ប្រទេសចិន

ចិនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា ៧,២% នៅឆ្នាំនេះ


ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២% នៅឆ្នាំនេះពោលគឺកើនឡើងជាងកាលពីឆ្នាំមុនបន្តិច ហើយអត្រាកំណើននេះ គឺមានខ្ពស់ជាងអត្រាកំណើនព្យាករណ៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិនទៅទៀត ខណៈដែលនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនការត្រៀមខ្លួនប្រយុទ្ធ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានលើកឡើងពីបំណងក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធីផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ចិនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា ៧,២% នៅឆ្នាំនេះ

កញ្ចប់ថវិកាជាតិរបស់ប្រទេសចិនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី៥ខែមីនាបានបង្ហាញថា ថវិកាចំនួន ២២៤ ពាន់លានដុល្លារត្រូវបានបម្រុងទុកសម្រាប់ការចំណាយលើវិស័យយោធាខណៈដែលប្រទេសជិតខាងរបស់ចិន និងសហរដ្ឋអាមេរិកបានឃ្លាំមើលយ៉ាងដិតដល់និងព្រួយបារម្ភពីចេតនាយុទ្ធសាស្ត្រ និងការអភិវឌ្ឍយោធារបស់ទីក្រុងប៉េកាំង ជាពិសេសនៅពេលភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើកោះតៃវ៉ាន់។

នៅក្នុងរបាយការណ៍ការងារបង្ហាញនៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំរបស់ចិន លោក Li បាននិយាយថា ប្រតិបត្តិការយោធា ការកសាងសមត្ថភាព និងការត្រៀមលក្ខណៈប្រយុទ្ធគួរតែ«មានការសម្របសម្រួលយ៉ាងល្អក្នុងការបំពេញភារកិច្ចសំខាន់ៗ»។

លោក Li បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងសភាកាលពីថ្ងៃទី ៥មីនាថា ដោយផ្តោតលើគោលដៅខួប១០០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នៅឆ្នាំ២០២៧នោះ កងកម្លាំងប្រដាប់អាវុធរបស់ចិន គួរតែធ្វើការដើម្បីអនុវត្តប្រតិបត្តិការយោធា បង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនសមត្ថភាពយោធ។

ទោះយ៉ាងណាលោក Li Keqiang ក៏បាននិយាយដែរថា រដ្ឋាភិបាលចិនគួរតែជំរុញការអភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងជាមួយតៃវ៉ាន់ និងជំរុញដំណើរការនៃ«ការបង្រួបបង្រួមដោយសន្តិភាព» របស់ប្រទេសចិន ប៉ុន្តែក៏ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ផងដែរ។

ការបង្កើនចំណាយលើវិស័យការពារជាតិរបស់ចិននៅឆ្នាំនេះ គឺជាការបង្កើនឡើងរយៈពេល ៨ឆ្នាំជាប់ៗគ្នា ប៉ុន្តែដូចកាលពីឆ្នាំមុនៗដែរគឺគ្មានការលម្អិតពីការចំណាយនេះទេ គឺមានតែតួលេខសរុប និងអត្រាកើនឡើងតែប៉ុណ្ណោះ។ ការបង្កើនចំណាយនេះ គឺកើនលើសគោលដៅកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅទៀត ពោលគឺ ការចំណាយក្នុងវិស័យការពារជាតិរបស់ចិនឆ្នាំនេះ មានកំណើន៧,២% ខណៈសេដ្ឋកិច្ចចិននៅឆ្នាំនេះត្រូវបានព្យាករថានឹងកើនត្រឹម ៥%៕




អត្ថបទបន្ទាប់


ចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥% សម្រាប់ឆ្នាំ២០២៣ ក្រោយមានការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារជំងឺកូវីដ១៩

ព័ត៌មាន
ប្រទេសចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ក្នុងរង្វង់ប្រហែល ៥% នៅក្នុងសម័យប្រជុំសភាប្រជាជនជាតិចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិ…

ជប៉ុនសន្យាផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសនៅអាស៊ាន ដើម្បីឈានទៅការបញ្ឈប់ការសាយភាយជាតិកាបូននៅក្នុងបរិយាកាស

ព័ត៌មាន
ប្រទេសជប៉ុនបានសន្យានៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានមួយចំនួននៅក្នុងទីក្រុងតូក្យូកាលពីចុងសប្ដាហ៍មកនេះថា ជប៉ុននឹងផ្ដល់ការគាំទ្រហិរញ្ញវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ