អត្ថបទក្រុមហ៊ុន

កម្មវិធីដ៏ធំនៅកម្ពុជា «វិថីហិរញ្ញវត្ថុ» ត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ


វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងប្រកបដោយទស្សនៈ និងគោលដៅវែងឆ្ងាយ ដោយផ្តោតសំខាន់លើច្បាប់ គោលរការណ៍ការពារអ្នកប្រើប្រាស់ អក្ខរកម្មហិរញ្ញវត្ថុ សុវត្ថិភាពហិរញ្ញវត្ថុក្នុងប្រព័ន្ធឌីជីថល និងហានិភ័យនានាក្នុងធនាគារហិរញ្ញវត្ថុ។
កម្មវិធីដ៏ធំនៅកម្ពុជា «វិថីហិរញ្ញវត្ថុ» ត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ
ដោយ

ដើម្បីសម្រេចគោលដៅដ៏វែងឆ្ងាយ និងមានសារៈសំខាន់សម្រាប់កម្ពុជា កម្មវិធី «វិថីហិរញ្ញវត្ថុ» ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ជាពិសេស គឺធនាគារជាតិនៃកម្ពុជា (NBC) សមាគម និងគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមជាគំនិត សហការណ៍ផ្សព្វផ្សាយ និង ដើម្បីឱ្យកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនេះកាន់តែមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយពីមួយជំហានទៅមួយជំហាន។

អ្នកស្រី នុត រដ្ឋា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) នៅក្នុងឱកាសប្រកាសបើកសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា «ចក្ខុវិស័យសំខាន់របស់ AMS គឺផ្តល់នូវព័ត៌មានដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័នប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានភាពរីកចម្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុនក្រោមមូលបទស្នូល គុណភាព ភាពស្មោះត្រង់ ទុកចិត្តបានព្រមសីលធម៌វិជ្ជាជីវៈ ប្ដេជ្ញាចិត្ត ច្នៃប្រតិដ្ឋ និងសហការដើម្បីឧត្តមប្រយោជន៍រួម។»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបញ្ជាក់ថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា ជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់។ ដោយមើលឃើញពីសារសំខាន់នេះ​ហើយ ទើប CBC បានកំណត់​យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីបរិយា​​​​​បន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។ ដើម្បីសម្រេចនូវអាទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានជាអាទិ៍ ១. ការអប់រំ និងបណ្តុះបណ្តាល ២. ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ៣. ការផ្សព្វផ្សាយ ៤.ការបង្កើតវេទិកាឌីជីថល និង ៥. ការស្រាវជ្រាវ។ »

ជាមួយគ្នានេះ លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ ​« កំណើន​សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍លើកត្តាមួយចំនួន ដែលរួមមានតម្លៃ និងកំណើននៃមូលធនរបស់ធនធានមនស្ស ដោយផ្អែកទៅលើទិដ្ឋភាពបែបនេះ វាគឺសំខាន់នៅពេលដើម្បីកំណើនសេដ្ឋកិច្ចរីកចម្រើន ទ្រព្យសម្បត្តិប្រជាជនក៏រីកចម្រើន ចំណេះដឹងមនុស្សខាងផ្នែកហិរញ្ញវត្ថុក៏រីកចម្រើនផងដែរ។ »

លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលបង្កើតឡើងដោយក្រុមហ៊ុន AMS ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា៖ «តាមរយៈកម្មវិធី វិថីហិរញ្ញវត្ថុ ដែលមានការចូលរួមគាំទ្រដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគានៅកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី រួមជាមួយនឹងធនាគារជាតិនៃកម្ពុជា ខ្ញុំជឿជាក់ថានឹងក្លាយជាមធ្យោបាយដ៏ល្អ និងមានប្រសិទ្ធភាពមានវិសាលភាពទូលាយក្នុងការផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុតាមរយៈ បណ្តាញផ្សព្វផ្សាយឌីជីថលនេះ ជាពិសេសផ្តល់នូវការយល់ដឹងកាន់តែច្បាស់ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឥណទានដែលស្របច្បាប់ និងទទួលបានអត្ថបទប្រយោជន៍ខ្ពស់»។

គួរបញ្ជាក់ផងដែរថា «វិថីហិរញ្ញវត្ថុ» ដែលមានចំនួន ២០ភាគ នឹងត្រូវចាក់បញ្ចាំងផ្សាយជាសាធារណៈរាងរាល់សប្តាហ៍ចាប់ពីខែមេសា តាមបណ្តាញព័ត៌មាន AMS ជាមួយបណ្តាញសង្គម របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគានៅកម្ពុជា (ABC) ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (​CBC) ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មួយចំនួនធំនៅកម្ពុជា៕




អត្ថបទបន្ទាប់


ជាមួយអេស៊ីលីដាម៉ូបាល ឥឡូវនេះលោកអ្នកអាចប្រើប្រាស់បានដល់ទៅ ៤ភាសា!

ព័ត៌មាន
អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធី app ធនាគារដែលមានអ្នកកំពុងប្រើប្រាស់លាននាក់នៅកម្ពុជា បាននិងកំពុងអភិវឌ្ឍមុខងារកាន់តែប្រសើរឡើង ដើម្បីបម្រើ…

តើការរួចផុតពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់កខ្វក់ បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ព័ត៌មាន
អង្គការហ្វាត(FATF) ដែលធ្វើការងារលើការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់កខ្វក់តាមប្រទេសនានាបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ