កម្ពុជាមានរោងចក្រឧស្សាហកម្មជិត២ពាន់កំពុងដំណើរ

កម្ពុជាមានរោងចក្រឧស្សាហកម្មជិត២ពាន់កំពុងដំណើរ និងមានតម្លៃទិន្នផលសរុបជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២


ដ្បិតកន្លងមក វិស័យឧស្សាហកម្មនៅកម្ពុជា រងផលប៉ះពាល់មួយចំនួន ដែលបណ្ដាលឲ្យមានការផ្អាក ឬបិទរោងចក្រក៏ពិតមែន ប៉ុន្ដែសម្ទុះនៃការបង្កើតរោងចក្រថ្មីៗ ក៏នៅមានសកម្មភាពជាបន្តបន្ទាប់។ ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២២ កម្ពុជា មានរោងចក្រឧស្សាហកម្មកំពុងដំណើរការ ចំនួនជិត ២ពាន់រោងចក្រ កើនឡើងជាង ៥% និងមានតម្លៃផលិតផលសរុបជាង ១៥ពាន់លានដុល្លារ មានការកើនឡើង ៨៣%។
កម្ពុជាមានរោងចក្រឧស្សាហកម្មជិត២ពាន់កំពុងដំណើរ និងមានតម្លៃទិន្នផលសរុបជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២

តាមរយៈសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម ត្រូវបានក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា នៅតែបង្ហាញនូវសញ្ញាណវិជ្ជមាន ដោយក្រុមអ្នកជំនាញអះអាងថា ដ្បិតនៅឆ្នាំ២០២២ មានរោងចក្រមួយចំនួនក្នុងវិស័យកាត់ដេរត្រូវបិទទ្វានិងផ្អាកដំណើរការក្ដី តែម្ចាស់រោងចក្រមួយចំនួន មិនបានប្ដូរទិសដៅវិនិយោគពីកម្ពុជា នោះទេ ដោយពួកគេអាចប្ដូរទៅវិនិយោគក្នុងវិស័យផ្សេងក្រៅពីវិស័យកាត់ដេរវិញ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រង់ស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AKP បានបង្ហាញថា ក្នុងឆ្នាំ២០២២ កម្ពុជា មានរោងចក្រឧស្សាហកម្ម កំពុងតែដំណើរការ មានចំនួនជិត២ពាន់រោងចក្រ មានការកើនឡើងជាង ៥% និងមានតម្លៃផលិតផលសរុបជាង ១៥ពាន់៨រយលានដុល្លារ មានការកើនឡើង ៨៣%។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ឃើញថា វិស័យឧស្សាហកម្មនៅតែរក្សាបានស្ថិរភាពល្អប្រសើរ បើទោះបី កន្លងមក វិស័យនេះ បានរងផលប៉ះពាល់ដោយសារបញ្ហាប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ ដែលធ្លាប់បន្ទុចបង្អាក់ដំណើរការរោងចក្រ និងការបញ្ជាទិញមួយចំនួនត្រូវធ្លាក់ចុះ។ ឯកឧត្តមបន្តថា ការរីកចម្រើននៃវិស័យឧស្សាហកម្ម គឺបានកើតចេញកត្តាសុខសន្តិភាព រួមជាមួយនឹងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការយកចិត្តទុកដាក់លើការស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ដោយឡែក សម្រាប់ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ យល់ឃើញថា នៅឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជា នៅទទួលរងឥទ្ធិពលពីវិបត្តិកូវីដ១៩ នៅឡើយ ជាពិសេសបានធ្វើឲ្យរោងចក្រឧស្សាហកម្មមួយចំនួន ក្នុងវិស័យកាត់ដេរ ត្រូវបិទទ្វា ឬផ្អាកដំណើរការ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ក៏នៅតែបង្ហាញនូវគំនិតសុទិដ្ឋិយមខ្ពស់ដដែលចំពោះវិស័យឧស្សាហកម្មនៅកម្ពុជា។ លោកបានបញ្ជាក់ដូច្នេះ ជាការពិតដោយសារតែវិបត្តិកូវីដ១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ហើយមានរោងចក្រកាត់ដេរមួយចំនួនត្រូវក្ស័យធុន ក៏ប៉ុន្តែ បើតាមការកត់សម្គាល់របស់លោក ម្ចាស់រោងចក្រកាត់ដេរភាគច្រើន នៅតែសម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា ដដែល ដោយបានងាកទៅរកការវិនិយោគក្រៅពីវិស័យកាត់ដេរវិញ។

សូមបញ្ជាក់ថា បើទោះបីជា កន្លងមក វិស័យកាត់ដេររបស់កម្ពុជា បានទទួលការគំរាមកំហែង ដោយសារតែវិបត្តិកូវីដ១៩ គួបផ្សំ វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ពិតមែន តែកម្ពុជានៅតែមានឱកាសទទួលបានគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅឆ្នាំ២០២២ មានរោងចក្រសហគ្រាសសរុបចំនួន ៣ ៧៤៨ បានចុះបញ្ជីការសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីបើកដំណើរការថ្មី ដែលផ្ដល់ឱកាសការងារដល់កម្មករ នយោជិតសរុបជិត ១៥ម៉ឺននាក់បន្ថែម។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្លូវល្បឿនលឿនរំពឹងមានរថយន្តធ្វើដំណើរកាន់តែច្រើន ក្រោយចាប់ដៃជាមួយសមាគមដឹកជញ្ជូនអ្នកធ្វើដំណើរ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian PPSHV Expressway រំពឹងមានរថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាន់តែច្រើន ក្រោយក្រុមហ៊ុនប…

កម្មករនិយោជិតក្នុងវិស័យកាត់ដេរជាង៧៣ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម

ព័ត៌មាន
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្ដល់អត្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ