ករណីឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅវៀតណាម

វៀតណាមបានធ្វើតេស្ដលើមនុស្សជិត ៩០០នាក់ ក្រោយពីមានករណីឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ តែលទ្ធផលអវិជ្ជមាន


យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ៩០០នាក់ នៅក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ដែលបានទាក់ទងនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួនពីរនាក់ ដែលជាករណីឆ្លងចូលក្នុងសហគមន៍ ត្រូវបានមកធ្វើតេស្ដរកកូវីដ-១៩ ប៉ុន្ដែលទ្ធផលអវិជ្ជមាន។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន VN Express នៅរសៀលថ្ងៃទី ២៧ ខែកក្កដានេះ។
វៀតណាមបានធ្វើតេស្ដលើមនុស្សជិត ៩០០នាក់ ក្រោយពីមានករណីឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ តែលទ្ធផលអវិជ្ជមាន (រូបភាព៖ VN Express)
ដោយ

ក្នុងចំណោម​មនុស្ស​ប្រមាណជិត ៩០០នាក់នោះ មាន ៧៦១នាក់ នៅក្នុងទីក្រុង Da Nang និង​មាន​១២០នាក់ទៀត គឺនៅក្នុង​ខេត្ត Quang Nam ដែលពួកគេទាំងនោះ បានមាន​ទំនាក់ទំនង​ជាមួយនឹង​អ្នកជំងឺកូវីដ-១៩ ទី ៤១៦ និង ៤១៨ ដែលអ្នកជំងឺ​ទាំងពីរនាក់​នេះ រស់នៅក្នុងទីក្រុង Da Nang។

មនុស្សទាំងអស់ ដែលបាន​ធ្វើតេស្ដរួច ក៏ត្រូវ​ដាក់​ឲ្យ​ធ្វើចត្ដាឡីស័ក រយៈពេល ១៤ថ្ងៃបន្តទៀត ដោយអ្នកខ្លះ ដាក់​ឲ្យធ្វើចត្តាឡីស័ក​នៅផ្ទះ និងខ្លះទៀត នៅមន្តីរពេទ្យ និងកន្លែងដែលរៀបចំ​ពិសេស។

មាន​មនុស្ស​ប្រមាណជាង ៥០នាក់​ទៀត កំពុង​រង់ចាំលទ្ធផល​ធ្វើតេស្ដ​របស់ពួកគេ​នៅ​ក្នុង​ខេត្ត​ Quang Nam។

ករណី​ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅវៀតណាម​នាពេលនេះ គឺជា​ការកើតឡើង​លើកដំបូងហើយ បន្ទាប់ពី​វៀតណាម​មិនមាន​ករណីឆ្លងក្នុងស្រុក រយៈពេលប្រមាណ​១០០​ថ្ងៃ​មកហើយ។

ប្រទេសវៀតណាម បាន​រកឃើញ​ករណីឆ្លង​កូវីដ-១៩ ក្នុងស្រុក​ចំនួន ៤ករណី ​គិតតាំង​ពីចុង​សប្ដាហ៍​មកទល់​ថ្ងៃចន្ទ ទី ២៧កក្កដានេះ។ 

រដ្ឋាភិបាលវៀតណាម បាន​ចេញបទបញ្ជា​គម្លាតសង្គម​នៅទូទាំង​ទីក្រុង Da Nang នៅថ្ងៃចន្ទនេះ។

តាមផែនការ ទីក្រុងនេះ នឹង​ធ្វើតេស្ដ​ពលរដ្ឋ​ដែលរស់នៅក្នុងទីក្រុងនេះ ប្រមាណ ១ម៉ឺននាក់។​ ទីក្រុងនេះ ក៏ត្រូវបាន​បិទ​មិនឲ្យ​អ្នកដំណើរ​ចូលផងដែរ ហើយសេវាកម្ម​មិនចាំបាច់​មួយចំនួន ដូចជា​សួនកម្សាន្ដ ហាងថែរក្សាសម្ផស្ស ខារ៉ាអូខេ ​ហាងម៉ាស្សា និងហាងផឹកស៊ី ក៏បានបិទ​តាំងពីរសៀល​ថ្ងៃអាទិត្យ ទី២៦ មកម្ល៉េះ។

រដ្ឋាភិបាល​វៀតណាម ក៏បាន​បញ្ជាក់ថា នឹងជម្លៀស​មនុស្ស​ប្រមាណ ៨ម៉ឺននាក់​ ភាគច្រើន​ជាភ្ញៀវទេសចរ​ក្នុងស្រុក ចេញពី​ទីក្រុង Da Nang ផងដែរ។

អាជ្ញាធរវៀតណាម កំពុង​តែ​ស្វះស្វែងរក​ប្រភព​នៃការចម្លង​មេរោគ​កូវីដ-១៩នេះផងដែរ។

ក្នុងចំណោម​ករណីរកឃើញ​វិជ្ជមាន​កូវីដ-១៩ សរុប ៤២០ នាក់នៅ​វៀតណាមមកទល់ពេលនេះ មានអ្នកជំងឺ​តែ​៥៥នាក់​ប៉ុណ្ណោះ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកផ្សេងទៀត បាជាសះស្បើយអស់ហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបើកទីក្រុងវូហាន​ទទួលភ្ញៀវទេសចរឡើងវិញហើយ!

ព័ត៌មាន
ទីក្រុងវូហាន ដែលជាទីក្រុងមួយមានការផ្ទុះកើតឡើងនូវករណីឆ្លងមេរោគកូវីដ-១៩ ដំបូងគេបង្អស់ និងបានបន្ដរីកសាយភាពនៅទូទាំងប្រទេសចិន រួមទាំងពិ…

Vietjet ត្រូវបានទទួល​ស្គាល់​ជា​ម៉ាកយីហោ​វៀតណាម​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ - ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ជាម៉ាកយីហោរបស់ វៀតណាម ដែលមានឥទ្ធិពលបំផុត បន្ទាប់ពីបានឈ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ