វិស័យធនាគារ

តើធនាគារកណ្ដាលអាម៉េរិកនឹងមានចំណាត់ការបែបណាខ្លះចំពោះអតិផរណាអាម៉េរិកកើនឡើងលើសពីការរំពឹងទុកនោះ?


តើធនាគារកណ្ដាលអាម៉េរិកនឹងមានចំណាត់ការបែបណាខ្លះចំពោះអតិផរណាអាមេរិកកើនឡើងលើសពីការរំពឹងទុកនោះ? បើតាមរបាយការណ៍អតិផរណារបស់អាមេរិកក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានកើនលើសពីការរំពឹងទុក វាបានបង្ហាញថា អាចនឹងធ្វើឱ្យមានការពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ហើយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជាង៣% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលអតិផរណាស្នូលស្ថិតនៅកម្រិត ៣.៨%។
វិស័យធនាគារ
ដោយ

អតិផរណានៅសហរដ្ឋអាម៉េ​រិក បានកើនឡើងខ្លាំងជាងការរំពឹងទុកទៅទៀតនៅក្នុងខែកុម្ភៈ ដែលជាការបន្តកើនឡើងមិនចេះឈប់ឈរ ចាប់ពីខែមករា ឆ្នាំ២០២៤ ហើយការកើនឡើងនេះបានបញ្ជូនសញ្ញាគួរឱ្យព្រួយបារម្ភពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េ​រិកដែលជិតមកដល់ហើយ​។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើងជាង ៣.២ % ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកើនខ្ពស់ជាងបន្តិចបើធៀបនឹងខែមករា ដែលមានអត្រា ៣.១% និងបានកើនខ្ពស់ជាងការព្យាករដែលថានឹងមាន ៣.១%។

ដោយមិនរាប់បញ្ចូលសមាសធាតុ ដូចជា ថាមពល និងអាហារ អត្រាអតិផរណាស្នូលបានឈានដល់៣.៨% ជារៀងរាល់ឆ្នាំ ហើយបើទោះជាវាមានការថយចុះតិចតួចពីខែមករា ដែលមានអត្រា ៣.៩%ក៏ដោយ ប៉ុន្តែវានៅតែកើនខ្ពស់ជាងការរំពឹងទុកថានឹងមានអត្រា៣.៧%។ អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េ​រិក នៅតែខ្ពស់ជាងការកំណត់គោលដៅ២% របស់ធនាគារកណ្តាលអាម៉េ​រិកសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

ធនាគារកណ្តាលអាម៉េ​រិកគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ខ្លួនក្នុងពេលមួយសប្តាហ៍ទៀត។ បើគ្មានការផ្លាស់ប្ដូរចំពោះអត្រាការប្រាក់ទេ តាមការរំពឹងទុក ក្រុមវិនិយោគិន នឹងវិភាគយ៉ាងដិតដល់ពីការព្យាករសេដ្ឋកិច្ចដែលបានកែសម្រួលឡើងវិញរបស់ធនាគារកណ្ដាលអាម៉េ​រិក។

ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាល បានប៉ាន់ប្រមាណថា អតិផរណាជាមធ្យមនឹងមានកម្រិត២.៤%នៅឆ្នាំ២០២៤ ហើយនឹងធ្លាក់ចុះមកនៅត្រឹមតែ២.១% នៅឆ្នាំ២០២៥ ហើយទីបំផុតនឹងសម្រេចបានតាមគោលដៅ២% នៅឆ្នាំ២០២៦។ ដើម្បីសម្រេចបានតាមការព្យាករនេះ ធនាគារកណ្តាលអាម៉េ​រិក បានបង្ហាញពីលទ្ធភាពកាត់បន្ថយអត្រាការប្រាក់៣លើក នៅឆ្នាំ២០២៤ បួនលើកនៅឆ្នាំ២០២៥ និងពីរលើកទៀត នៅឆ្នាំ២០២៦ខាងមុខ។ក៏ប៉ុន្តែធនាគារកណ្ដាលនេះ អាចនឹងកែតម្រូវការព្យាកររបស់ខ្លួនឡើងវិញដោយសារតែបញ្ហាប្រឈមចំពោះការមិនទាន់អាចទាញកម្រិតអតិផរណាទៅរកអត្រា ២% តាមការកំណត់របស់ខ្លួនបានឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពជាង១០០តោន នៅ២ខែ ដើមឆ្នាំ២០២៤នេះ

ព័ត៌មាន
នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ សាច់បង្កកខូចគុណភាពជាង១០០តោន ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង …

តម្លៃប្រេងឥន្ធនៈពិភពលោកកំពុងពុះកញ្ជ្រោលឡើង ក្រោយមានការព្រួយបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈពិភពលោកកំពុងពុះកញ្ជ្រោលឡើង ក្រោយមានការព្រួយបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់ ! តម្លៃប្រេងឥន្ធនៈដែលបានកើនឡើងជាបន្តបន្ទាប់តាំងពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ