![ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា](https://cdn.cambonomist.com/media/images/cambodia-rice-file.2e16d0ba.fill-9.2e16d0ba.fill-960x540.jpg)
ក្នុងនោះ ប្រទេសចិន គឺបានគ្រប់គ្រងចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជាចំនួន ៣៨% បន្ទាប់មកប្រទេសនៅតំបន់អឺរ៉ុបចំនួន ៣៤% បណ្ដាប្រទេសអាស៊ានមាន ១៣% និងបណ្ដាប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ហ្គាប៊ុង សហរដ្ឋអាមេរិក។ល។ មាន ១៥%។
សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងទៀតថា ទោះបីជាអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលលើទឹកប្រាក់ ចំនួន ១៥០ អឺរ៉ូក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពស់ជាង ៥១% ដោយប្រទេសបារាំង ដែលនាំចូលអង្ករធំជាងគេបង្អស់ បាននាំចេញអង្ករពីកម្ពុជាប្រមាណជាង ៤,៥ ម៉ឺនតោន, ហូឡង់ ប្រមាណជាង១,៤ ម៉ឺនតោន និងអង់គ្លេសមានជាង ៩,៧ ពាន់តោន។
ចំពោះការនាំចេញអង្ករកម្ពុជា៥ខែមកនេះេះ មានជាង ២៧ម៉ឺនតោន ឬ៧៧% ជាប្រភេទអង្ករក្រអូប ហើយ១៨% ជាប្រភេទអង្ករស ក្រៅពីនោះ ជាង ៥% ជាអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករដំណើប។
សម្រាប់អង្ករនាំចេញក្នុងខែឧសភា ឆ្នាំ២០២០នេះ គឺមាន៨៨% ជាអង្ករក្រអូប និង៦% ជាអង្ករស។ អង្ករស ថយចុះ ៥៦% បើធៀបនឹងខែឧសភា ឆ្នាំ២០១៩ ដោយសារតែការផ្អាកការនាំចេញអង្ករស មួយរយៈនៅរដូវកាលនៃការរីករាលដាលជំងឺកូវីដ-១៩៕