រថយន្ត​ប្រណីត ROLLS-ROYCE

PHANTOM ‘IRIDESCENT OPULENCE ជារថយន្ត BESPOKE ROLLS-ROYCE ដ៏ខ្ពង់ខ្ពស់ ជាមួយនឹងតាបទ្បូលម្អ ដោយស្លាបបក្សីច្រើនជាង ៣០០០ ស្លាប


ក្នុងនាមជាអ្នកបង្កើត​វត្ថុ​ប្រណីត​ទំនើប​ដែល​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក Rolls-Royce គឺជា​រថយន្តគំរូ​ល្អជាង​គេ​របស់ Bespoke ។ ស្នាដៃឯក​នៃ​រថយន្ត​នីមួយៗ គឺ​ជា​ផ្ទាំងម៉ូដែល​សម្រាប់​ភាពច្នៃប្រឌិត​ដែលនាំ​មក​នូវ​សមត្ថភាព Bespoke ដ៏រស់​រវើក​មិន​អាច​ប្រៀប​ផ្ទឹម​បាន។
PHANTOM ‘IRIDESCENT OPULENCE ជារថយន្ត BESPOKE ROLLS-ROYCE ដ៏ខ្ពង់ខ្ពស់ ជាមួយនឹងតាបទ្បូលម្អ ដោយស្លាបបក្សីច្រើនជាង ៣០០០ ស្លាប
ដោយ

ថ្មីៗនេះ តំបន់មជ្ឈិមបូព៌ា​របស់​យើង​បាន​ស្វាគមន៍រថយន្ត Rolls-Royce Phantom ‘Iridescent Opulence’ ដែលជា​គំរូល្អ និង​ជា​សក្ខីភាព​នៃ​សេចក្តី​ប្រកាស​នេះ។ 

ដោយមានតាបទ្បូ Bespoke លម្អ​ដោយ​ស្លាប​កន្ទុយ​បក្សី​ច្រើន​ជាង ៣០០០សន្លឹក ដែលត្រូវបានជ្រើសរើស សម្រាប់ភាពភ្លឺរលោងប្តូរព័ណ៌របស់ពួកវា ដែលជាគំនិតនៃការរចនាម៉ាក Nature Squared មានមូលដ្ឋាននៅប្រទេសស្វីស ដែលបានបង្ហាញវត្តមានក្នុងឆ្នាំ ២០១៧ ‘Iridescent Opulence’ គឺជាការបង្ហាញប្រកបដោយអត្ថន័យ និងជាការបង្ហាញដ៏វិចិត្រខាងសិល្បៈ ការរចនា និងឧត្តមភាពវិស្វកម្មផងដែរ ។

លោក César Habib នាយកប្រចាំតំបន់ រថយន្ត Rolls-Royce មជ្ឈឹមបូព៌ា និងអាហ្វ្រិក មានប្រសាសន៍ថា ៖ «ផ្ទាំងតាបទ្បូលម្អក្នុងរថយន្ត Rolls-Royce Phantom គឺជាកន្លែងពិសេសមួយ ដែលផ្តល់នូវវេទិកាដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញស្នាដៃសិល្បៈ។ ‘Iridescent Opulence’ ដោយ Nature Squared គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃអ្វីដែលអាចសម្រេចបាន និងដាក់បង្ហាញនៅក្នុងចន្លោះនោះ។ ខ្ញុំពិតជារីករាយក្នុងការបង្ហាញ Phantom ជាមួយនឹងតាបទ្បូលម្អ ‘Iridescent Opulence’ នៅទីនេះនៅទីក្រុង Abu Dhabi ជាមួយដៃគូរបស់យើងគឺ Abu Dhabi Motors ។»

ចំណែក​លោក Tarek Moataz ប្រធានគ្រប់គ្រងម៉ាករថយន្ត Rolls-Royce Motor Abu Abu Dhabi Motors ក៏បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះដែរ ថា ៖ «ស្នាដៃវិសេសវិសាលរបស់ Bespoke និងរថយន្តពិសេសដែលគេបានរក្សាទុក បានបញ្ជាក់ពី​ឋានៈរបស់ Rolls-Royce ថាជាក្រុមហ៊ុនផលិតផលិតផលប្រណីតឈានមុខគេនៅលើពិភពលោក ហើយជាមួយនឹងAbu Dhabi គឺជាទីផ្សារមួយដ៏រឹងមាំសម្រាប់ម៉ូដែល Bespoke Rolls-Royce នៅក្នុងតំបន់ យើងពិតជារំភើបណាស់ ដែលបានបង្ហាញស្នាដៃនេះនៅAbu Dhabi Motors ។»

តាបទ្បូលម្អ

ការយល់ដឹងថា អតិថិជនសម្រាប់ម៉ាករថយន្តពិសេស គឺជាអ្នកប្រមូលស្នាដៃសិល្បៈដ៏វិចិត្រ និងទាន់សម័យ ដែលបានដឹកនាំដោយក្រុមរចនា Rolls-Royce ដើម្បីបង្កើតកន្លែងមួយសម្រាប់ថែរក្សា និងដាក់ឱ្យដំណើរការ គឺដើម្បីបង្ហាញ កោតសរសើរ និងឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនេះផងដែរ ។ 

ចន្លោះទំនេរ ដែលសមនឹងដាក់ឈ្មោះថា 'តាបទ្បូលម្អ' គឺជាការប្រើប្រាស់នូវកញ្ចក់ដ៏រលោងស្អាតនៅលើផ្ទាំងតាបទ្បូរបស់Rolls-Royce Phantom ដែលផ្តល់នូវឱកាសមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញស្នាដៃសិល្បៈនៅក្នុងរថយន្តរបស់អ្នក។ ដោយត្រូវបានផ្គុំតម្លើង នៅក្នុង Clean Room ប្រកបដោយបច្ចេកទេសខ្ពស់នៅ Home របស់ Rolls-Royce នៅ Goodwood ប្រទេសអង់គ្លេស -ក្នុងបរិយាសគ្មានមេរោគ ដែលក្នុងនោះវត្ថុធាតុដើម Bespoke អាចត្រូវបានផ្គុំពីឈើ ឬលោហៈសាមញ្ញ រហូតដល់ការប្រើប្រាស់វត្ថុធាតុស្មុគស្មាញជាងនេះ ដែលជាធម្មតាមិនអាចធ្វើបាននៅក្នុងបរិបទយានយន្តធម្មតានោះទេ - 'តាបទ្បូលម្អ' ពង្រីកបទពិសោធន៍របស់ភ្ញៀវ នៃការស្រទ្បាញ់រថយន្តម៉ាកពិសេស ឱ្យទ្បើងទៅដល់កម្រិតថ្មីមួយទៀត​ ។

IRIDESCENT OPULENCE

ដោយត្រូវបានរចនាឡើងដោយ Nature Squared មានមូលដ្ឋាននៅស្វីស ដែលជាអ្នកជំនាញខាងសំភារៈផលិត ដែលបង្កើតបានជាការបញ្ចប់ដ៏ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល ដោយប្រើបច្ចេកវិជ្ជាចុងក្រោយ ដើម្បីបំលែងវត្ថុធាតុដើមធម្មជាតិប្រកបដោយនិរន្តរភាព។ ការងាររបស់ពួកគេអាចត្រូវបានរកឃើញនៅផ្នែកខាងលើនៃឧស្សាហកម្មជាច្រើន ជាកន្លែងដែលបំណងប្រាថ្នាត្រូវបានហ៊ុំព័ទ្ធដោយវត្ថុនៃសម្រស់ធម្មជាតិដ៏លេចធ្លោ។ 

យោងតាមទស្សនៈរបស់ Rolls-Royce ក្រុមហ៊ុន Nature Squared បានចាប់យកជំនាញហត្ថកម្ម ដែលជាការគោលគំនិតផ្ទុយនឹងការផលិតទ្រង់ទ្រាយធំមួយ និងសម្រាប់ភារកិច្ចតាបទ្បូលម្អ Phantom របស់ពួកគេ ត្រូវបានជំរុញបំផុតគំនិត ឱ្យធ្វើការជាមួយវត្ថុដែលរហូតមកដល់ពេលនេះ ត្រូវបានគេគិតថាមិនអាចបញ្ចូលទៅក្នុងរថយន្តបានទេ។

ស្លាបបក្សីដែលបញ្ចេញនូវប្រណីតភាព គឺជាសោភ័ណភាពច្បាស់ក្រទ្បែត និងរីកចម្រើនដើម្បីបញ្ចូលទៅក្នុងបរិបទរថយន្ត។ ការស្រាវជ្រាវយ៉ាងទូលំទូលាយត្រូវបានធ្វើឡើង ដើម្បីកំណត់ប្រភេទសត្វបក្សីមួយប្រភេទ ដែលមាននិរន្តរភាព ប្រកបដោយស្លាបយ៉ាងក្រាស់ ដែលផ្តល់នូវផ្ទៃខាងក្នុងរថយន្តនូវភាពប្រណីត ដើម្បីលំអថែវតាបទ្បូ Phantom ។ 

ស្លាបជាង ៣០០០ សន្លឹក ត្រូវបានគេជ្រើសរើស សម្រាប់ការភាពរលោងប្តូរពណ៌តាមពន្លឺរបស់ពួកវា ដែលស្លាបនីមួយៗត្រូវបានពត់រចនាតាមលក្ខណៈពិសេស ដើម្បីបញ្ជាក់ពីភាពចែងចាំង និងពណ៌ធម្មជាតិនៃវត្ថុធាតុដើមធម្មជាតិរបស់ពួកវា ហើយត្រូវបានដេរភ្ជាប់ដោយដៃទៅនឹងក្រណាត់ដែលបើកចំហរនៅក្នុងការរចនា ដែលមានប្រភពចេញពីបេះដូងនៃ“ តាបទ្បូលម្អ” នោះគឺនាឡិកា។ 

ការរចនាបន្ថែមត្រូវបានធ្វើទ្បើង ដើម្បីធ្វើត្រាប់តាមសាច់ដុំ នៃស្លាបធម្មជាតិ ដើម្បីឱ្យការច្នៃប្រឌិតមានជីវិតរស់រវើក ដែលបង្កើតបាននូវស្នាដៃសិល្បៈផ្ទៃខាងក្នុងរថយន្ត ដែលនាំមកទាំងចលនា និងភាពរស់រវើកដល់តាបទ្បូលម្អនេះ។ លើសពីនេះទៀត គ្រាន់តែនាឡិកាតែមួយមុខប៉ុណ្ណោះ គឺជាការងារដែលគួរឱ្យគោរពទៅហើយ។ ចំណុចកណ្តាលគឺនៅជាប់ជាមួយ ស៊ុម Mother of Pearl (ម្តាយនៃគុជ ) ដែលសង្កត់ធ្ងន់លើវាយនភាពភ្លឺថ្លារបស់រោម ។

ដោយផ្តល់ឱកាសដើម្បីបង្ហាញស្នាដៃសិល្បៈ និងការរចនានៅក្នុងរថយន្តម៉ូទ័រ ដោយខ្លួនវាផ្ទាល់ ដើម្បីឱ្យក្លាយជាការពិត អតិថិជនអាចទទួលបានបទពិសោធន៍រំភើបនៅក្នុងរថយន្ត“ Iridescent Opulence” ដែលជាស្នាដៃល្អឯកមួយ ប្រកបដោយលក្ខណៈពិសេសប្លែកៗ ៕




អត្ថបទបន្ទាប់


ចិន​ប្រកាស​ផ្អាក​«កិច្ចសន្ទនាសេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ចិន-អូស្ត្រាលី»ដោយគ្មាន​ពេល​កំណត់

ព័ត៌មាន
ប៉ុន្មានថ្ងៃបន្ទាប់ពី​រដ្ឋាភិបាលអូស្រ្តាលី​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពីខ្សែក្រវាត់-ផ្លូវ​រវាង​រដ្ឋាភិបាលក្រុង​ប៉េកាំង និងរដ្ឋ​វិចតូរៀ របស់​អ…

វិធី៥យ៉ាងងាយៗ ដែលអតិថិជនស្មាតអាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន

ព័ត៌មាន
ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Sm…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ