ធនាគារអេស៊ីលីដានៅតែបង្កើនដើមទុនវិនិយោគ

ធនាគារអេស៊ីលីដា នៅតែបង្កើនដើមទុនវិនិយោគរាប់លានដុល្លារនៅប្រទេសឡាវ ទោះបីកូវីដ-១៩មករំខាន


ធនាគារអេស៊ីលីដា ថ្មីៗនេះ បានសម្រេចបង្កើនដើមទុនចុះបញ្ជីរបស់ធនាគារអេស៊ីលីដានៅប្រទេសឡាវ ប្រមាណជាង ៤លានដុល្លារបន្ថែមទៀត ទោះបីពិភពលោកក៏ដូចជាប្រទេសឡាវផ្ទាល់កំពុងទទួលរងនូវវិបត្តិកូវីដ-១៩ ក៏ដោយចុះ។ ការបន្ថែមដើមទុនជាង ៤លានដុល្លារនេះ បានធ្វើឲ្យដើមទុនចុះបញ្ជីសរុបរបស់ធនាគារអេស៊ីលីដានៅប្រទេសឡាវកើនដល់៤០លានដុល្លារអាមេរិកហើយ គិតមកទល់ពេលនេះ។
អេស៊ីលីដាបង្កើនដើមទុន
ដោយ

ថ្នាក់ដឹកនាំ​ធនាគារពាណិជ្ជ​ដ៏​ធំ​នេះ​បាន​បញ្ជាក់​ថា កត្តា​ដែល​ជំរុញ​ឲ្យ​អេ​ស៊ី​លី​ដា​បង្កើន​ដើមទុន​នៅ​ឡាវ ដោយសារ​ឡាវ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ តិច​ជាងគេ​នៅ​តំបន់​អាស៊ាន គួប​ផ្សំ​ការ​ប្រតិបត្តិការ​កន្លង​មក​របស់​ធនាគារ​អេ​ស៊ី​លី​ដា មានដំណើរ​ការ​ល្អ ទោះបី​មានការ​រំខាន​ពី​មេរោគ​កូ​វី​ដ​-១៩​។ ម្យ៉ាងវិញទៀត វា​ជា​ឱកាស​របស់​អេ​ស៊ី​លី​ដា​នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​បង្កើន​ដើមទុន​ឲ្យ​បាន​ជិត​៥៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤​។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា មូលហេតុ​ដែល​អេ​ស៊ី​ដាស​ម្រេច​បង្កើន​ទុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ឡាវ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​របស់​អេ​ស៊ី​លី​ដា​នៅ​លើ​ទឹកដី​ឡាវ ដ្បិតថា ក្នុង​វិបត្តិ​នេះ​អាច​មាន​គូប្រជែង​មួយ​ចំនួន​បន្ធូរបន្ថយ​ការ​ពង្រីក​ប្រតិបត្តិការ​។ លោកស្រី អមរា បន្ថែម​ថា​ក្នុង​វិបត្តិ​តែងតែ​មានឱកាស​សម្រាប់​អាជីវកម្ម​មួយ​ចំនួន ពិសេស​សម្រាប់​អេ​ស៊ី​លី​ដា​តែ​ម្តង​ក្នុង​ការ​ពង្រីក​សេវាកម្ម​ឌី​ជី​ថ​ល​។

ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​ពី​សំណាក់​រដ្ឋាភិបាល​ឡាវ គួប​ផ្សំ​ប្រទេស​នេះ​មាន​ចំនួន​អ្នក​កូ​វី​ដ​-១៩​តិច​ជាងគេ​នៅ​តំបន់​អាស៊ាន ក៏​ជា​កត្តា​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​បង្កើន​ទុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ឡាវ នេះ​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ម៉ារ អមរា​។

លោកស្រី ម៉ារ អមរា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ក្នុង​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តែ​ទទួល​រង​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ វា​ក៏​ជា​ឱកាស​របស់​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​ការ​ផ្តោត​លើ​សេវា​ឌី​ជី​ថ​ល​។ ប្រ​តិ​ប​តិ្ត​ការ និង​គុណភាព​ផលិតផល​-​សេវាកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា ឡាវ មានដំណើរ​ការ​ល្អ​ប្រសើរ​។ ឡាវ​ជា​ប្រទេស ដែល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន​»​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​ដា​បាន​បញ្ជាក់​បន្ថែម​ថា ការ​បង្កើន​ទុន​នេះ គឺ​វា​ស្រប​តាម​ផែនការ​ប្រចាំឆ្នាំ​របស់ អេ​ស៊ី​លី​ដា ដែល​មាន​គម្រោង​បង្កើន​ដើមទុន​៣​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​២០២០-២០២២​។ តាម​គម្រោង​អេ​ស៊ី​លី​ដា ឡាវ នឹង​បង្កើន​ដើមទុន​ឲ្យ​ដល់​៥០០​ពាន់​លាន​គីប​ឡាវ ឬ​ប្រមាណ​ជិត​៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២៤​។ លោកស្រី ម៉ារ អមរា បាន​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២១ ធនាគារ អេ​ស៊ី​លី​ដា ឡាវ មាន​សមតុល្យ​ឥណទាន​ប្រមាណ ១៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ធនាគារ​អេ​ស៊ី​លី​ដា ឡាវ មាន​ផ្តល់​សេវាកម្ម​ចំនួន​៩​រួម​មាន​សេវា​ឥណទាន​, សេវា​បញ្ញើ​-​សន្សំ​, សេវា​ចាត់ចែង​សាច់ប្រាក់​, សេវា​ផ្ទេរ​ប្រាក់​, សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​, សេវា​ប័ណ្ណ​អេ​ស៊ី​លី​ដា​, សេវា​អេ​ស៊ី​លី​ដា​ម៉ូ​បាល​, ម៉ាស៊ីន​អេ​ធី​អឹ​ម អេ​ស៊ី​លី​ដា និង​សេវា​បញ្ជា​តាម​រយៈ E-mail ឬ​Fax ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារនៅវៀតណាមដាក់លក់កាន់តែច្រើន នៅអំឡុងពេលកូវីដ-១៩រាតត្បាត

ព័ត៌មាន
ការដាក់លក់សណ្ឋាគារកំពុងត្រូវបានធ្វើឡើងក្នុងចំនួនកាន់តែច្រើននៅទូទាំងប្រទេសវៀតណាម ខណៈដែលម្ចាស់សណ្ឋាគារទាំងនោះកំពុងរងផលប៉ះពាល់ខាតបង់កាន…

អាជីវកម្មនៅថៃដង្ហោយរកជំនួយហិរញ្ញវត្ថុពីរដ្ឋបន្ថែមទៀត ចំពេលកូវីដ-១៩បន្តរាតត្បាតកាន់តែខ្លាំងក្លា

ព័ត៌មាន
ប្រតិបត្តិករអាជីវកម្មនៅក្នុងប្រទេសថៃកំពុងស្វែងរកវិធានការជំនួយហិរញ្ញវត្ថុបន្ថែមទៀតពីរដ្ឋ រួមទាំងការយោគយល់លើការដោះស្រាយបំណុលចាស់ និង ការផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ