កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២៨៧

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨៧គម្រោងជាមួយទុនជាង៤,៧ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ


យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន២៨៧គម្រោង មានការកើនឡើងចំនួន១២៣គម្រោង ដែលស្មើនឹងប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ គម្រោងវិនិយោគសរុបដែល CDC បានអនុម័តនៅរយៈពេល៨ខែនេះ គឺមានទុនវិនិយោគយោគសរុបប្រមាណជាង៤,៧ពាន់លានដុល្លារអាម៉េរិក ហើយគម្រោងទាំងនេះអាចបង្កើតការងារបានប្រមាណជាង២២ម៉ឺន៧ពាន់កន្លែង។
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២៨៧
ដោយ

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល៨ខែឆ្នាំនេះ ចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកចំនួន៥៦% បន្ទាប់មកគឺការវិនិយោគក្នុងស្រុក បានរួមចំណែកចំនួន៣៦% និងបណ្តាប្រទេសមួយចំនួនទៀត។ យ៉ាងណាមិញ នៅក្នុងរយៈពេលដដែលនេះ គម្រោងវិនិយោគលើវិស័យឧស្សហកម្មហាក់មានការលេចធ្លោជាងគេ ដោយមានកំណើន១០២%, វិស័យទេសចរណ៍មានកំណើន២៨៤% និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានកំណើន៥,២៧៩% ខណៈគម្រោងវិនិយោគលើវិស័យកសិកម្ម មានការថយចុះរហូតដល់ ៦៣%៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យពង្រឹងស្តង់ដាពេទ្យ និងការបណ្តុះបណ្តាលនិស្សិតពេទ្យ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចាត់ទុកការទម្លាក់ស្តង់ដាលើការបណ្តុះបណ្តាលនិស្សិតពេទ្យ និងការជ្រើសរើសគ្រូពេទ្យ គឺជារឿងមួយដ៏…

តើកម្ពុជា អាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន៨០ម៉ឺនតោន នៅឆ្នាំនេះដែរ ឬទេ ក្រោយមកទល់ពេលនេះទើបសម្រេចបានជាង៥០%?

នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជាបានដាក់គោលដៅនាំចេញអង្ករឲ្យបានចំនួន៨០ម៉ឺនតោន ខណៈមកទល់ពេលនេះការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ទើបសម្រេចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ