កម្ពុជាចាយតិចជាងផែនការ សម្រាប់ការចំណាយលើការរៀបចំស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន អះអាងថា ការចំណាយថវិការៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមិនលើសផែនការ ១១៨លានដុល្លារ នោះទេ


ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ ឧសភា អះអាងថា ការចំណាយថវិការៀបចំកម្មវិធីជាប្រវិត្ដសាស្ត្រមួយនេះ មិនបានលើសផែនការកំណត់ ១១៨ លានដុល្លារនោះទេ។ ប៉ុន្ដែ សម្តេចបានគិតក្នុងចិត្តជាមុនរួចទៅហើយថា បើទោះបី ត្រូវការចំណាយថវិកាបន្ថែម ៥០លានដុល្លារទៀត សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ក៏សម្តេចហ៊ានចំណាយដែរ ឱ្យតែព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានដោយជោគជ័យ និងល្អអស្ចារ្យយ៉ាងដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន អះអាងថា ការចំណាយថវិការៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមិនលើសផែនការ ១១៨លានដុល្លារ នោះទេ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម សម្តេចបានប្រាប់ទៅកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ថា បើទោះបីជាត្រូវចំណាយថវិកា ៥០លានដុល្លារថែមទៀត លើសផែនការចំណាយ១១៨លានដុល្លារនោះ ក៏សម្តេចហ៊ានចំណាយដែរ ឱ្យតែព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ នឹងល្អអស្ចារ្យយ៉ាងដូច្នេះ។ ប៉ុន្តែកម្ពុជាមិនបានចំណាយបន្ថែមទេ ហើយកម្ពុជាអាចធ្វើបានដោយភាពអស្ចារ្យ ហើយព្រមទាំងអាចនឹងនៅសល់ថវិការមួយចំនួនថែមទៀតផងដែរ ក្នុងចំណោមថវិកាចំនួន ១១៨លានដុល្លារ ដែលកម្ពុជាបានគ្រោងទុកសម្រាប់ការរៀបចំស៊ីហ្គេមលើកទី៣២នេះ។ បើតាមសម្តេច ប្រវត្តិនៃការចំណាយទៅលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលចំណាយអស់ត្រឹមតែជាង១រយលានដុល្លារ ខណៈប្រទេសផ្សេងៗទៀតធ្លាប់ធ្វើកន្លងមកចំណាយអស់ចាប់ពីជាង២រយលានដុល្លារឡើងទៅឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ ត្រឹមត្រូវ នៅត្រង់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ាន ពោលគឺមិនតម្រូវឲ្យមានការបង់ថ្លៃលើការចំណាយមួយចំនួន។

យ៉ាងណាមិញ កម្ពុជាបានចាយថវិកាថែមតែ ៧លានដុល្លារប៉ុណ្ណោះ សម្រាប់ចំណាយលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការទទួលទានផ្សេងៗ តែកម្ពុជាបានមកវិញនូវការរាប់អាន និងការកោតសរសើរពីមិត្តភក្តិក្នុងចំណោមអាស៊ានទាំងអស់។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ថា លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ គឺចាយមិនអស់នោះទេ។

យ៉ាងណាក៏ដោយចុះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប្រកបដោយការទទួលខុសត្រូវ នឹងពុំមានអ្នកណាមួយមានគ្រោះថ្នាក់កើតឡើងដល់អាយុជីវិតនៅក្នុងប្រទេសកម្ពុជានោះទេ ហើយវាជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។ ជាងនេះទៅទៀត សម្តេចបញ្ជាក់បន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា បានបន្សល់ទុកមិនមែនគ្រាន់តែត្រឹមមួយថ្ងៃ ពីរថ្ងៃ មួយឆ្នាំ ពីរឆ្នាំនោះទេ ក៏ប៉ុន្តែគឺបានបន្សល់ទុករហូតដល់ ១០០ឆ្នាំតទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា៕




អត្ថបទបន្ទាប់


ចិនរក្សាកំណើន FDI ត្រឹមតែ ២,២%ប៉ុណ្ណោះ នៅ៤ខែឆ្នាំនេះ ខណៈបារាំងបោះទុនវិនិយោគច្រើនជាងគេ

ព័ត៌មាន
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន នៅ ៤ ខែដើមដើមឆ្នាំ ២០២៣ នៅសម្រេចបានប្រមាណជាង ៧១ ពាន់លានដុល្លារអាមេរិក ពោលគឺនៅតែរក្សាបានកំណើវ…

មេបក្សទើបឈ្នះការបោះឆ្នោតថ្មីរបស់ថៃ លោក ភីថា លីមចារឿនរ៉ាត់ ប្តេជ្ញានឹង «បន្សាបអំណាចយោធា»

ព័ត៌មាន
ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គណបក្សឆ្ពោះទៅមុខ បានទទួល ១៥១ អាសនៈ នៅក្នុងរដ្ឋសភា។ លោក ភីថា លីមចារឿនរ៉ាត់ ដែលជាមេដឹកនាំនៃគណបក្សនេះ និងជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ