អង្គការសុខភាពពិភពលោក

ទីភ្នាក់ងារសា្រវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោកប្រកាសថាគ្រឿងផ្អែមគីមីអាចបង្កជំងឺមហារីក


អ្នកជំនាញថាគ្រឿងផ្អែមគីមីជំនួសស្ករក្នុងភេសជ្ជៈនិងអាហារផ្អែមអាចបង្កជំងឺមហារីក ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) នឹងចេញផ្សាយការស្រាវជ្រាវរបស់ខ្លួននៅខែកក្កដា ដើម្បីបង្ហាញថា សារធាតុផ្អែមគីមីដ៏សាមញ្ញបំផុតមួយនៅក្នុងពិភពលោក ដែលប្រើជំនួសស្ករ នៅក្នុងភេសជ្ជៈនិងអាហារផ្អែម ត្រូវបានកំណត់ថាជាសារធាតុបង្កមហារីក ដែលអាចប៉ះពាល់ដល់ឧស្សាហកម្មម្ហូបអាហារ និងក្រុមនិយតករផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរីCNA។
ទីភ្នាក់ងារសា្រវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោកប្រកាសថាគ្រឿងផ្អែមគីមីអាចបង្កជំងឺមហារីក

ទីភ្នាក់ងារ IARC ជាក្រុមស្រាវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា សារធាតុគីមី អែសផាថេម (Aspartame) ឬគ្រឿងផ្អែមគីមីជំនួសស្ករ ដែលគេប្រើក្នុងភេសជ្ជៈនិងអាហារផ្អែមដែលមានកាឡូរីទាប រាប់ចាប់ពីកូកាកូឡា រហូតដល់ស្ករកៅស៊ូ និងទឹកផ្លែឈើមួយចំនួនទៀត នឹងត្រូវបានចុះបញ្ជីថា«អាចបង្កជាជំងឺមហារីកដល់មនុស្ស»។ នេះជាលទ្ធផលនៃការស្រាវជ្រាវមួយ ដែលនឹងចេញផ្សាយជាលើកដំបូងនៅខែកក្កដា។ ប៉ុន្តែ ការស្រាវជ្រាវនេះមិនបានបញ្ជាក់អំពីចំនួនផលិតផលដែលមនុស្សម្នាក់អាចប្រើបាន ដើម្បីចៀសវាងគ្រោះថ្នាក់នោះទេ។
ដំបូន្មានសម្រាប់មនុស្សម្នាក់ៗ គឺបានមកពីគណៈកម្មាធិការជំនាញរបស់អង្គការសុខភាពពិភពលោកមួយផ្សេងទៀត ដែលធ្វើការលើសារធាតុបន្ថែមរសជាតិអាហារ (JECFA) និងបានមកពីការកំណត់របស់បណ្ដាក្រុមនិយតករជាតិ។
ក្នុងពេលកន្លង មកទីភ្នាក់ងារ IARC ក៏ធ្លាប់បានស្រាវជ្រាវនិងរកឃើញសារធាតុផ្សេងទៀតនៅក្នុងបរិបទស្រដៀងគ្នានេះដែរ ដោយធ្វើឱ្យអ្នកប្រើប្រាស់ព្រួយបារម្ភយ៉ាងខ្លាំង និងមានការប្តឹងផ្តល់គ្នា ព្រមទាំងបង្ខំក្រុមហ៊ុនផលិតឱ្យបង្កើតរូបមន្តឡើងវិញ និងប្តូរទៅជម្រើសផ្សេងទៀត។ មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះក៏បានរងការរិះគន់យ៉ាងខ្លាំងដែរថា ការវាយតម្លៃរបស់ខ្លួនបានបង្កឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម។
គណៈកម្មការខាងចំណីអាហារ (JECFA) របស់អង្គការសុខភាពពិភពលោក ក៏កំពុងពិនិត្យមើលការប្រើសារធាតុគីមី aspartame នៅឆ្នាំនេះផងដែរ។ កិច្ចប្រជុំរបស់គណៈកម្មាធិការនេះបានចាប់ផ្តើមនៅចុងខែមិថុនា ហើយគ្រោងនឹងប្រកាសអំពីការរកឃើញរបស់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា។
តាំងពីឆ្នាំ១៩៨១មក គណៈកម្មាធិការចំណីអាហារ (JECFA) បាននិយាយថា សារធាតុ aspartame មានសុវត្ថិភាពនៅពេលគេប្រើក្នុងដែនកំណត់ប្រចាំថ្ងៃ។ ឧទាហរណ៍ មនុស្សពេញវ័យដែលមានទម្ងន់ចាប់ពី ៦០ គីឡូក្រាមឡើងទៅ គឺងាយប្រឈមនឹងជំងឺមហារីក ប្រសិនបើពួកគេផឹកសូដាផ្អែមគ្មានស្ករចន្លោះពី១២ ទៅ៣៦កំប៉ុង ជារៀងរាល់ថ្ងៃ ដោយអាស្រ័យលើបរិមាណសារធាតុគីមីផ្អែមដែលមាននៅក្នុងភេសជ្ជៈ។ ខ្លឹមសារនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយនិយតករជាតិ រួមទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ៕




អត្ថបទបន្ទាប់


ចំនួនសហគ្រាសអាជីវកម្មដែលបានចុះបញ្ជីនៅវៀតណាមស្ទុះឡើងខ្លាំងនៅក្នុងខែមិថុនា

ព័ត៌មាន
នៅក្នុងខែមិថុនាឆ្នាំ២០២៣នេះ វៀតណាមបានអះអាងថា ខ្លួនបានបង្កើតសហគ្រាសអាជីវកម្មថ្មីសរុបរហូតដល់ទៅជតិ១ម៉ឺន៤ពាន់អាជីវកម្ម ពោលគឺមានការកើនឡើង…

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផ្ដើមអនុវត្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណចំនួន ១០ ពាន់លានដុល្លារឡើងវិញ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នាថានឹងបន្តកិច្ចព្រមព្រៀងដោះដូររ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ