ប្រទេសចិន

ចិនរក្សាកំណើន FDI ត្រឹមតែ ២,២%ប៉ុណ្ណោះ នៅ៤ខែឆ្នាំនេះ ខណៈបារាំងបោះទុនវិនិយោគច្រើនជាងគេ


ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន នៅ ៤ ខែដើមដើមឆ្នាំ ២០២៣ នៅសម្រេចបានប្រមាណជាង ៧១ ពាន់លានដុល្លារអាមេរិក ពោលគឺនៅតែរក្សាបានកំណើវិជ្ជមាន ទោះបីជាមានតិចតួចត្រឹមតែ ២,២ %ក្ដី។ នេះបើតាមប្រភព័ត៌មានក្នុងស្រុកចិន ដែលបានផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភាឆ្នាំ២០២៣។
ចិនរក្សាកំណើន FDI ត្រឹមតែ ២,២%ប៉ុណ្ណោះ នៅ៤ខែឆ្នាំនេះ ខណៈបារាំងបោះទុនវិនិយោគច្រើនជាងគេ

ស្របពេលដែល ស្ថានភាពទំនាក់ទំនងពាណិជ្ជកម្ម និងការទូតរវាងអាមេរិក និងចិននៅតែបន្ដតានតឹងខ្លាំងដាក់គ្នា បានធ្វើឲ្យអ្នកវិនិយោគបរទេស ពិសេសផ្នែកបច្ចេកវិទ្យាមានការការប្រយ័ត្នប្រយែងកាន់តែខ្លាំងលើការបោះទុនវិនិយោគនៅប្រទេសចិន ខណៈដែលមានអ្នកវិនិយោគខ្លះក៏បានរើផ្នែកខ្លះនៃផលិតកម្មរបស់ពួកគេចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀតផងដែរ។

សារព័ត៌មានឆាយណាដេលីបានដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនមកបង្ហាញថា គិតចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៣ ប្រទេសចិនទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំដើមទុនប្រមាណជាង ៧១ពាន់លានដុល្លារ កើនជាង២,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានបន្តថា វិស័យផលិតកម្មបានទាក់ទាញទុនវិនិយោគបានច្រើនជាងគេ ដោយមានទំហំជាងជិត១៩ ពាន់លានដុល្លារ កើនឡើងជាង ៤%។ ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាទំនើបបានកើនឡើង ៣៧% រីឯការវិនិយោគលើសេវាកម្មបច្ចេកវិទ្យាកម្រិតខ្ពស់វិញ វាបានកើនឡើង ៦% ។

សារព័ត៌មានចិនដដែលនេះ បានលម្អិតថា ក្នុងរយៈពេលពីខែមករាដល់ខែមេសា ប្រទេសដែលបានមកបោះទុនវិនិយោគនៅចិនច្រើនជាងគេគឺបារាំង អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង ដោយតួរលេខបានបង្ហាញថា ទំហំវិនិយោគទុនពីបារាំងកើន ៥៦៧%, ពីចក្រភពអង់គ្លេសកើន ៣២៤%, ពីជប៉ុនកើន ៦៨% និងពីកូរ៉េខាងត្បូងកើនជិត ៣១%។

គួររំឭកថា ប្រទេសចិនបច្ចុប្បន្ន កំពុងរងនូវសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ដែលបានរឹតត្បិតលើការនាំចេញផលិតផលបច្ចេកវិទ្យាបម្រើដល់ការផលិតឈីបលំដាប់ខ្ពស់ទៅកាន់ប្រទេសចិន ដោយកត្តានេះ បានធ្វើឲ្យមានបញ្ហាជាច្រើនដល់ក្រុមហ៊ុនដែលមានរោងចក្រផលិតឈីបនៅប្រទេសចិន។ ទោះយ៉ាងណា ប្រទេសចិន បានប្តេជ្ញាពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាដោយខ្លួនឲ្យបាន ដោយមិនពឹងផ្អែកលើបរទេស ពិសេសអាមេរិកនោះឡើយ ហើយវាក៏ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោកស៊ីជីនពីងក្នុងការដឹកនាំសេដ្ឋកិច្ចចិនឲ្យឆ្ពោះទៅមុខផងដែរ៕
អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះស្វាហាប់ឆ្ពោះទៅរកការស្ដារឡើងវិញពេញលេញ ជាមួយកំណើន ៥,៥% នៅឆ្នាំនេះ

ព័ត៌មាន
ធនាគារធនាគារពិភពលោក បានអះអាងនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួននៅថ្ងៃទី ១៨ ខែឧសភាថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសម្ទុះស្វាហាប់ឆ្ព…

សម្តេចតេជោ ហ៊ុន សែន អះអាងថា ការចំណាយថវិការៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមិនលើសផែនការ ១១៨លានដុល្លារ នោះទេ

ព័ត៌មាន
ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ ឧសភា អះអាងថា ការចំណាយថវិការៀបចំកម្មវិធីជាប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ