សក្ដានុពល​កសិកម្ម​កម្ពុជា

ក្រុមហ៊ុន ១០ ពីជប៉ុន សម្លឹងឃើញឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដាំដុះបន្លែ កែច្នៃ និងវេចខ្ចប់នាំចេញ


តំណាងក្រុមហ៊ុនមកពីជប៉ុន ចំនួន ១០ ក្រុមហ៊ុន បានបង្ហាញពីការចាប់អារម្មណ៍ ចំពោះការវិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទាក់ទងនឹងការដាំដុះ កែច្នៃ និងវេចខ្ចប់បន្លែ ដើម្បីនាំចេញ ខណៈដែលក្រុមហ៊ុនបានមើលឃើញថា កម្ពុជាកំពុងមានឱកាសសក្ដានុពលច្រើនលើការវិនិយោគលើវិស័យនេះ ប៉ុន្ដែខ្វះបច្ចេកទេស។ នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំមួយរវាងតំណាងក្រុមហ៊ុនជប៉ុន ជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នៅថ្ងៃទី ២៣ មិថុនានេះ។
កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ។ ប្រទេស​វៀតណាម​បង្ហាញ​ការចាប់​អារម្មណ៍​លើ​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា។
ដោយ

បើតាម​ក្រសួងកសិកម្ម​កម្ពុជា ភាគីទាំងពីរ គឺក្រុមហ៊ុនជប៉ុន រួមជាមួយ​នឹង​ក្រសួង​កសិកម្ម មានបំណង​ផ្ដួចផ្ដើម​ឲ្យ​មាន​ការបង្កើត​នូវ​អនុស្សារណៈ​យោគយល់គ្នា​​ ស្ដីអំពី កិច្ចសហប្រតិបត្តិការ​វិនិយោគ​ និងអភិវឌ្ឍ​​លើ​អនុវិស័យ​​ដំណាំ​បន្លែសុវត្ថិភាព​​នៅកម្ពុជា ដោយចាប់ផ្ដើម​​តាំងពីការ​ដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់​ការនាំចេញ​ទៅក្រៅប្រទេស ដោយប្រើប្រាស់​​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ និងបច្ចេកទេស​ក្រោយ​​ពេល​ប្រមូលផល​​ពីប្រទេស​ជប៉ុនផ្ទាល់តែម្ដង។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មកម្ពុជា បាន​ឲ្យដឹងថា ក្នុងកាលៈទេសៈ នៃក្នុងបរិបទកំណើន​សេដ្ឋកិច្ច និងជា​ពិសេស ពិភពលោកកំពុងជួប​នូវវិបត្តិ​ជំងឺឆ្លងកូវីដ-១៩ វាបានផ្តល់ឱកាស​មាស​​ដល់ប្រជា​កសិករ​​​កម្ពុជា ដើម្បីកែប្រែទម្លាប់​ពីការផលិត​សម្រាប់​បម្រើសេចក្ដី​ត្រូវការរបស់ខ្លួន មកជា​ការផលិត​​សម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញ​​តម្រូវការនៃទីផ្សារវិញ ពោលគឺប្រែក្លាយ​ពី "កសិករ ទៅជាកសិ-ពាណិជ្ជករ"។ 

នៅចំពោះ​មុខ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា លោក ណាប៊ីស៊ីម៉ា កាតស៊ូ ហីតូ ដែលជាតំណាង​ក្រុមហ៊ុន​ជប៉ុន​ទាំង ១០នោះ បាន​ឲ្យដឹងថា ហេតុផល ដែល​ជាដើមចមធ្វើឱ្យ​ផលិតផល​បន្លែ​កម្ពុជា​មិនអាច​ផ្គត់ផ្គង់​​ទីផ្សារ​​បាន​គ្រប់គ្រាន់​​តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់​បានទៅតាម​រដូវលើស​ពីតម្រូវការ​ធ្លាក់ថ្លៃ និងគ្មានឱកាស​​ធ្វើការប្រកួត​ប្រជែងកម្រិត​អន្តរជាតិ​បាន គឺដោយសារតែ​កម្ពុជា​​មិនទាន់​បច្ចេកទេស​គ្រប់គ្រាន់​ក្នុងការផលិត និងកែច្នៃ​កសិកម្ម​នៅឡើយ។

លោក ណាប៊ីស៊ីម៉ា លើកឡើងយ៉ាងដូច្នេះថា «កសិកម្ម​កម្ពុជា​​​​មាន​សក្តានុពល​​យ៉ាងធំធេង ជាពិសេស​ផលិតកម្មបន្លែ ប៉ុន្តែកម្ពុជា​មិន​ទាន់បាន​ប្រើប្រាស់​​សក្តានុពល និងធនធាន​ដែលមាន​ស្រាប់​ឱ្យអស់លទ្ធភាព​នៅឡើយ តាំងពី​ចំណុច​ចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួម គឺការអនុវត្ត​​បច្ចេកវិទ្យា​​ចុងក្រោយ​​ទាំងអំឡុងពេល​ដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នក​បរិភោគ»។ 

ក្រុមហ៊ុន ១០ ពីជប៉ុន សម្លឹងឃើញឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដាំដុះបន្លែ កែច្នៃ និងវេចខ្ចប់នាំចេញ

បើតាម​ក្រសួងកសិកម្ម​ ក្រុមហ៊ុន​ជប៉ុនដែល​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​កសិកម្ម​នៅកម្ពុជា​នោះ​ គឺជាក្រុមហ៊ុន​ដែល​មានប្រតិបត្តិលើផ្នែកដូចជា ព័ត៌មានវិទ្យា​លើវិស័យ​ផលិត​កម្ម​បន្លែ, ការផ្គត់ផ្គង់​គ្រឿងយន្ដ ឧបករណ៍ និងសម្ភា បម្រើដល់វិស័យ​ផលិតកម្ម​បន្លែ, ក្រុមហ៊ុនដឹកជញ្ជូន​ Nippon Express, ក្រុមហ៊ុន​ផលិតជី គ្រាប់ពូជ និងចែកចាយ​ជាដើម។

បើតាម​ការ​ប្តេជ្ញាចិត្ត​របស់​តំណាង​​ក្រុមហ៊ុនជប៉ុនទាំងនេះ ពួកគេ​ក៏មាន​ទិសដៅ​ ផលិតបន្លែមានគុណភាព សុវត្ថិភាព នៅកម្ពុជា ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាព​ធ្វើការប្រកួត​ប្រជែង​ជាមួយទីផ្សារ​អន្តរជាតិ និងចុងក្រោយចង់​នាំចេញផលិតផល​បន្លែកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia ឬ Product of Cambodia ផងដែរ។

គួររំឭកថា ប្រទេសជប៉ុន ក៏ធ្លាប់​បាន​ផ្ដល់​ជំនួយឥតសំណង​ជូន​កម្ពុជា សម្រាប់​​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ​ដែលត្រូវ​ដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល៕

ក្រុមហ៊ុន ១០ ពីជប៉ុន សម្លឹងឃើញឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដាំដុះបន្លែ កែច្នៃ និងវេចខ្ចប់នាំចេញ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឆ្លងវីរុសកូវីដ១៩ទី១៣០ ជាបុរសខ្មែរ សញ្ជាតិអាមេរិក!

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញករណីឆ្លងថ្មីមួយទៀត កាលពីថ្ងៃទី២២ មិថុនា គឺជាបុរសខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលទើបតែធ្…

ថៃ នឹងបើកទ្វារលើកដំបូងសម្រាប់ទេសចរជាវិនិយោគិន អ្នកជំនួញ និងអ្នកដំណើរស្វែងរកសេវាសុខាភិបាល

ព័ត៌មាន
ដោយសារតែបញ្ហារីករាលដាលនៃកូវីដ-១៩ ប្រទេសថៃ បានសម្រេចដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នអស់មួយខែហើយមួយខែទៀត ព្រោះតែបារម្ភខ្លាចឆ្លងនូវរលកទី២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ