អាមេរិក-អ៊ុយក្រែន

អាមេរិកត្រៀមជះទឹកលុយ៨០០លានដុល្លារបន្ថែមទៀត សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន


ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយទៀតជួយដល់ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ កញ្ចប់ថវិកាជំនួយយោធាថ្មីនេះ មានតម្លៃប្រហាក់ប្រហែលនឹងកញ្ចប់៨០០លានដុល្លារលើកមុន ដែលគិតមកទល់នឹងពេលនេះ សម្ភារៈយោធាទាំងនោះបានដឹកទៅដល់ដៃអ៊ុយក្រែនរួចហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទំនាក់ទំនងអាមេរិក-អ៊ុយក្រែន
ដោយ

កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ទំហំ​ប៉ុន​កញ្ចប់​លើក​មុន​ដែរ ប៉ុន្តែ​ព័ត៌មាន​លម្អិត និង​ជំនួយ​លំអិត​ផ្សេង​ទៀត នៅ​តែ​កំពុង​ដំណើរការ​រៀបចំ​នៅឡើយ​ទេ​។ ប្រសិនបើ​កញ្ចប់​ជំនួយ​ក្នុង​ស​ប្តា​ហ៍​នេះ​មាន​ទំហំ​ធំ​ដូច​ការ​រំពឹង​ទុក នោះ​វា​នឹង​ធ្វើ​ឲ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​រុ​ស្ស៊ី​បាន​ឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ កើន​ដល់​ទៅ​ជាង ៣​ពាន់​លាន​ដុល្លារ​ហើយ​។

រដ្ឋបាល​លោក​ចូ បៃ​ឌិន កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្នុង​តម្លៃ​ប្រមាណ ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ខែល​ការពារ​កាំភ្លើង​ធំ រថពាសដែក និង កប៉ាល់​ការពារ​ដែនសមុទ្រ​គ្មាន​មនុស្ស​បើក​។ ទាំងនេះ​ជា​ការ​ពង្រីក​វិសាលភាព នៃ​សម្ភារៈ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​កាន់តែ​ទំនើប​បន្ថែម​ទៀត ហើយ​វា​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ដល់​ដៃ​រដ្ឋាភិបាល​ក្រុង​កៀវ​រួច​ហើយ នៅ​ដើម​ស​ប្តា​ហ៍​នេះ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​បារាំង AFP​។

បើ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​អា​មេ​រិ​ក យន្តហោះ​ដឹក​គ្រឿង​សព្វាវុធ ចំនួន​៤​ជើង បាន​នាំ​យក​ជំនួយ​សព្វាវុធ​ទៅ​ដល់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​ហើយ ដើម្បី​រៀបចំ​ប្រគល់​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​។ លោក ច​ន ឃើ​ប​ប៊ី​(John Kirby) អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក បាន​អះអាង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ថា អ្នកជំនាញ​កងទ័ព​អា​មេ​រិ​ក នឹង​បង្វឹក​កងទ័ព​អ៊ុយ​ក្រែ​ន​ឲ្យ​ចេះ​ប្រើ ប្រព័ន្ធ​កាំភ្លើង​ធំ និង​សព្វាវុធ​ទំនើប​ៗ​ផ្សេង​ទៀត ដែល​ការ​ហ្វឹកហាត់ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស ក្បែរ​ខាង​ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​។ 

គួរ​កត់​សម្គាល់ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​លេ​ន​ស្គី ធ្លាប់​បាន​ច្រានចោល​ក្តី​បារម្ភ​របស់ លោក​ខាងលិច ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​ទាហាន​អ៊ុយ​ក្រែ​ន ក្នុង​ការ​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​របស់​ពួក​គេ​។ លោក​ហ្សេ​លេ​ន​ស្គី ប្រាប់​សារព័ត៌មាន​អា​មេ​រិ​ក CNN ក្នុង​បទ​សម្ភាសន៍​មួយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន មាន​សមត្ថភាព​រៀន​ចេះ​ប្រើ​អាវុធ​ទំនើប​ៗ​បាន​លឿន ដូច្នេះ​គេ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ ដោយ​គ្រាន់តែ​ប​ញ្ចូ​ន​អាវុធ​ទាំង​អស់នោះ​មក​ឲ្យ​បាន​ទាន់​ពេលវេលា​ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ​ទៅ​បាន​ហើយ មិន​ចាំបាច់​ខ្វល់​រឿង​បង្រៀន​ឲ្យ​ចេះ​បាញ់​នោះ​ទេ​។

សូម​ជម្រាប​ថា ក្រៅ​តែ​ពី​សហរដ្ឋអាមេរិក មេដឹកនាំ​ចក្រភព​អង់គ្លេស និង​កា​ណា​ដា​កាលពី​ថ្ងៃ​ទី​១៩​មេ​សា បាន​សន្យា​បញ្ជូន​កាំភ្លើង​ធំ និង​ជំនួយ​យោធា​ផ្សេង​ៗ​បន្ថែម​ទៀត ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​តទល់​នឹង​រុ​ស្ស៊ី ដែល​កំពុង​តែ​ចាប់ផ្តើម​សមរភូមិ​ក្តៅ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នៃ​តំបន់​ដុន​បាស​។ ប​ស្ចឹ​ម​លោក​ក៏​នឹង​ពិភាក្សា​គ្នា​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុ​ស្ស៊ី និង ការ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជា​បញ្ហា​ទាក់ទង​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមអ៊ុយក្រែនធ្វើឲ្យការនាំចេញរបស់ប្រទេសនៅអាស៊ីទៅកាន់រុស្ស៊ីដាំក្បាលធ្លាក់ចុះខ្លាំង

ព័ត៌មាន
ការនាំចេញផលិតផលពីបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនាកន្លងទៅនេះ ដែលបង្ហាញពីផលប៉ះព…

តើកម្ពុជាអាចដោះបំណុលដែលជំពាក់រដ្ឋាភិបាលជប៉ុនតាមរបៀបណា?

ព័ត៌មាន
ប្រទេសជប៉ុន ក៏ស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាំងពីយូរយារណាស់មកហើយដែរ ពិសេសក្នុងការងា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ