Advertisement
Advertisement
Advertisement
ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមកម្ពុជា

ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា កំពុងខ្វះខាតកម្លាំងពលកម្មជិត១ម៉ឺននាក់


បច្ចុប្បន្ន សម្ព័ន្ធឧស្សាហកម្មកៅស៊ូ សម្ព៍ន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលមានដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម មានជាង១សែន៥ពាន់នាក់ ហើយសម្រាប់ការងារបន្ទាន់ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់។នេះបើតាមការអិយដឹងពីលោកឧកញ៉ា ឡេង ឫទ្ធី ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ។
សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជាឲ្យបានដល់ ៦,៥ ហិកតា នៅឆ្នាំ២០២០ (រូបភាព៖https://globalrubbermarkets.com/)
ដោយ
Advertisement

ចំពោះ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ពលកម្ម​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​នៅ​កម្ពុជា​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ  បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បណ្តាក់ទុន និង​ជា​ឱកាស​ការងារ​ដល់​កម្មករនិយោជិត​កម្ពុជា បើ​ទោះជា​ប្រទេស​យើង​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វិ​ដ​១៩ ក៏​ដោយ​។ ឯកឧត្តម​បណ្ឌិត​បាន​បន្ត​ថា «​ភាគី​វៀតណាម អាច​ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​ចុះ​ទៅ​ផ្សព្វផ្សាយ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ទៅ​តាម​មូលដ្ឋាន ឬ​កម្លាំង​ពលកម្ម​ដែល​បងប្អូន​យើង​បាត់បង់​ការងារ​ដោយសារ​តែ​សហគ្រាស គ្រឹះស្ថាន​របស់​ខ្លួន​មិន​អាច​ដំណើរ​ការងារ​បាន​ដោយ​បញ្ហា​ជំងឺ​កូ​វិ​ដ​១៩​ជាដើម​»​។

លោក​ឧកញ៉ា ឡេ​ង ឫ​ទ្ធី ប្រធាន​សមាគម​ចំការ​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា «​បច្ចុប្បន្ន សម្ពន្ធ​ឧស្សាហកម្ម​កៅស៊ូ សម្ពន្ធ​ថា​ឌី វៀតណាម និង​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​នៅ​កម្ពុជា ដែល​ជា​ដៃគូ​មាន​ចម្ការ​កៅស៊ូ​ប្រមាណ​ជាង ២​ម៉ឺន​ហិ​កតា នៅ​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម មាន​ជាង​១​សែន​៥​ពាន់​នាក់ សម្រាប់​ឆ្នាំ​២០២០-២០២១ ហើយ​សម្រាប់​ការងារ​បន្ទាន់​ក្រុមហ៊ុន​ត្រូវការ​កម្លាំង​ពលកម្ម​ភ្លាម​ៗ​ប្រមាណ ៩០០០​នាក់​»​។ លោក​ថា «​បច្ចុប្បន្ន អ្នក​ដែល​ធ្វើការ​ក្នុង​ចម្ការ​កៅស៊ូ​ទាំងនោះ ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​បំផុត ៨០​ម៉ឺន​រៀល សម្រាប់​អ្នកជៀ​ជ័រ​អាច​រក​ចំណូល​បាន​ចាប់ពី ១​លាន​រៀល ទៅ ១​លាន​៥​សែន​រៀល ហើយ​បងប្អូន​កម្មករ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ មិនបាច់​ចំណាយ​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​»​។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កម្លាំង​ពលកម្ម សរុប​ទាំងអស់ ១០​លាន​នាក់ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន ៤​លាន​នាក់ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​មាន ១.៥​លាន​នាក់ វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន ២.៤​លាន​នាក់ ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ជាង ១.២​លាន​នាក់ និង​មន្ត្រីរាជការ​មាន ៥​សែន​នាក់ ដែល​ទាំងនេះ​ជា​ប្រភព​ដែល​​អាច​ចល័ត​កម្លាំង​ពលកម្ម​ទៅ​តាម​តម្រូវការ​នៃ​វិស័យ​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ

ព័ត៌មាន
គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ​ក្រុមហ៊ុន ​Oxley Gem (Cambodia) Co., Ltd (ហ...

បណ្តាប្រទេសជិតខាងកម្ពុជាចាត់វិធានការក្តៅៗបិទច្រកព្រំដែននិងឈប់ផ្តល់វីសា ដោយសារមេរោគកូវីដ១៩

ព័ត៌មាន
បន្ទាប់ពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ចាប់ផ្តើមផ្ទុះឡើងក្នុងតំបន់អាស៊ាន នាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ