀត នោះទំនុកចិត្តនៃការកាត់បន្ថយអត្រាការប្រាក់នឹងមាន។ ផ្ទុយទៅវិញ ប្រសិនបើអត្រាអតិផរណាមិនធ្លាក់ចុះប្រកបដោយទំនុកចិត្តត្រឹមត្រូវទេ វានឹងជារឿងដ៏រសើបនៅក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

អត្រាការប្រាក់នៅអាម៉េរិកនៅពេលនេះ គឺបានឡើងដល់៥,៤ភាគរយ ដែលជាកម្រិតអត្រាការប្រាក់ខ្ពស់បំផុតនៅក្នុងរយៈពេល២២ឆ្នាំមកនេះ ហើយការសម្រេចដំឡើងអត្រាការប្រាក់បែបនេះ គឺធ្វើឡើក្នុងគោលដៅទាញទម្លាក់អត្រាអតិផរណានៅអាមេឮ៉េរិកឱ្យឈានដល់អត្រា ដែលអាចគ្រប់គ្រងបានក្នុងរង្វង់២ភាគរយ។

តាមរយៈគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល លោក វាល័រ មានទំនុកចិត្តថា វានឹងធ្វើឱ្យស្ថានភាពអតិផរណានៅអាម៉េ​រិកអាចវិវត្តន៍ទៅរកអត្រា២ភាគរយនាពេលខាងមុខ។

ពាក់ព័ន្ធនឹងគោលនយោបាយកាត់បន្ថយអត្រាការប្រាក់នៅនិទាឃរដូវខាងមុខនេះ អ្នកជំនាញការសេដ្ឋកិច្ចអាម៉េរិកគ្រោងនឹងប្រជុំសម្រេចនៅក្នុងរង្វង់ថ្ងៃទី១២ ដល់១៣ ខែធ្នូ ខាងមុខនេះ។

គួរបញ្ជាក់ថា អត្រាអតិផរណានៅអាម៉េរិក បានឡើងដល់កម្រិតខ្ពស់បំផុត៩,១ភាគរយកាលពីខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែបានចុះមកវិញត្រឹម៣,២%នៅអំឡុងខែតុលាឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាមានការកើនឡើង តែអ្នករកស៊ីក្នុងវិស័យនេះនៅតែត្អូញត្អែរខ្សត់ភ្ញៀវ?

ព័ត៌មាន
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤លាន៤សែននាក់ នៅ១០ខែឆ្នាំនេះ កើនឡើងប្រមាណ១៨០% បើធៀបនឹងរយ…

លោក Henry Kissinger អ្នកការទូតដ៏ឆ្នើម និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានទទួលមរណៈភាពក្នុងវ័យ១០០ឆ្នាំ

ព័ត៌មាន
លោក Henry Kissinger ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកការទូតដ៏ឆ្នើម ដែលបម្រើការជាទីប្រឹក្សាក្រោមរដ្ឋបាលប្រធានាធិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ