World Bank

World Bank គ្រោងបញ្ចេញទិន្នន័យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញវិនិយោគិនឯកជនទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍


ប្រធានធនាគារពិភពលោក ឬ World Bank លោក Ajay Banga បាននិយាយថា ធនាគារពិភពលោកគ្រោងចេញផ្សាយទិន្នន័យរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត រួមទាំងទិន្នន័យស្ដីពីការខកខានទូទាត់បំណុលផងដែរ ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនកាន់តែច្រើនទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
World Bank
ដោយ
អំពី World Bank

លោក Ajay Banga ប្រធានធនាគារពិភពលោក ឬ World Bank បានថ្លែងនៅឯវេទិកាអភិវឌ្ឍន៍ចិន (China Development Forum) កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ថា ធនាគារពិភពលោកកៀរគរមូលធនឯកជនបានចំនួន៤១ពាន់លានដុល្លារអាម៉េរិក សម្រាប់បណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័ស និងរៃអង្គាសប្រាក់បានចំនួន៤២ពាន់លានដុល្លារអាម៉េរិក ផ្សេងទៀតពីវិស័យឯកជន សម្រាប់ការបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ធនាគារពិភពលោកត្រូវការមូលធន ឬការវិនិយោគបន្ថែមទៀត ហើយធនាគារនេះកំពុងចាត់វិធានការមួយចំនួន ដើម្បីជម្នះឧបសគ្គរារាំងការវិនិយោគផ្នែកឯកជនដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចបានថមថយនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយកំណើនបានធ្លាក់ចុះពី៦% មកនៅត្រឹម៤% ក្នុងរយៈពេល២ទសវត្សរ៍មកនេះ ហើយលោកបានកត់សម្គាល់ថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុង១% បានធ្វើឱ្យមនុស្សរហូតដល់ទៅ១០០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ ខណៈដែលកម្រិតបំណុលកំពុងកើនឡើង។

ប្រធានធនាគារពិភពលោករូបនេះបានបន្តថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក៏ប្រឈមមុខនឹងគម្លាតយ៉ាងធំធេងមួយផងដែរ នោះគឺយុវជនរហូតដល់ទៅ១,១ពាន់លាននាក់ ត្រូវបានរំពឹងថា នឹងចូលទីផ្សារការងារនៅទសវត្សរ៍ក្រោយ ការងារដែលគេរំពឹងថា នឹងត្រូវបង្កើតឡើងក្នុងរយៈពេលនោះ គឺមានត្រឹមតែ៣២៥លានកន្លែងប៉ុណ្ណោះ។

លោក Ajay Banga អះអាងថា ចាប់ពីសប្តាហ៍ក្រោយទៅ ធនាគារពិភពលោក និងសម្ព័ន្ធស្ថាប័នអភិវឌ្ឍន៍ក៏នឹងចាប់ផ្តើមចេញផ្សាយទិន្នន័យស្ដីពីការងើបឡើងវិញ នៃវិស័យឯកជនតាមកម្រិតប្រាក់ចំណូលរបស់ប្រទេសនីមួយៗផងដែរ ដើម្បីទទួលបានទំនុកចិត្តពីវិនិយោគិន។

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ថា ចិនកំពុងស្ថិតក្នុងរបត់នៃការជ្រើសរើសអនុវត្តតាមគោលនយោបាយចាស់ ឬបង្កើតគោលនយោបាយថ្មី ដើម្បីជំរុញតម្រូវការ

ព័ត៌មាន
នាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេស…

តើផលិតកម្ម និងស្ថានភាពទីផ្សារអង្ករនៅឆ្នាំនេះនឹងមានស្ថានភាពប្រែប្រួលបែបណា?

ព័ត៌មាន
សន្និធិផលិតកម្មអង្ករពិភពលោកនៅក្នុងចន្លោះឆ្នាំ២០២៣-២០២៤ ត្រូវបានគេវាយតម្លៃថា មានប្រមាណជា១៦៧លានតោន ធ្លាក់ចុះប្រមាណ៨,៦លានតោន បើធៀបនឹងផលិតក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ