វិស័យធនាគារ

ចិនអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុកាន់តែច្រើនដើរតួនាទីនាំមុខក្នុងការធានាបំណុល


ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបានដូចក្តីរំពឹងរបស់ខ្លួន អាជ្ញាធរចិនកំពុងតែបើកចំហរសិទ្ធិបន្ថែមទៀតដល់ធនាគារបរទេស ដើម្បីជួយធានារឿងបញ្ហាបំណុល ដែលជាប្រភពបញ្ហាមួយដែលកំពុងជះឥទ្ធិពលលើវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាធានាដល់យន្តការប្រក្រតីភាពនៃលំហូរទុកវិនិយោគមកក្នុងប្រទេស។
វិស័យធនាគារ
ដោយ

អាជ្ញាធរចិន បានប្រកាសផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនហិរញ្ញវត្ថុបរទេសចំនួន៦ ឲ្យជួយដើរតួជាអ្នកធានាទិញមូលបត្រនាំមុខគេសម្រាប់បញ្ហាបំណុលនៅក្នុងប្រទេស ខណៈដែលខ្លួនទទួលយកអ្នកលេងភាគហ៊ុនបរទេសកាន់តែច្រើនចូលទៅក្នុងទីផ្សារបំណុលក្នុងទីផ្សារជួញដូរ ។

សារព័ត៌មានធំៗបានរាយការណ៍ថា ស្ថាប័នធានាគារទាំងនេះ រួមមានក្រុមហ៊ុន Credit Agricole ក្រុមហ៊ុន HSBC និងក្រុមហ៊ុន Standard Chartered។ ក្រុមហ៊ុនហិរញ្ញវត្ថុបរទេសទាំងនេះ ត្រូវបានអាជ្ញាធរចិនប្រកាសទទួលស្គាល់ប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងកម្រិតរហូតដល់អាជ្ញាប័ណ្ណប្រភេទ A ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនេះមានសិទ្ធិដឹកនាំការធានាលើបញ្ហាបំណុលរបស់អ្នកខ្ចីក្នុងស្រុក និងបរទេស ក៏ដូចជាធ្វើសេវាកម្មមួយចំនួន ដែលរួមមាន តាំងពីការជូនដំណឹងពីសមាគមជាតិ នៃអ្នកវិនិយោគស្ថាប័នទីផ្សារហិរញ្ញវត្ថុផងដែរ។

ក្រៅពីក្រុមហ៊ុនហរិញ្ញវត្ថុទាំងបីនេះក៏នៅមាន ធនាគារពីរផ្សេងទៀត ដែលរួមមានធនាគារ ដូតឈ័រ (Deutsche Bank) និងធនាគារ BNP Paribas ដែលជាធនាគារបានទទួលសិទ្ធិឫកាន់អាជ្ញាប័ណ្ណនៅក្នុងវិស័យពាក់ព័ន្ធនឹងបំណុលនៅក្នុងផ្សារហ៊ុននេះ។ ការប្រគល់សិទ្ធិ និងលទ្ធភាពដែលទីក្រុងប៉េកាំងបានសម្រេចនេះ គឺជាការបន្ថែមការយកចិត្តទុកដាក់របស់ចិននៅក្នុងការតភ្ជាប់ចរន្តនៃសេដ្ឋកិច្ច និងហិរញ្ញវត្តុដូចដែលបានធ្វើជាមួយនឹងក្រុមហ៊ុន JPMorgan និងក្រុមហ៊ុន Mizuho ដែលជាក្រុមហ៊ុនកម្រិតអន្តរជាតិ។ ក្រុមហ៊ុនទាំងនេះគឺសុទ្ធតែត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិទទួលខុសត្រូវលើអ្នកធានានាំមុខគេអំពីបញ្ហាបំណុលដោយអ្នកខ្ចីបរទេសដែលគេស្គាល់ថា ជាប័ណ្ណបំណុល។

អ្នកវិភាគបានអះអាងថា ការដាក់ចេញវិធានការនេះ គឺជាការលើកទឹកចិត្តរបស់រដ្ឋាភិបាលចិនក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ជាសកល ក៏ដូចជាដើម្បីធានានូវស្ថិរភាពនៃលំហូរសាច់ប្រាក់។ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ចិនអាចសម្រេចបានកំណើនសេដ្ឋកិច្ចដែលមានទំហំរហូតដល់ទៅ៥,២% ខណៈដែលការិយាល័យស្ថិតិជាតិចិនបានអះអាងថា អត្រាផលិតផលក្នុងស្រុកសរុបរបស់ចិនមានទំហំដល់ទៅជិត១៨ទ្រីលានដុល្លារ។ កំណើនសេដ្ឋកិច្ចនេះ គឺខ្ពស់ជាងការរំពឹងទុករបស់រដ្ឋាភិបាលដែលកំណត់ត្រឹមតែ៥ %៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃប្រកាសពីកំណប់រ៉ែសម្រាប់បម្រើឱ្យឧស្សាហកម្មរថយន្តអគ្គិសនីដ៏មហាសាល

ព័ត៌មាន
ស្របពេលទីផ្សារថយន្តអគ្គិសនីកាន់តែមានតម្រូវការ ហើយតំបន់កំពុងតែត្រូវការនូវធនធានរ៉ែ ដែលបម្រើឲ្យឧស្សាហកម្មនេះកាន់តែខ្លាំង ថៃបានប្រកាសថា ខ្លួន…

តើកត្តាអ្វីខ្លះជំរុញឱ្យតម្លៃផ្ទះ Townhouse នៅក្រុងហូជីមិញហក់ឡើងខ្ពស់មិនធ្លាប់មានជិតដល់១ម៉ឺន៥ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ?

ព័ត៌មាន
តម្លៃផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ទៅ១ម៉ឺន៤ពាន់៥០០ដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ