វិស័យធនាគារ

ហេតុអ្វីនាយករដ្ឋមន្ត្រីថៃ រិះគន់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃខ្លួនឯង?


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានរិះគន់ដោយចំហថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ គ្មានផលល្អសម្រាប់សេដ្ឋកិច្ចថៃ ទាល់តែសោះ ហើយលោកបានជំរុញឱ្យធនាគារនេះ ជៀសវាងចំណាត់ការ ដែលនឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារពលរដ្ឋមានចំណូលទាប និងអាជីវកម្មខ្នាតតូច និងមធ្យម(SME)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា (Nikkei Asia)។
វិស័យធនាគារ
ដោយ

រដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន មហាសេដ្ឋីអចលនទ្រព្យដែលទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីខែសីហា ឆ្នាំ២០២៣ កំពុងស្វះស្វែងជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ប្រចាំអាស៊ីអាគ្នេយ៍ តាមរយៈការបញ្ចេញថវិកាស្ដារសេដ្ឋកិច្ច និងការជំរុញការចំណាយរបស់អតិថិជនអ្នកប្រើប្រាស់ ខណៈប្រទេសនេះត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ២,៤% នៅឆ្នាំ២០២៤ នេះ ដែលទាបជាងបណ្ដាប្រទេសក្នុងតំបន់។

លោក ថាវីស៊ីន បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ធនាគារកណ្ដាលថៃ នៅតែដំឡើងអត្រាការប្រាក់ ទោះបីជាអតិផរណាអវិជ្ជមាន ដែលហក់ឡើងច្រើនខែជាប់ៗគ្នាគ្មានផលល្អសម្រាប់សេដ្ឋកិច្ច និងជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើប្រជាជនដែលមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច និងមធ្យម (SME) យ៉ាងណាក៏ដោយ។

ធនាគារកណ្តាលថៃ បានរក្សាអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដោយគ្មានការផ្លាស់ប្តូរក្នុងអត្រា២,៥%កាលពីខែវិច្ឆិកា បន្ទាប់ពីបានដំឡើង២០០ពិន្ទុចាប់តាំងពីខែសីហា ឆ្នាំមុនដើម្បីទប់អតិផរណា។ ធនាគារកណ្ដាលថៃ នឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើអត្រាការប្រាក់គោលនយោបាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំនេះ។

អតិផរណាក្នុងប្រទេសថៃ បានហក់ឡើង៨ខែជាប់ៗគ្នាកាលពីខែធ្នូ ឈានដល់៣% ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងគោលដៅ១%របស់ធនាគារកណ្ដាលថៃ។ លោក ថាវីស៊ីន បានគូសបញ្ជាក់ថា លោកសង្ឃឹមថា ធនាគារកណ្តាលថៃ នឹងជួយមើលថែប្រជាជនថៃ តាមរយៈការមិនដំឡើងអត្រាការប្រាក់ក្នុងទិសដៅបញ្ច្រាសពីអតិផរណាដែលធ្វើឱ្យពួកគេកាន់តែវេទនា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មប្រេងរវាងអ៊ីរ៉ង់ជាមួយមហាយក្សចិន ជាប់គាំង ខណៈក្រុងតេហេរ៉ង់សុំដំឡើងថ្លៃ

ព័ត៌មាន
ប្រភពច្បាស់ការមួយបានទម្លាយឱ្យដឹងថា ពាណិជ្ជកម្មប្រេងរវាងប្រទេសចិនជាមួយអ៊ីរ៉ង់ បានជាប់គាំង បន្ទាប់ពីក្រុងតេហេរ៉ង់ ផ្អឹបការដឹកជញ្ជូនប្រេង និ…

ប្រទេសអារ៉ាប៊ីសាអូឌីត បញ្ចុះតម្លៃប្រេងដែលលក់មកកាន់ទីផ្សារអាស៊ី ខណៈតម្រូវការក្នុងទីផ្សារធ្លាក់ចុះ

ព័ត៌មាន
ក្រោយអារ៉ាប់ប៊ីសាអូឌីត បានប្រកាសបញ្ចុះតម្លៃប្រេងលក់មកកាន់ទីផ្សារអាស៊ី ភ្លាម សារព័ត៌មានធំៗបានរាយការណ៍ថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ