ហេដ្ឋារចនាសម្ព័ន្ធ

ចិន ចាប់ដៃជាមួយប្រទេសនៅអាស៊ីកណ្តាល ចំនួនពីរ អភិវឌ្ឍន៍ផ្លូវដែកតម្លៃ៥ពាន់លានដុល្លារ ដើម្បីបញ្ចៀសតំបន់ដែលមានភាពតានតឹង


បណ្តាយផ្លូវដែកដ៏ធំមួយលាតសន្ធឹងខ្វាត់ខ្វែងពាសពេញតំបន់អាស៊ីកណ្តាល ដែលមានប្រទេសសរុបចំនួន៥ រួមមាន កាហ្សាក់ស្ថាន គៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ជាមួយប្រជាជនសរុបប្រមាណ៧២លាននាក់ កំពុងលេចចេញជារូបរាងបណ្តើរៗ ហើយការអភិវឌ្ឍបណ្ដាញផ្លូវដែកតម្លៃជាង៥ពាន់លានដុល្លារអាម៉េរិកនេះ គឺដើម្បីជៀសវាងតំបន់ដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជា ប្រទេសរុស្ស៊ី និងសមុទ្រក្រហមជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ប្រទេសចិន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសគៀហ្ស៊ីស៊ីស្ថាន បានចុះកិច្ចព្រមព្រៀងមួយកាលពីខែមុន លើគម្រោងអភិវឌ្ឍន៍ផ្លូវដែកដ៏ធំមួយតម្លៃជាង៥ពាន់លានដុល្លារអាម៉េរិក តភ្ជាប់ប្រទេសទាំង៣នេះ ដោយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅខែតុលា ខាងមុខ។

ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា គម្រោងផ្លូវដែកថ្មីនេះនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ(BRI) របស់មហាយក្សចិន ក្នុងចំណោមប្រទេសទាំង៣នេះ។

ផ្លូវដែកដែលមានប្រវែងប្រមាណ៥០០គីឡូម៉ែត្រនេះ គ្រោងចំណាយទុនវិនិយោគជាង៥ពាន់លានដុល្លារអាម៉េរិក។ ផ្លូវដែកនេះនឹងរត់ឆ្លងកាត់ប្រទេសគៀហ្ស៊ីគីស្ថាន ភាគខាងត្បូង ដើម្បីតភ្ជាប់ជាមួយក្រុងកាសហ្គា (Kashgar) ក្នុងតំបន់ស្វ័យស៊ីនជាំង (Xinjiang) ប្រទេសចិន ភាគពាយ័ព្យឆ្ពោះទៅកាន់ប្រទេសអ៊ូសបេគីស្ថានភាគខាងកើត។

ចាប់ពីចំណុចនោះផ្លូវដែកនេះនឹងតភ្ជាប់ជាមួយផ្លូវដឹកជញ្ជូនឆ្ពោះទៅកាន់តំបន់អឺរ៉ុប តាមរយៈផ្លូវដែកផ្សេងៗទៀតដែលរត់កាត់ប្រទេសតួកមេនីស្ថាន និងប្រទេសតួកគី។ ហើយផែនការពង្រីកការតភ្ជាប់ផ្លូវដែកទៅកាន់អាស៊ីខាងត្បូង (South Asia) កំពុងស្ថិតក្នុងការពិចារណា។

ជាមួយគ្នានេះ ការអភិវឌ្ឍ​គម្រោងដាច់ដោយឡែកមួយទៀត ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសកាហ្សាក់ស្ថាន និងប្រទេសអ៊ូសបេគីស្ថាន គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។ បណ្តាញផ្លូវដែកតភ្ជាប់ប្រទេសចិន និងតំបន់អឺរ៉ុប តាមរយៈតំបន់អាស៊ីកណ្តាល និងតំបន់កូកាស (Caucasus) នេះត្រូវបានប្រសិទ្ធនាមថា ច្រករបៀងកណ្តាល។

ការដឹកជញ្ជូនទំនិញតាមច្រករបៀងកណ្តាលកាត់តាមសមុទ្រកាសព្យែន (Caspian Sea) នេះបានកើនឡើង៩០% ឬច្រើនជាងនេះឈានដល់ប្រមាណ២,៨លានតោន ក្នុងឆ្នាំ២០២៣។ ហើយធនាគារពិភពលោក (World Bank) បានព្យាករថា បណ្តាញផ្លូវដែកនេះនឹងជួយឱ្យការដឹកជញ្ជូនទំនិញកើនឡើនដល់ប្រមាណ១១លានតោន ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

ព័ត៌មាន
ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំ…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនហ៊ុងដា ប្រកាសបិទផលិតកម្មរថយន្តនៅរោងចក្រមួយក្នុងប្រទេសថៃ?

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Honda Automobile ប្រចាំនៅប្រទេសថៃ បានប្រកាសពីគម្រោងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រមួយក្នុងខេត្តអាយុធ្យាប្រទេសថៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ