អត្ថបទពាណិជ្ជកម្ម

សហគ្រិននិស្សិត ២០០ នាក់ ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធី UnipreneurCamp វគ្គទី១ របស់សហគ្រិនខ្មែរ


ភ្នំពេញ កម្ពុជា – ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ – ចុងសប្តាហ៍នេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានី ភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសហគ្រិនខ្មែរ បានរៀបចំកម្មវិធី UnipreneurCamp កម្រងទី ១ ដែលជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដោយជោគជ័យ។
សហគ្រិននិស្សិត ២០០ នាក់ ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធី UnipreneurCamp វគ្គទី១ របស់សហគ្រិនខ្មែរ
ដោយ
អំពី UnipreneurCamp

កម្មវិធី Hackathon ប្រព្រឹត្តឡើងក្នុងរយៈពេលបីថ្ងៃជាមួយនឹងសកម្មភាពជាច្រើន ដែលរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំនិស្សិតចំនួន ២០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៧ នៅទូទាំងរាជធានីភ្នំពេញ។ ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ ក្រុមត្រូវបានបង្កើតឡើង ពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបាន ធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញ អំពីគំនិត ដំណោះស្រាយ យ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។

កម្មវិធីនេះបានដំណើរការចាប់ពីថ្ងៃសៅរ៍ ទី ៦ ដល់ថ្ងៃចន្ទ ទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលមានគោលបំណងបំពាក់បំប៉ន និស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ និស្សិតទាំងអស់បាន ចាប់យកបទពិសោធន៍ជាសហស្ថាបនិកដោយផ្ទាល់ តាមរយៈការសិក្សាអំពីផ្នត់គំនិតជាសហគ្រិន និងវិធីសាស្ត្រល្អៗ ដូចជា ការរចនាផ្តោតលើអ្នកប្រើប្រាស់ (User-Centric Design) វិធីសាស្ត្របត់បែន (Lean Design) ការតេស្តសាកល្បងគំនិត (Validation) និងការកំណត់គុណតម្លៃ (Value Proposition)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «គោលដៅរបស់សហគ្រិនខ្មែរ គឺបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលសម្រាប់ យុវសិស្សក្នុងការអភិវឌ្ឍ និងធ្វើនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំគំនិតរបស់និស្សិតមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗគ្នា សហគ្រិនខ្មែរបានជំរុញស្មារតីសហការ ដែលមានតួនាទីសំខាន់ សម្រាប់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត»។

កម្មវិធី Hackathon នេះបានបញ្ចប់ដោយក្រុមនីមួយៗ ធ្វើបទបង្ហាញជាសាធារណៈក្នុងទម្រង់សម្រាប់អ្នកវិនិយោគ ជាមួយនឹងការធ្វើបទ បង្ហាញ គំរូដំណោះស្រាយរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែអនុញ្ញាត ឲ្សនិស្សិតអនុវត្តចំណេះដឹង ទ្រឹស្តីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វេទិកាមួយដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ ផងដែរ។

បណ្ឌិត Kaknika Lin សាកលវិទ្យាធិការរង ផ្នែកអភិវឌ្ឍន៍នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានប្រសាសន៍ថា«យើងមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដូចជា UnipreneurCamp ដែលពង្រឹងសមត្ថភាពនិង ជំនាញ និស្សិតដែលត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពនៃការចាប់ ផ្តើមធុរកិច្ចថ្មី ដែលមានការវិវឌ្ឍន៍ យ៉ាងលឿន។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុង សហគមន៍ឧត្តមសិក្សារបស់យើង។»។

កម្មវិធីនេះបណ្តុះបណ្តាលនិស្សិតឱ្យនទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែល ត្រូវការចាំបាច់ ដើម្បីក្លាយជាសហគ្រិន ឆ្នើមមួយរូប និង តម្រូវការជាក់ស្តែងដើម្បីប្រែក្លាយគំនិត របស់ពួកគេឱ្យទៅជាអាជីវកម្មដែលអាចដំណើរការបាន។ កម្មវិធីនេះ បានផ្តល់ឱកាសពិសេស សម្រាប់និស្សិត ក្នុងការរៀនពីអ្នកជំនាញ និងមិត្តនិស្សិតផ្សេងៗទៀត។

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការប្រារព្ធកម្មវិធី UnipreneurCamp នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគោលដៅរបស់យើង ក្នុងការផ្តល់ជូននូវការអប់រំកម្រិតកំពូល ដែលបំពាក់បំប៉ននិស្សិតនូវជំនាញចាំបាច់សម្រាប់ ដោះស្រាយបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះនៅក្នុងសង្គមពិត។ ចំណាប់អារម្មណ៍ ការប្តេជ្ញាចិត្ត និងការចូលរួម យ៉ាងសកម្ម របស់សហគ្រិនវ័យក្មេងដែលបានបង្ហាញក្នុងកម្មវិធីនេះ គឺស្ទើរតែមិនគួរឱ្យជឿ ហើយយើងរំពឹងថា នឹងឃើញគំនិតច្នៃប្រឌិតរបស់ពួកគេ ត្រូវបានអនុវត្តក្លាយជាការពិត»។

UnipreneurCamp កម្រងទី១ ដែលអនុវត្តដោយ Reactor School បានកំណត់ស្តង់ដារខ្ពស់សម្រាប់វគ្គ ដទៃទៀតដែលនឹងរៀបចំឡើងក្នុងសប្តាហ៍បន្តបន្ទាប់ ដែលបង្ហាញពី ឥទ្ធិពលនៃការសហការគ្នាវាងនិស្សិត និងសក្តានុពលរបស់សហគ្រិនវ័យក្មេង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបំផុសគំនិតអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមដែលតភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ទំនាក់ទំនងព័ត៌មានបន្ថែម៖

- លោក ពក បញ្ញាពេជ្រ

- អ្នកឯកទេសអភិវឌ្ឍសហគ្រិនភាព​ និងនវានុវត្តន៍

- លេខទូរស័ព្ទ ០៨៩ ៩៥ ៩៨ ៧១

- អ៊ីមែលៈ [email protected]

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះមហាក្សត្រចាត់ទុកការរក្សាធនធានព្រៃឈើ និងសត្វព្រៃ គឺជាការរក្សានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់ក្នុងកម្…

យានរុករករ៉ែក្នុងបាតសមុទ្រជម្រៅ ៤ ០០០ម៉ែត្ររបស់ចិន បានបញ្ចប់ការសាកល្បងរុករកដោយជោគជ័យ

ព័ត៌មាន
យានរុករករ៉ែធុនធ្ងន់នៅក្នុងបាតសមុទ្ររបស់ប្រទេសចិន បានបញ្ចប់ការសាកល្បងដោយជោគជ័យ នៅក្នុងការមុជរុករកធនធានរ៉ែនៅបាតសមុទ្រដល់ទៅជម្រៅ ៤០០០ម៉ែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ