ហេដ្ឋារចនាសម្ព័ន្ធ

ការនាំចូលដែក និងដែកថែបរបស់កម្ពុជា កើនឡើងជាង៦០% នៅ៧ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?


ដែក និងដែកថែប នៅតែមានតម្រូវការខ្ពស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ ជាក់ស្ដែងនៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ការនាំចូលដែក និងដែកថែប មានទំហំជាង៣៥២លានដុល្លារ មានការកើនឡើងជាង៦៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តើកំណើននៃការនាំចូលដែក និងដែកថែបនេះ វាបានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចសម្រាប់វិស័យសំណង់របស់កម្ពុជា?
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជា យល់ឃើញថា ការកើនឡើងការនាំចូលដែក និងដែកថែបមកកាន់ទីផ្សារកម្ពុជា នៅក្នុងរយៈពេល៧ខែកន្លងមកនេះ គឺអាចត្រូវបានជំរុញដោយតម្រូវការសាងសង់គម្រោងរបស់រដ្ឋាភិបាល ដូចជាគម្រោងព្រលានយន្តហោះថ្មី និងគម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដើម។

ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា តម្រូវការដែកសម្រាប់បម្រើឱ្យការសាងសង់ក្នុងវិស័យឯកជនដូចជាគម្រោងលំនៅឋាន និងអគារពាណិជ្ជកម្មនានា ពុំមានកំណើនគួរឱ្យកត់សម្គាល់នោះទេ។ យ៉ាងណាក៏ដោយ លោក សុខ ឡៃ បានចាត់ទុកកំណើននៃការនាំចូលដែកនេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីការរីកចម្រើននៃទីផ្សារការងារនៅក្នុងស្រុក។

​ស្រដៀងគ្នានេះ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារសំណង់យល់ឃើញថា ទំហំកើនឡើងនៃការនាំចូលដែកមកកម្ពុជានេះ អាចដោយសារតែតម្រូវការសាងសង់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល និងការសាងសង់តំបន់ឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម​។

អ្នកជំនួញរូបនេះ ចាត់ទុកការកើនឡើងនៃការនាំចូលដែកនេះថា ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញអ្នកវិនិយោគនានា ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ តំបន់សេដ្ឋកិច្ចពិសេស ហាក់មានចំនួនកើនឡើងជាបន្តបន្ទាប់ ក្រោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមកនេះ។

យ៉ាងណាមិញលោកឧកញ៉ា ហ៊ួត ជា កត់សម្គាល់ឃើញថា ការសាងសង់លំនៅឋានដែលជាតម្រូវការរបស់ពលរដ្ឋនៅតែមានសកម្មភាពនៅក្នុងរយៈពេល៧ខែកន្លងមកនេះ បើទោះបីមិនមានការអភិវឌ្ឍន៍គម្រោងថ្មីៗ និងគម្រោងពង្រីកក្នុងទីផ្សារលំនៅឋានក៏ដោយ។

​បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជា បាននាំចូលដែក និងដែកថែប ក្នុងទំហំទឹកប្រាក់សរុបជាង៣៥២លានដុល្លារ មានការកើនឡើងជាង៦៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ចុះអនុស្សរណៈនៃការយាគយល់គ្នាជាមួយក្រសួងការងារ ក្នុងការផ្ដល់កម្ចីគ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាម

ព័ត៌មាន
ភ្នំពេញ កម្ពុជា ថ្ងៃទី 9 ខែសីហា ឆ្នាំ 2024 - ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការ…

កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃកើនឡើងជាង១៤០ដុល្លារក្នុង១តោន

ព័ត៌មាន
កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅ៧ខែឆ្នាំ២០២៤ នេះ មានការកើនឡើងជាង១៨% បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ