ក្រុមហ៊ុន TOYOTA

TOYOTA នឹងចំណាយថវិកា ១៣,៥ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនីនៅឆ្នាំ ២០៣០


ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា បានបញ្ជាក់ថា ខ្លួនរំពឹងចំណាយទឹកប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍការផលិតអាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយរបស់ខ្លួន ក្នុងគោលបំណងធ្វើយ៉ាងណា ក្លាយជាអ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យារថយន្តធំៗ និងទំនើបៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនរថយន្តToyota

TOYTOA ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅលើពិភពលោក ដែលបានត្រួសត្រាយផ្លូវ និងបានអភិវឌ្ឍរថយន្តប្រើប្រាស់សាំង-អេឡិចត្រូនិក (HYBRID) តួយ៉ាង រថយន្ត Prius ដែលកំពុងពេញនិយម លើទីផ្សារនោះ កំពុងបោះជំហានទៅមុខយ៉ាងលឿន ដើម្បីភ្ជាប់នូវប្រព័ន្ធអគ្គិសនីដំបូងគេនៅឆ្នាំក្រោយ។

ក្នុងនោះ លោក Masahiko Maeda ប្រធានផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា សម្រាប់យានជំនិះ ក្រុមហ៊ុនមានបំណងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថាមពល ដែលវាបានបង្ហាញថា បរិមាណអគ្គិសនីប្រើប្រាស់ត្រឹមតែ ៣០% ក្នុងមួយគីឡូម៉ែត្រ។ 

ទន្ទឹមនេះ តូយ៉ូតាបានផលិតអាគុយអេឡិចត្រូនិក ដែលជាឧបករណ៍ផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ព្រោះវាមានថាមពលខ្លាំងសាកបានលឿន។ ដូចនេះប្រសិនបើការអភិវឌ្ឍនេះទទួលបានជោគជ័យ ពួកគេនឹងអាចប្រើប្រាស់ជំនួសអាគុយរថយន្តធម្មតាបាន។

សូមបញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា នៅតែស្វែងរកវត្ថុធាតុដើមល្អបំផុតដើម្បីប្រើប្រាស់ក្នុងការផលិតអាគុយអេឡិចត្រូនិចនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផលិតអាគុយនេះបានបាត់បង់តុល្យភាពមួយរយៈ ដោយសារវាមានតំលៃថ្លៃក្នុងការផលិត ហើយងាយនឹងបែកនៅពេលវាពង្រីកថាមពលកំឡុងពេលប្រើ។

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្មេងអាយុ ៣ ឆ្នាំឡើងទៅ

ព័ត៌មាន
ក្រុមហ៊ុនឱសថរបស់ថៃ បាយអូ ចេនន័រតិច ដែលជាអ្នកនាំចូលវ៉ាក់សាំងស៊ីណូហ្វាមក្នុងប្រទេសថៃ បានដាក់សំណើទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA…

សម្តេច ហ៊ុន សែន ប្តេជ្ញាប្រែក្លាយវិបត្តិកូវីដ-១៩ទៅជាឱកាសធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចនិងសង្គម

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញានៅចំពោះប្រមុខដឹកនាំរដ្ឋចិន និងអាស៊ានថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ