កម្ចីខូចនៅវៀតណាម

ធនាគារកណ្ដាលវៀតណាម គ្រោងប្រកាសដាក់លក់ឡៃឡុងទ្រព្យបញ្ចាំ របស់កូនបំណុល ដែលអស់លទ្ធភាពសង


ធនាគារកណ្ដាលវៀតណាម (SBV) បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងប្រមែប្រមូលមតិយោបល់របស់សាធារជនលើសេចក្ដីព្រាងសារាចរណែនាំថ្មី ស្ដីពីការគ្រប់គ្រងការលក់ទ្រព្យបញ្ចាំនៃកម្ចីខូច (NPL) ខណៈកម្ចីខូចនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
កម្ចីខូចនៅវៀតណាម
ដោយ

សេចក្តីព្រាងសារាចរណែនាំដែលបានកែសម្រួលសារាចរណែនាំចាស់ចុះកាលបរិច្ឆេទថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ របស់ទេសាភិបាលនៃធនាគារកណ្ដាលវៀតណាម បាន បន្ថែមបទប្បញ្ញត្តិ ដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) អាចលក់ទ្រព្យបញ្ចាំនៃកម្ចីខូច NPL បាន។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) ដែលត្រូវបានចាត់តាំងដោយធនាគារកណ្ដាលវៀតណាម ក៏ត្រូវទទួលបន្ទុកអនុវត្តដោយខ្លួនឯង ឬជួលស្ថាប័នវាយតម្លៃ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីកំណត់តម្លៃសម្រាប់ការដេញថ្លៃទ្រព្យបញ្ចាំនៃកម្ចីខូច NPL ផងដែរ។

នៅក្នុងករណីមានការដេញថ្លៃទ្រព្យបញ្ចាំនៃកម្ចីខូច NPL ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) នឹងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ។ លើសពីនេះ ការទិញទ្រព្យបញ្ចាំនៃកម្ចីខូច NPL របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) ពីបណ្ដាធនាគារពាណិជ្ជ ត្រូវតែធ្វើឡើងស្របតាមតម្លៃទីផ្សារ។

ទោះបីជាគុណភាពទ្រព្យសកម្មរបស់បណ្ដាធនាគារក្នុងប្រទេសវៀតណាម ស្ថិតក្រោមការគ្រប់គ្រងបាននៅត្រឹមដំណាច់ឆ្នាំ២០២៣ យ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលវៀតណាម គួរយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហានេះនៅឆ្នាំ២០២៤ នេះ ខណៈដែលកម្ចីខូចកំពុងកើនឡើង។

ក្រុមអ្នកជំនាញបានព្រមានថា ខណៈកម្ចីខូចដែលមានស្រាប់មិនទាន់ត្រូវបានដោះស្រាយនៅឡើយ កម្ចីខូចថ្មីៗត្រូវបានគេរំពឹងថា នឹងកើនឡើង ដែលនឹងបង្កជាហានិភ័យធំដល់វិស័យធនាគារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងកាត់បន្ថយទំហំទឹកប្រាក់បង់មុនលើកម្ចីទិញរថយន្តក្នុងស្រុក ដើម្បីជំរុញការលក់

ព័ត៌មាន
រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុ (NFRA) នៃប្រទេសចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែមីនា ថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួ…

ថៃបន្តពន្យារពេលអនុវត្តផែនការចែកប្រាក់ជូនពលរដ្ឋតាម កាបូបលុយឌីជីថលបន្តទៀត

ព័ត៌មាន
ផែនការជំរុញការចែកសាច់ប្រាក់តម្លៃ១៤ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃទៅដល់ពលរដ្ឋរបស់ខ្លួន តាមកម្មវិធីកាបូបលុយឌីជីថលដើម្បីជំរុញសេដ្ឋកិច្ចថៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ