ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤

២០៤ដុល្លារបានក្លាយជាតួលេខប្រាក់ឈ្នួលអប្បបរមា​សម្រាប់ឆ្នាំ២០២៤


នៅទីបំផុតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានភាគីពាក់ព័ន្ធឯកភាពហើយ គឺ២០២ដុល្លារក្នុង១ខែ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចផ្តល់២បន្ថែម ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំក្រោយកើនដល់២០៤ដុល្លារក្នុង១ខែ។ ចំនួននេះមានការកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣។
២០៤ដុល្លារបានក្លាយជាតួលេខប្រាក់ឈ្នួលអប្បបរមា​សម្រាប់ឆ្នាំ២០២៤

ក្រោយឆ្លងកាត់ការប្រជុំអស់ជាច្រើនលើកច្រើនសាររួចមក ទីបំផុតភាគីរាជរដ្ឋាភិបាលដែលជាអ្នកសម្របសម្រួល និងភាគីតំណាងនិយោជិត និងនិយោជកបានឯកភាពគ្នាយកតួលេខ២០២ដុល្លារ ក្នុងមួយខែ ធ្វើជាតួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។ តួលេខ២០២ដុល្លារនេះត្រូវបានកំណត់តាមរយៈការបោះឆ្នោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមតួលេខចំនួន ដែលដាក់ឱ្យបោះឆ្នោត ក្នុងនោះតួលេខ២០២ដុល្លារ ទទួលបានសំឡេង៤៦លើ៥១សំឡេង និងតួលេខ២១៣ដុល្លារទទួលបានសំឡេង៥លើ៥១សំឡេង។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបន្ថែមចំនួន២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ កើនឡើងដល់២០៤ដុល្លារក្នុង១ខែ។ ចំនួននេះមានការកើនឡើង៤ដុល្លារ បើធៀបនឹងទំហំប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតផងដែរ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ នឹងកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋទៀតផង៕​

អត្ថបទ ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ង៉ែត​ ជូ ៖ សេដ្ឋកិច្ច​ដែលខ្លាំងត្រូវមានធនធានមនុស្ស​ចម្រុះនិង​សម្បូរទុន​វិនិយោគក្នុងស្រុក

លោក ង៉ែត ជូ ដែល​ជាអ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​វិនិយោគ និងជា​អ្នក​វិនិយោគ​វិស័យដីធ្លី​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា…

តើជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ បានពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?

ចំណេះដឹង
ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ