ការនាំចេញ

កម្ពុជាកំពុងរង់ចាំការវាយតម្លៃពីស្ថាប័នសុខភាព និងសុវត្ថិភាព ដើម្បីនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្ពុជានឹងអាចនាំចេញផលិតផលជនផលទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនបន្ថែមទៀត ជាពិសេសទីផ្សារអឺរ៉ុប ដ្បិតថា តាមរយៈគម្រោង CAPFISH-Capture មានសហគ្រាសចំនួន១៧ហើយទទួលបាននិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា(CQS)។
ការនាំចេញ
ដោយ

មកទល់ពេលនេះសហគ្រាសទាំងនោះបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដាសុវត្ថិភាព និងអនាម័យ ដើម្បីនាំចេញផលិតជលផលកម្ពុជាទៅទីផ្សារអឺរ៉ុប ខណៈបច្ចុប្បន្នកម្ពុជាកំពុងរង់ចាំការចុះវាយតម្លៃពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យនាំចេញតែប៉ុណ្ណោះ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសជលផលដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការនាំចេញផលិតផលជលផលរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពីជោគជ័យលើការនាំចេញទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី កាលពីពេលកន្លងទៅ។ តួយ៉ាងបច្ចុប្បន្នសហគ្រាសចំនួន១៧ ដែលទទួលបាននិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) តាមរយៈគម្រោង CAPFISH-Capture បានត្រៀមខ្លួនរួចជាស្រេចទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដារសុវត្ថិភាព និងអនាម័យក្នុងការផលិតសម្រាប់នាំចេញ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជាកំពុងរង់ចាំអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីវាយតម្លៃចំពោះសហគ្រាសទាំងនោះ ហើយប្រសិនការវាយតម្លៃនេះគោរពទៅតាមស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុបនោះ កម្ពុជានឹងអាចនាំផលិតផលជលផលទៅទីផ្សារអឺរ៉ុប។

លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ដែរថា ការទទួលសម្គាល់ និងអនុញ្ញាតឱ្យមានការនាំចេញផលិតផលជលផលរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបើកផ្លូវនាំចេញរបស់កម្ពុជាទៅកាន់ពិភាពលោក ពោលគឺប្រៀបដូចទិដ្ឋាការសកលសម្រាប់នាំចេញផលិតផលជលផលមួយរបស់កម្ពុជា។ ហើយក្រសួងកសិកម្ម ក៏បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញនីតិវិធីចាំបាច់នានា ដើម្បីឈានឆ្ពោះទៅសម្រេចការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនសម្រេចបានកំណើនសេដ្ឋកិច្ចជិត៥%នៅត្រីមាសទី២ ទាបជាងអ្វីដែលបានគ្រោងទុក

ព័ត៌មាន
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅដើមសប្តាហ៍នេះបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ចិនប្រចាំត្រីមាសទី២ឆ្នាំនេះសម្រេចបាន៤,៧%…

ម៉ាឡេស៊ីជាប្រទេសតូច តែមានអគារផ្សារទំនើបរហូតដល់ជាង១ពាន់អគារ

ព័ត៌មាន
ផ្សារទំនើបថ្មីៗរាប់សិបកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសម៉ាឡេស៊ី បើទោះបីជាអគារដែលមានស្រាប់កំពុងព្យាយាមទាក់ទាញអតិថិជនយ៉ាងលំបាកក៏ដោយ។ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ