ធនធានរ៉ែ

ថៃប្រកាសពីកំណប់រ៉ែសម្រាប់បម្រើឱ្យឧស្សាហកម្មរថយន្តអគ្គិសនីដ៏មហាសាល


ស្របពេលទីផ្សារថយន្តអគ្គិសនីកាន់តែមានតម្រូវការ ហើយតំបន់កំពុងតែត្រូវការនូវធនធានរ៉ែ ដែលបម្រើឲ្យឧស្សាហកម្មនេះកាន់តែខ្លាំង ថៃបានប្រកាសថា ខ្លួនបានរកឃើញកំណប់រ៉ែលីចូមដ៏មហាសាលនៅក្នុងទឹកដីរបស់ខ្លួន។ ថៃអះអាងថា ធនធានរ៉ែលីចូលដែលខ្លួនរកឃើញនេះ អាចធានាការផ្គត់ផ្គង់គោលដៅប្រែក្លាយថៃជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីបាន។
ធនធានរ៉ែ
ដោយ

ក្រសួងឧស្សាហកម្មថៃ បានអះអាងថា ទីតាំងរ៉ែដ៏ធំចំនួនពីរនៅក្នុងខេត្តផាង ង៉ា ( Phang Nga) ដែលជាខេត្តមួយមានទីតាំងនៅភាគខាងត្បូងប្រទេស អាចទាញសក្តានុពលរ៉ែលីចូមនៅក្នុងបរិមាណរហូតដល់ជិត១៥លានតោន។ លោកស្រី រ៉ាក្លាវ អ៊ីនថាវង្ស ស៊ូវ៉ាន់គីរី ( Radklao Inthawong Suwankiri )អ្នកនាំពាក្យរងរដ្ឋាភិបាលថៃបាននិយាយថា ក្រសួងឧស្សាហកម្មបានបញ្ជាក់ពីសមត្ថភាពនៃទីតាំងរ៉ែនេះនៅតំបន់រងគៀត និងតំបន់បាង អេទូ នៅខេត្តផាងង៉ា។ លោកស្រីបានចាត់ទុកការរកឃើញសារធាតុលីចូមនៅក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្ត ផាង ង៉ា នឹងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដែលមានធនធានលីចូមធំជាងគេទីបីបន្ទាប់ពីប្រទេសបូលីវី និងអាហ្សង់ទីន។

ជាងនេះទៅទៀត លោកស្រីបាននិយាយថា ធនធានសូដ្យូមដ៏ធំមួយក៏ត្រូវបានគេរកឃើញនៅភាគឦសាននៃប្រទេសថៃផងដែរ ខណៈដែលសូដ្យូមក៏អាចត្រូវបានប្រើក្នុងការផលិតអាគុយ សម្រាប់រថយន្តអគ្គីសនីដែលមានតម្លៃថោកផងដែរ។

អ្នកនាំពាក្យរងរូបនេះបានបន្ថែមថា ការរកឃើញធនធានដ៏ធំនៃលីចូម និងសូដ្យូមបានជំរុញការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការសម្រេចបាននូវគោលដៅក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីសម្រាប់អាស៊ីអាគ្នេយ៍។ យ៉ាងណាមិញលោកស្រីជឿជាក់ថា ធនធានរ៉ែលីចូមដ៏ច្រើននេះ វានឹងក្លាយជាចំណុចទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកាន់តែច្រើនឱ្យប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មរបស់ពួកគេសម្រាប់ការនាំចេញ។

បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនជាច្រើនបានព្រមព្រៀងគ្នាបង្កើតរោងចក្រ នៅក្នុងប្រទេសថៃ នៅពេលនេះរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ស្រ៊ីថា ថាវីស៊ីន កំពុងតាមចាប់ក្រុមហ៊ុន Tesla ឱ្យបង្កើតរោងចក្រនៅប្រទេសថៃផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ពង្រីកពាណិជ្ជកម្មទៅកាន់ទ្វីបអាម៉េរិកខាងត្បូង ជាមួយគម្រោងផែសមុទ្រតម្លៃរាប់ពាន់លានដុល្លារ

ព័ត៌មាន
មហាយក្សចិន បានពង្រីកផ្លូវពាណិជ្ជកម្មទៅកាន់ទ្វីបអាម៉េរិកខាងត្បូង តាមរយៈគម្រោងផែសមុទ្រទឹកជ្រៅពហុគោលបំណងតម្លៃ៣,៥ពាន់លានដុល្លារ ដែលគ្រោងដាក់ឱ្…

ចិនអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុកាន់តែច្រើនដើរតួនាទីនាំមុខក្នុងការធានាបំណុល

ព័ត៌មាន
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបានដូចក្តីរំពឹងរបស់ខ្លួន អាជ្ញាធរចិនកំពុងតែបើកចំហរសិទ្ធិបន្ថែមទៀតដល់ធនាគារបរទេស ដើម្បីជួយធានារឿងបញ្ហាបំណុល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ