វិស័យសេដ្ឋកិច្ច

ចិនរៀបផែនការស្តារសេដ្ឋកិច្ចដោយគ្រោងបោះផ្សាយលក់មូលបត្របំណុលដំណាក់កាលទី២ ទំហំ១៤០ពាន់លានដុល្លារ


ស្ថាប័នធ្វើផែនការកំពូលរបស់មហាយក្សចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុនថា ខ្លួនបានកំណត់រួចហើយនូវដំណាក់កាលទី២ នៃគម្រោងវិនិយោគសាធារណៈ រួមមាន ទាំងកម្មវិធីគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ក្រោមផែនការបោះផ្សាយសញ្ញាប័ណ្ណ និងវិនិយោគដែលត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។
វិស័យសេដ្ឋកិច្ច
ដោយ

ជាមួយនឹងដំណាក់កាលចុងក្រោយ នៃគម្រោងវិនិយោគសាធារណៈនេះ ប្រទេសចិន បានលៃទុកប្រមាណ១១៣ពាន់លានដុល្លារអាម៉េរិក នៃថវិកាសរុប១៤០ពាន់លានដុល្លារអាម៉េ​រិក ដែលបានពីការបោះផ្សាយសញ្ញាប័ណ្ណនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ ខណៈមហាយក្សចិនផ្តោតលើវិធានការសារពើពន្ធ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងបាត់បង់សន្ទុះរបស់ខ្លួន។

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ខ្លួនបានកំណត់គម្រោងចំនួន៩.៦០០គម្រោងជាមួយនឹងទំហំនិយោគ៩ពាន់លានដុល្លារអាម៉េ​រិក។

សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកកំពុងប្រឹងប្រែងស្ទុះងើបឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ខណៈពេលដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ព្យាយាមដោះស្រាយបញ្ហាជាច្រើនរួមមានការធ្លាក់ចុះតម្រូវការរបស់អ្នកប្រើប្រាស់ ការធ្លាក់ចុះការនាំចេញ ការធ្លាក់ចុះការវិនិយោគបរទេស និងការធ្លាក់ចូលកាន់តែជ្រៅទៅៗនៃវិបត្តិអចលនទ្រព្យ។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ការបោះផ្សាយសញ្ញាប័ណ្ណបន្ថែមចំនួន១៤០ពាន់លានដុល្លារអាម៉េ​រិកនេះ នឹងធ្វើឱ្យអត្រាឱនភាពថវិកាឆ្នាំ២០២៣ របស់ប្រទេសចិន កើនឡើងពី៣%ដល់៣,៨%។

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) បានគូសបញ្ជាក់ថា ការសាងសង់គម្រោងទាំងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ប្រទេសចិន ក៏ដូចជាយន្តការឆ្លើយតបគ្រាអាសន្ន និងសមត្ថភាពជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ព្រមទាំងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិន ឱ្យបានកាន់តែប្រសើរផងដែរ ដូច្នេះវាពិតជា​សំខាន់ខ្លាំងណាស់។

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) បានបន្ថែមទៀតថា ខ្លួននឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រាកដថា មូលនិធិត្រូវបានលៃទុកយ៉ាងរហ័សសម្រាប់ការវិនិយោគ ហើយស្តង់ដារគុណភាពខ្ពស់ត្រូវបានរក្សានៅក្នុងការសាងសង់គម្រោង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងវិនិយោគិនបរទេស ជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយ

ព័ត៌មាន
វិនិយោគិនបរទេសត្រូវបានគេរំពឹងថា នឹងនាំសាច់ប្រាក់យ៉ាងច្រើនមកបន្តបណ្តាក់ទុននៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម ក្នុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦។…

រដ្ឋាភិបាលអាម៉េរិកនឹងសើរើពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងទិញលក់របស់ក្រុមហ៊ុនដែកអាម៉េរិក

ព័ត៌មាន
ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងចូលមកដល់ក្នុងរយៈពេលមិនដល់មួយឆ្នាំទៀតនោះ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានយល់ព្រមឱ្យត្រួតពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ