ភាព​អត់​ការងារ​ធ្វើនៅថៃ

អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍ថៃនឹងកើនឡើង១លាននាក់ទៀតនៅដើមឆ្នាំនេះ


អ្នកបាត់បង់ការងារក្នុងវិស័យទេសរណ៍ថៃ ត្រូវបានគេមើលឃើញថា នឹងកើនឡើង១លាននាក់ថែមទៀត ដោយសារតែរលកឆ្លងកូវីដ១៩កំពុងបោកបក់យ៉ាងខ្លាំងនៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយរបស់សារព៍ត៌មានក្នុងស្រុករបស់ថៃ។
រូបតំណាង
ដោយ

ប្រទេសក្បែរខាងកម្ពុជាមួយនេះ ត្រូវបានគេរាយការណ៍ថា បានរកឃើញករណីឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ បន្ទាប់ពីមានការផ្ទុះរាលដាលរលកឆ្លងជាថ្មី។ 

ជាដំណោះស្រាយ ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានស្នើឱ្យរដ្ឋាភិបាលមានវិធានការបើកប្រាក់ខែពាក់កណ្តាលជូនបុគ្គលិកក្នុងវិស័យទេសចរណ៍ បន្ធូរបន្ថយវិក័យបត្រទឹកភ្លើង ផ្តល់ប្រាក់កម្ចីអនុគ្រោះដែលមានការប្រាក់ទាប និងឈានដល់ការអនុគ្រោះ ដោយផ្អាកការសងប្រាក់ទៅធនាគារក្នុងរយៈពេល២ឆ្នាំ។

យ៉ាងណាមិញ រដ្ឋាភិបាលថៃសង្ឃឹមថា វិស័យទេសចរណ៍នឹងប្រសើរឡើងវិញនៅឆមាសទី២ឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកថា នឹងអាចមានភ្ញៀវទេសចរចំនួន ១០លាននាក់ ប្រសិនបើការរាលដាលនៃកូវីដ-១៩ មានការថមថយ ដោយថៃកំពុងពិចារណាលុបចោលការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទៅលើភ្ញៀវទេសចរ។

សូមជម្រាបជូនថា កូវីដ-១៩បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលមកទល់នឹងពេលនេះ រកឃើញវិជ្ជមានចំនួនជាងម៉ឺន៥ពាន់នាក់ និងមានអ្នកឆ្លងនៅក្នុង៦៣ខេត្តហើយ ក្នុងចំណោមខេត្តទាំង ៧៧របស់ថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Intel របស់អាមេរិកវិនិយោគជិត៥០០លានដុល្លារនៅវៀតណាម

ព័ត៌មាន
ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាកូនក្រមុំដ៏ស្រស់សោភាមួយ ដែលមានការទាក់ទាញការវិនិយោគខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បើទោះបីជ…

រដ្ឋាភិបាលចិនថា នៅតែចំហទ្វារឲ្យ Jack Ma បោះផ្សាយ IPO របស់ក្រុមហ៊ុន Ant Group

ព័ត៌មាន
ទេសាភិបាលធនាគារកណ្ដាលរបស់ចិន បានបង្ហាញសញ្ញាថា ទ្វារនៅតែបើកចំហរសម្រាប់មហាសេដ្ឋី Jack Ma ក្នុងការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ