ក្រុមហ៊ុនតូយ៉ូតានឹងបង្កើនទិន្នផលរថយន្តអគ្គិសនី៣ដងដើម្បីដេញតាមគូប្រជែង

ក្រុមហ៊ុន តូយ៉ូតា នឹងបង្កើនការផលិតរថយន្តអគ្គិសនី៣ដង ដើម្បីដេញតាមក្រុមហ៊ុន BYD និង Tesla


ក្រុមហ៊ុនរថយន្ត តូយ៉ូតា (Toyota Motor) របស់ជប៉ុនគ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីឱ្យកើនឡើង៣ដងនៅត្រឹមឆ្នាំ២០២៥ដែលជាការបន្តផែនការពីឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនរថយន្តនេះកំពុងបង្កើនសន្ទុះផលិតរថយន្តអគ្គិសនី ដើម្បីតាមឱ្យទាន់គូប្រជែងរបស់ខ្លួនរួមមានក្រុមហ៊ុនថេស្លា(Tesla)របស់អាមេរិក និងក្រុមហ៊ុនរថយន្តរបស់ចិនប៊ីវ៉ាយឌី(BYD)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនតូយ៉ូតានឹងបង្កើនទិន្នផលរថយន្តអគ្គិសនី៣ដងដើម្បីដេញតាមគូប្រជែង

ក្រុមហ៊ុនថយន្ត តូយ៉ូតា បានជូនដំណឹងដល់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់ខ្លួនស្ដីពីផែនការជំរុញការផលិតរថយន្តម៉ាកតូយ៉ូតា និងម៉ាកឡិកសឹស (Lexus) ឱ្យឡើងដល់៦០ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០២៥ ដែលជាការបន្តពីគោលដៅផលិតកម្មសម្រាប់ឆ្នាំ២០២៤ដែលមានចំនួន១៩ម៉ឺនគ្រឿង។ ក្រុមហ៊ុនតូយ៉ូតាបានលក់រថយន្តអគ្គិសនីបានជាង២ម៉ឺនគ្រឿងក្នុងឆ្នាំ២០២២។

គោលដៅផលិតកម្មរបស់ក្រុមហ៊ុនតូយ៉ូតាសម្រាប់រថយន្តទាំងអស់ក្នុងឆ្នាំ២០២៣ គឺធ្វើយ៉ាងណាឱ្យលើសពី១០លានគ្រឿងរួមទាំងរថយន្តអគ្គិសនីប្រហែល១៥ម៉ឺនគ្រឿងផងដែរ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុននេះមានគោលបំណងផលិតរថយន្តឱ្យបាន១១លានគ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីនឹងបង្កើនពីអត្រា៥%ទៅ៦%នៃយានយន្តទាំងអស់របស់ក្រុមហ៊ុននេះ។

នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងបន្លាស់ម្នាក់បានប៉ាន់ប្រមាណថា ការលក់យានយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតានៅឆ្នាំ២០២៥ នឹងមានប្រហែល៨០ម៉ឺនគ្រឿងរួមទាំងការលក់ឧបករណ៍ OEM ផងដែរ។

ក្រុមហ៊ុន តូយ៉ូតា បានដាក់បង្ហាញរថយន្តម៉ូដែលអគ្គិសនី ហ៊ីលុច (Hilux) ថ្មីនៅប្រទេសថៃនៅដើមឆ្នាំនេះ និងរថយន្ត SUV អគ្គិសនីនៅប្រទេសចិន និងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ហើយរថយន្តអគ្គិសនីម៉ូដែល Lexus ES គ្រោងនឹងចេញលក់នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុន តូយ៉ូតា គ្រោងនឹងដាក់បង្ហាញប្រព័ន្ធរថយន្តអគ្គិសនីជំនាន់ថ្មី ដែលចាប់ផ្តើមជាមួយនឹងម៉ូដែល Lexus ដែលនឹងដាក់លក់ក្នុងឆ្នាំ២០២៦។ ក្រុមហ៊ុននេះនឹងប្រើឧបករណ៍ដ៏ធំ ដែលអាចផលិតអាលុយមីញ៉ូមចូលទៅក្នុងផ្នែកតួរថយន្ត ជួយសន្សំសំចៃថាមពល ថវិកា និងកម្លាំងពលកម្ម។ ក្រុមហ៊ុនតូយ៉ូតាសង្ឃឹមថា នឹងអាចលក់រថយន្តអគ្គិសនីបានចំនួនជាង៣លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលក្នុងនោះមានជិត២លានគ្រឿង នឹងប្រើប្រាស់ប្រព័ន្ធថ្មីនេះ។

យុទ្ធសាស្ត្ររួមរបស់ក្រុមហ៊ុននេះគឺការផ្ដល់តម្លៃប្រភពថាមពលទាំងអស់រួមទាំងរថយន្តសាំង និងរថយន្តកូនកាត់ជាជាងពឹងតែទៅលើរថយន្តអគ្គិសនីនាពេលអនាគត ប៉ុន្តែរថយន្តអគ្គិសនីរបស់ខ្លួនបច្ចុប្បន្នទទួលបានប្រាក់ចំណេញទាប ហើយការលក់ទៀតសោតគឺមានសន្ទុះយឺតជាងក្រុមហ៊ុន ថេស្លា និងក្រុមហ៊ុន ប៊ីវ៉ាយឌី៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានទេសចរចិនជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ ក្រោយមានការលើកលែងទិដ្ឋការ

ព័ត៌មាន
អាជ្ញាធរប៉ូលីសឥន្តោប្រវេសន៍ថៃបានអះអាងថា ខ្លួនបានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់អ្នកដំណើរជាង៧ពាន់នាក់ក្នុងមួយម៉ោងនៅអាកាសយានដ្ឋាន អន្ត…

លោក ស៊ី ជិនពីង ចង់ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលទំនាក់ទំនងនៅឧបទ្វីបកូរ៉េកំពុងតានតឹង

ព័ត៌មាន
នៅក្នុងជំនួបមួយកាលពីចុងសប្តាហ៍មុន លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានប្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ