ក្រុមប្រទេសBRICSត្រៀមបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅសប្តាហ៍នេះ!

តើក្រុមប្រទេស BRICS មានកម្លាំងរឹងមាំគ្រប់គ្រាន់ហើយឬ ដើម្បីផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសកល?


មេដឹកនាំមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៤ តំណាងឱ្យមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីពង្រីកឥទ្ធិពលរបស់ប្លុកសេដ្ឋកិច្ចនេះ និងជំរុញឱ្យមានការផ្លាស់ប្តូរទម្ងន់ភូមិសាស្ត្រនយោបាយសកលលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រុមប្រទេសBRICSត្រៀមបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅសប្តាហ៍នេះ!
ដោយ

ប្រធានាធិបតីចិនលោកស៊ី ជិនពីង នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី និងប្រធានាធិបតីប្រេស៊ីលលោកលូឡា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ត្រូវបានគេរំពឹងថានឹងចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២២សីហានេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោកស៊ីរីល រ៉ាម៉ាហ្វូសា។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន ក៏នឹងចូលរួមដែរ តែតាមរយៈប្រព័ន្ធអនឡាញ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសលោកស៊ើហ្គី ឡារ៉ូវ ឱ្យមកជំនួសវិញ។ ព្រោះលោកត្រូវបានជាប់ដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយអាហ្វ្រិកខាងត្បូងគឺជាសមាជិកនៃតុលាការនេះ និងមានកាតាព្វកិច្ចចាប់ខ្លួនពូទីន ប្រសិនបើលោកហ៊ានធ្វើដំណើរមកចូលរួមកិច្ចប្រជុំBRICS។ ជាមួយគ្នា ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះផងដែរ ហើយអាចនឹងក្លាយជាសមាជិកចុងក្រោយរបស់ប្លុកសេដ្ឋកិច្ចBRICSនេះក៏ថាបាន។

តើក្រុមប្រទេសBRICSពិតជាកំពុងផ្លាស់ប្តូរទម្ងន់ភូមិសាស្ត្រនយោបាយពិភពលោកមែនឬយ៉ាងណា?
បើតាមលោក Chen Xiaodong ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វ្រិកខាងត្បូង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា «តំណាងឱ្យមនុស្សរាប់ពាន់លាននាក់នៅទូទាំងទ្វីបទាំងបី ជាមួយនឹងកម្លាំងសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្នុងកម្រិតខុសៗគ្នា BRICS ចែករំលែករឿងមួយដូចគ្នាគឺមើលឃើញសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន«កំពុងបម្រើផលប្រយោជន៍របស់មហាអំណាចលោកខាងលិច»។ សណ្តាប់ធ្នាប់ប្រពៃណីនេះកំពុងដំណើរការចុសប្រក្រតី និងអសកម្ម» ហើយ BRICS កំពុងតែក្លាយជាកម្លាំងរឹងមាំក្នុងធានាយុត្តិធម៌អន្តរជាតិ។ លោក Chen បានបន្ថែមថា យ៉ាងហោចណាស់មានប្រទេសជាង៤០បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយBRICS ដែល២៣ក្នុងចំណោមនោះ បានបានដាក់ស្នើសុំជាផ្លូវការដើម្បីក្លាយជាសមាជិក BRICSរួចហើយ។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតប្រចាំទ្វីបអាស៊ី និង BRICS របស់ប្រទេសអាហ្រ្វិកខាងត្បូង លោក Anil Sooklal បានប្រាប់សារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រថា មូលហេតុចម្បងមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលប្រទេសជាច្រើនកំពុងបំណងចូលរួមជាមួយBRICS នោះគឺថាពួកគេមើលឃើញថា«ពិភពលោកបច្ចុប្បន្នកំពុងប្រែក្លាយជាពិភពលោកពហុប៉ូល ហើយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបង្កើនប៉ូលថ្មីមួយទៀត ដែលតម្រូវឱ្យប្រទេសទាំងនោះចាប់យកម្ខាង។
ក្នុងន័យនេះ បណ្តាប្រទេសលោកខាងត្បូង ពោលប្រទេសក្រីក្រមិនចង់ត្រូវបានគេប្រាប់ថាគួរគាំទ្រភាគីណា ប្រកាន់ជំហរបែបណាក្នុងកិច្ចការអធិបតេយ្យភាពរបស់ពួកគេឡើយ។ ពួកគេមានភាពរឹងមាំគ្រប់គ្រាន់ក្នុងពេលនេះ ដើម្បីមានសិទ្ធសម្រេចលើជំហររបស់គេរៀងខ្លួន។ លោក Anil បានបន្ថែមថា BRICS បានបង្កើនក្តីសង្ឃឹមសម្រាប់ប្រទេសដែលកំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងស្ថាបត្យកម្មសកលលោក។ ទីផ្សារសំខាន់ៗឥឡូវនេះគឺប្រមូលផ្តុំនៅប្រទេសលោកខាងត្បូងដូចជាចិន ឥណ្ឌា និងអាស៊ីជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតមានការយល់ឃើញថា កិច្ចប្រជុំBRICSនឹងមិនអាចមានលទ្ធផលវិជ្ជមានខ្លាំងណាស់ណាទេ។ បើតាមលោក Steven Gruzd ប្រធានកម្មវិធីអភិបាលកិច្ច និងការទូតអាហ្វ្រិក គិតថា កិច្ចប្រជុំកំពូលនេះនឹងមិនផ្តល់លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះអំណាចសេដ្ឋកិច្ចលើតែស្ថិតនៅលើបណ្តាប្រទេសលោកខាងលិច។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ BRICSតំណាងឱ្យប្រមាណ២៣%នៃGDPពិភពលោក និង៤២%នៃប្រជាជនសកល និង១៦%នៃពាណិជ្ជកម្មរបស់ពិភពលោក៕




អត្ថបទបន្ទាប់


ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏កំពូលរបស់ប្រទេសចិននៅក្នុងខែកក្កដាទោះជាមានការបញ្ចុះតម្លៃតិចតួចក៏ដោយ

ព័ត៌មាន
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហាថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងខែក…

មេដឹកនាំសិង្ហបុរីថា ប្រទេសនឹងជួបព្យុះសង្ឃរានៃភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចនិងបញ្ហាកំណើនកំដៅផែនដី

ព័ត៌មាន
ប្រទេសសឹង្ហបុរីដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ បានទទួលការព្រមានអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនិងឥទ្ធិពលដែលបណ្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ