កម្ពុជានាំចេញទៅវៀតណាម

មុខទំនិញកម្ពុជា៣១បន្ទាត់ពន្ធគយបន្តទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយនាំចេញទៅវៀតណាម


ដ្ឋាភិបាលប្រទេសកម្ពុជា និងវៀតណាមបានឯកភាពគ្នាបន្តសុពលភាពនៃកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងវៀតណាម សម្រាប់ ឆ្នាំ២០២១-២០២២ ជាបន្ដទៀត ដោយក្នុងនោះ មុខទំនិញកម្ពុជាចំនួន៣១បន្ទាប់ពន្ធគយ នៅតែអាចនាំចេញទៅវៀតណាមបានជាមួយនឹងអត្រាពន្ធស្មើសូន្យ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
កំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ថយចុះមកនៅ ៧,៨៤% នៅ៤ខែឆ្នាំនេះ(រូបភាព SHV port)
ដោយ

ក្នុង​ចំណោម​ទំនិញ​ចំនួន​៣១​បន្ទាត់​ពន្ធគយ ដែល​កម្ពុជា​អាច​នាំ​ចេញ​ទៅ​វៀតណាម​ដោយ​មាន​អត្រាពន្ធ​សូន្យ​គឺ​មាន​ភាគច្រើន​ជា​មុខទំនិញ​កសិកម្ម ដូច​ជា​ស្រូវ អង្ករសំរូប សាច់សត្វ និង​សន្លឹក​ថ្នាំជក់​ជាដើម​។

សូម​បញ្ជាក់​ថា តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញ​ថា កាលពី​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ចេញ​ទៅ​វៀតណាម​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៣៨៥​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​១៥% ខណៈ​ដែល​វៀតណាម​នាំ​ចូល​មក​កម្ពុជា​វិញ​មាន​ដល់​ទៅ​ជាង​២​ពាន់​៦​រយ​លាន​ដុល្លារ​កើនឡើង​ជាង​៣% ធៀប​នឹង​ឆ្នាំ​២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីអះអាងថាគម្រោងរបស់ក្រុមហ៊ុន Naga Group មានទំហំធំពេកនិងប៉ះពាល់ដល់ទីសក្ការៈបូជានៅតំបន់អង្គរទើបត្រូវបានបដិសេធ

ព័ត៌មាន
ក្រសួងវប្បម៌នៅសប្ដាហ៍នេះ បានចេញលិខិតមួយបដិសេធលើសំណើរគម្រោងសាងសង់បឹងអច្ឆរិយអង្គររបស់ក្រុមហ៊ុន Naga Group ដែលមានតម្លៃ៣៥០លានដុល្លារអាមេរ…

ការទិញ-លក់មាសនៅភ្នំពេញហាក់ស្ងាត់ជាថ្មីទៀតហើយតែតម្លៃគ្មានការធ្លាក់ចុះទេ

ព័ត៌មាន
លោកជំទាវ ស៊ាង លីម ម្ចាស់អាជីវកម្មហាងប្តូរប្រាក់ និង លក់គ្រឿងអលង្ការ លី ហួរ ដ៏ធំមួយនៅរាជធានីភ្នំពេញបានប្រាប់ សារព័ត៌មាន ឌីជីថល ខេមបូណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ