ទំនាក់ទំនង​កម្ពុជា​-អាមេរិក

អាមេរិក​ផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាសរុបជិត ១៣០ លានដុល្លារអាមេរិក នៅឆ្នាំ២០២០


នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ហិរញ្ញប្បទានដែលមានចំនួន សរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការអះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

យ៉ាងណាមិញ កាលពី​ថ្ងៃទី ០៨ ខែ​ធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏ទើបតែ​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍ (USAID) លើ​លិខិត​ប្ដូរសារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​​ចំនួន ៦៦,២ លាន​ដុល្លារអាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក។ ក្នុងនោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ សម្រាប់​កម្មវិធី សុខភាព​សាធារណៈ និងការអប់រំ និងចំនួន ២២,៩ លាន​ដុល្លារអាមេរិកទៀត សម្រាប់​កម្មវិធី​កសិកម្ម និងបរិស្ថាន។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យដឹង​ទៀតថា គិតចាប់ពី​ឆ្នាំ១៩៩២ មកដល់​ឆ្នាំ២០១៩ រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណង​ដល់​កម្ពុជា ប្រមាណ ១,៥ពាន់លាន​ដុល្លារ សមមូល​នឹង​ ៦,១% នៃទំហំ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្ដល់​ដោយ​ដៃគូ​អភិវឌ្ឍន៍ទាំងអស់ ដោយផ្ដោត​សំខាន់​លើ​​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍ តាម​បែបប្រជាធិបតេយ្យ និងកម្មវិធី​ដោះមីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ ដែលឆ្លើយតប​ទៅនឹង​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ដូចមាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាលទី៤ និងផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩-២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជាថា វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវ​ចាក់ជូនប្រជាជន ១៣លាននាក់ ស្មើនឹង៨០% នៃប្រជាជនសរុប

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប…

វៀតណាមបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ដើម្បីជំរុញកំណើន និងកសាងខ្សែចង្វាក់តម្លៃ

ព័ត៌មាន
ប្រទេសវៀតណាម នឹងបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពកាន់តែខ្លាំងក្លាថែមទៀត ក្នុងទិសដៅកសាងខ្សែចង្វាក់តម្លៃ, បង្កើនការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ